នៅល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៦ ផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាព ដែលនៅចំណុចសួនមុខវត្តបុទុមវត្តី រាជធានីភ្នំពេញ បានដាក់បង្ហាញជាផ្លូវការសម្រាប់ការទស្សនា។ ផ្ទាំងរូបភាពនេះបង្ហាញពី ភាពឈឺចាប់ ភាពរងគ្រោះរបស់ប្រជាពលរដ្ឋខ្មែរ បង្ហាញពីការពលីរបស់កងទ័ព ការបាត់បង់ជីវិតរបស់ប្រជាពលរដ្ឋខ្មែរដោយសារសង្គ្រាមឈ្លានពានរបស់ប្រទេសថៃ។ រូបភាពនេះ ជាការបង្ហាញឱ្យប្រជាពលរដ្ឋខ្មែរចងចាំនូវអ្វីដែលបានកើតឡើង ក៏ដូចជាបង្ហាញទៅកាន់ពិភពលោកថា កម្ពុជា ត្រូវការសន្តិភាព។ ក្រោយចំណាយពេលជាច្រើនថ្ងៃមកនេះ ក្រុមវិចិត្រករបានបញ្ចប់ការងារទាំងស្រុងលើការគូរគំនូរសិល្បៈដើម្បីសន្តិភាព។ គំនូរនៅរាជធានីភ្នំពេញនេះ ជាគំនូរទី ២ ដែលវិចិត្រករខ្មែរ និងបរទេសរួមគ្នាប្រើជក់គូរពីភាពរងគ្រោះរបស់កម្ពុជា ប្រាប់ទៅកាន់ពិភពលោក។...
ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនប្រជាពលរដ្ឋឆ្លងកាត់ (បើកជាអចិន្ត្រៃយ៍) ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះតទៅ ខណៈគម្រោងសាងសង់ទាំងមូល ទាំងស្ពាន និងផ្លូវតភ្ជាប់សម្រចបាន៩៦,៨៤%ហើយនោះ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។ តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីវឌ្ឍនភាពរួមនៃគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដោយមកដល់ពេលនេះសម្រេចបាន ៩៦, ៨៤%...
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» និងពិធីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងអធិការកិច្ច នាព្រឹកថ្ងៃពុធ ១រោច ខែផល្គុន...
ស្វាយរៀង៖ ផ្ទះចំនួន១២៦ខ្នងបន្ថែមទៀត ត្រូវបានសាងសង់រួចរាល់នៅក្នុងភូមិសាស្ត្រស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បំពាក់ដោយប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹក និងប្រព័ន្ធគមនាគមន៍ ដែលជាអំណោយរបស់ សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានត្រៀមប្រគល់ជូនដល់យុទ្ធមិត្ត ឆ្នាំ១៩៧៨ ។ លោក ប៉ែន សុវណ្ណនី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្វាយរៀង បានប្រាប់BTVថា គិតមកដល់ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន...
ភ្នំពេញ៖ក្រុមអនុព័ន្ធយោធាបរទេសបន្តចុះពិនិត្យទីតាំងជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន និងទីតាំងគ្រាប់មិនទាន់ផ្ទុះនៅក្នុងស្រុកថ្មពួកដែលរងការវាយប្រហារយ៉ាងខ្លាំងដោយកម្លាំងយោធាថៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា។ អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា បញ្ជាក់ថា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៣:៤១នាទីរសៀល ក្រសួងការពារជាតិ កម្ពុជា បានបន្តសម្របសម្រួលជូនគណៈប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន និងទីតាំងគ្រាប់មិនទាន់ផ្ទុះ ស្ថិតនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងរងការវាយប្រហារយ៉ាងខ្លាំងដោយកម្លាំងយោធាថៃកាលពីខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះមានផ្ទះសម្បែង...
ជំងឺគ្រុនឈាមឆ្នាំ២០២៥ បណ្ដាលរាជធានី-ខេត្តនៅទូទាំងប្រទេសកម្ពុជា បានជួបការរាតត្បាតជំងឺគ្រុនឈាមយ៉ាងខ្លាំង ដោយមានករណីសរុប ៦៣ ០១៦ ករណី ដែលអត្រាអាំងស៊ីដង់ខ្ពស់ជាងសូចនាករដែលបានកំណត់ ខណៈមានអ្នកស្លាប់ ៧៩ នាក់។ នេះបើតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត។ យោងតាមរបាយការណ៍របស់ លោកវេជ្ជបណ្ឌិត ស៊ីវ សុវណ្ណារ័ត្ន ប្រធានការិយាល័យបច្ចេកទេសនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត លើកឡើង ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅថ្ងៃទី៤...
រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ថ្លែងថា បន្ទាប់ពីការផ្ទុះឡើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា កម្ពុជាមិនទាន់មានសញ្ញាណណាមួយ បង្ហាញពីផលប៉ះពាល់កង្វះប្រេងឥន្ធនៈនៅឡើយ ខណៈការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅកម្ពុជា ភាគច្រើនជាក្រុមហ៊ុនបរទេសធំៗ ដែលបាន បន្តនាំប្រេងចូលប្រេងមកទីផ្សារកម្ពុជា។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឡើងនៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ក្រោមមូលបទ «ការ ផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម» នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នេះថា...
ភ្នំពេញ៖ នៅថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៣:០០នាទីរសៀល ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជាចំនួន ១២ប្រទេស ចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ និងស្ថានការណ៍នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលបានចូលជាធរមានចាប់តាំងពីវេលាម៉ោង ១២:០០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការគ្នារៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការអភិវឌ្ឍភូមិនៅកម្ពុជា ដែលមានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម...
ភ្នំពេញ៖ លោកជំទាវ Katharina Wieser ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋអូទ្រីសប្រចាំនៅកម្ពុជា បានប្ដេជ្ញាចំពោះមុខ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ដោយសន្យាខិតខំប្រឹងប្រែងក្នុងការពូនជ្រុំ នូវទំនាក់ទំនងរវាងកម្ពុជា និងអូទ្រីស ឱ្យកាន់តែរីកចម្រើន។ខណៈរយៈពេល ៧០ឆ្នាំកន្លងមកនេះប្រទេសទាំងពីរបានបង្កើតនូវទំនាក់ទំនងជាមួយគ្នាមានភាពល្អប្រសើរ ជឿជាក់គ្នាទៅវិញទៅមក។ លោកជំទាវ Katharina Wieser ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋអូទ្រីសប្រចាំនៅកម្ពុជា បានបង្ហាញនូវការប្ដេជ្ញាបែបនេះ ក្នុងឱកាស សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី...