ភ្នំពេញ ៖ ប្រជាពលរដ្ឋនៅស្រុកកងមាស ខេត្តកំពង់ចាម បង្ហាញនូវអារម្មណ៍សប្បាយរីករាយ ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍនៅតាមជនបទ ជាពិសេសនៅក្នុងមូលដ្ឋានរបស់ពួគគាត់ ដោយទទួលបានផ្លូវបេតុងល្អប្រណិត ប្រកបដោយគុណភាព នេះជាការលើកកម្រិតជីវភាពរស់នៅប្រចាំថ្ងៃប្រជាពលរដ្ឋ។ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើង នៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃ លើការងារលើកកម្រិតគុណភាពផ្លូវក្រាលបេតុងចំនួន ១ ខ្សែ ប្រវែង...
នៅល្ងាចថ្ងៃទី៦ ខែតុលា នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា បានឱ្យដឹងថា នៅថ្ងៃនេះ ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅ ច្រកអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន។ ជាមួយគ្នានេះ...
ភ្នំពេញ ៖ លោកជំទាវ Astrid Emilie Helle ឯកអគ្គរាជទូតន័រវេស្សប្រចាំព្រះរាជាណាចក្រកម្ពុជា ខណៈចូលជួបពិភាក្សាជាមួយ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីននាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥នេះ នៅទីស្នាក់ការអាជ្ញាធរមីន បានបញ្ជាក់ថា ប្រទេសន័រវេស្ស បន្តគាំទ្រវិស័យសកម្ម ភាពមីននៅកម្ពុជា និងផ្តល់ថវិកាចំនួន ១.២ លានដុល្លារអាមេរិក សម្រាប់រយៈពេល ៣ឆ្នាំពីឆ្នាំ ២០២៥ដល់ឆ្នាំ...
ភ្នំពេញ ៖ ក្រុមប្រឹក្សាអ្នកច្បាប់រដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា នារសៀល ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានអញ្ជេីញដឹកនាំសមាជិកក្រុមប្រឹក្សាអ្នកច្បាប់ ដើម្បីពិនិត្យនិងផ្តល់យោបល់ទៅលេីសេចក្តីព្រាងច្បាប់ចំនួន៥ នៅវិមានរដ្ឋសភា។ សេចក្តីព្រាងច្បាប់ទាំង៥នេះរួមមាន៖ ១-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពី ក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន។ ២-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានស្តីពីបម្លាស់ទីរូបវន្តបុគ្គល។ ៣-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។ ៤-សេចក្តីព្រាងច្បាប់...
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី៦ តុលា ឆ្នាំ២០២៥នេះ បានទទួលជួបពិភាក្សាការងារលើវិស័យកសិកម្មជាមួយ ឯកឧត្តម Datuk Dr. Abdul Rahman Junaidi អនុរដ្ឋមន្រ្តីក្នុងខុទ្ទកាល័យនាយករដ្ឋមន្ត្រីនៃរដ្ឋសារ៉ាវ៉ាក់ ប្រទេសម៉ាឡេស៊ី។ យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត...
ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ទី៦ ខែតុលា ឆ្នាំ២០២៥ នេះ អន្តរក្រសួង ដោយមាន លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជានាយកគម្រោងអាហារូបត្ថម្ភនៅកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្ដើម ស្ដីពី បេសកកម្មគាំទ្រការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជាលើកទី៩ នៅការិយាល័យធនាគារពិភពលោក។ គោលបំណងនៃកិច្ចប្រជុំនេះ គឺ ១. ពិភាក្សាលើទិដ្ឋភាពទូទៅនៃគោលបំណងក្នុងបេសកកម្មគាំទ្រការអនុវត្តគម្រោង ២. ចែករំលែកបទពិសោធន៍ និងកំណត់នូវគន្លឹះសំខាន់ៗ អំពីលទ្ធផលនៃការចុះទស្សនៈកិច្ចនៅក្នុងខេត្តគោលដៅមួយចំនួនរបស់គម្រោង...
ត្បូងឃ្មុំ ៖ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តជនជាតិកូរ៉េ របស់អង្គការមជ្ឈមណ្ឌលសំលេង នៃក្តីសង្ឃឹម ចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា ឯកឧត្តម ហុក...
ភ្នំពេញ ៖ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រ បានអញ្ជើញជាអធិបតីសម្ពោធពិព័រណ៌ស្តីពី «ស្នាដៃមរតកមនុស្សរស់» ប្រព្រឹត្តិទៅរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ នៅបរិវេណសារមន្ទីរខ្លែងខ្មែរ។ ឯកឧត្តម ឈុំ ម៉េងហុង អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ បានលើកឡើងថា...
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា ទង្វើដែលជនជាតិថៃដាក់តាំងរូបសម្ដេចតេជោ ហ៊ុន សែនបាញ់យករង្វាន់ គឺជាទង្វើអសីលធម៌ គ្មានគុណធម៌ និងមិនសាកសមជាប្រជាជនស៊ីវិល័យនោះទេ។ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងយ៉ាងដូច្នេះ បន្ទាប់ពីមានវីដេអូមួយត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គមពីសកម្មភាពរបស់ជនជាតិថៃ ពាក់ឈុតកងកម្លាំងថៃ ឈរបាញ់លើរូបរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីយករង្វាន់។ តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី៦ខែតុលានេះ ឯកឧត្ដម ហ៊ុន...
នៅថ្ងៃទី៦ ខែតុលានេះ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដាក់ឲ្យដំណើរការ ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា DSPP ហើយតាមរយៈការប្រព័ន្ធនេះនឹងបង្កើនប្រសិទ្ធភាពការគ្រប់គ្រង ការផ្តល់សេវាគាំពារសង្គម និងការផ្តល់អត្ថប្រយោជន៍ ការបើកឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋកាន់តែមានភាពងាយស្រួលជាងមុន។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក្នុងនាម ប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានថ្លែងថា ការធ្វើទំនើបកម្ម ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា DSPP...