ភ្នំពេញ៖ ព្រៃឈើអាចមើលទៅដូចជាមានភាពស្ថិតស្ថេរជារៀងរហូត។ ដើមឈើឈរយ៉ាងរឹងមាំ ផ្លូវដើរលិចបាត់ទៅក្នុងម្លប់ ហើយស្លឹកឈើថ្មីៗលាស់ត្រឡប់មកវិញតាមរដូវកាល។ ប៉ុន្តែ អនាគតរបស់ព្រៃឈើ គឺអាស្រ័យលើដំណើរការដែលងាយនឹងមើលរំលងជាច្រើន។ គ្រាប់ពូជត្រូវតែផលិតឡើង ត្រូវតែពង្រាយ និងទទួលបានទីតាំងសមស្របដើម្បីលូតលាស់។ សត្វនាំគ្រាប់ពូជ អាចមានតួនាទីយ៉ាងសំខាន់។ កូនឈើក្មេងៗត្រូវការពន្លឺ ទឹក ដី និងការការពារពីសម្ពាធដែលពួកវាមិនអាចទប់ទល់បាន។ ប្រភពទឹកស្ទឹងត្រូវតែបន្តហូរ ហើយការភ្ជាប់ទំនាក់ទំនងទៅកាន់ជម្រកផ្សេងទៀត អាចជាកត្តាសំខាន់សម្រាប់ការផ្លាស់ទីរបស់សត្វព្រៃ។ ដូច្នេះ ការការពារ មិនមែនគ្រាន់តែជាការគូសព្រំប្រទល់នៅលើផែនទីនោះឡើយ។ ព្រំប្រទល់អាចមានតម្លៃ ប៉ុន្តែព្រៃឈើក៏ត្រូវការការគ្រប់គ្រងប្រកបដោយទំនួលខុសត្រូវ ការចូលរួមពីសហគមន៍...
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា សកម្មភាពមីន មិនមែនជាការងារបន្ទាប់បន្សំនោះទេ គឺជាស្នូលនៃការអភិវឌ្ឍជាតិ ជាការប្តេជ្ញាចិត្តចំពោះប្រជាជនកម្ពុជា និងជាការសន្យាចំពោះមនុស្សជំនាន់ក្រោយ។ ការថ្លែងនេះធ្វើឡើងក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «គោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦–២០៣៥» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦។ ឯកឧត្តមបណ្ឌិត...
ភ្នំពេញ៖ វេទិកាការងារឌីជីថលបានបង្កើតឱកាសថ្មីៗក្នុងការរកប្រាក់ចំណូលសម្រាប់ប្រជាជនកម្ពុជា ប៉ុន្តែកម្មករនៅក្នុងវិស័យដឹកអ្នកដំណើរ និងដឹកជញ្ជូនទំនិញតាមថ្នាលឌីជីថល ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ប្រឈមនឹងម៉ោងធ្វើការយូរ ភាពមិនប្រាកដប្រជានៃប្រាក់ចំណូល និងចន្លោះប្រហោងនៃការគាំពារសង្គម។នេះបើយោងតាមការសិក្សាថ្មីមួយរបស់អង្គការអន្តរជាតិខាងការងារ (ILO) ដែលបានផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦នេះ។ របាយការណ៍ដែលមានចំណងជើងថា ការពិនិត្យវិនិច្ឆ័យលក្ខខណ្ឌការងារ និងវិសាលភាពនៃការគ្របដណ្តប់សន្តិសុខសង្គមសម្រាប់កម្មករវេទិកាឌីជីថលនៅកម្ពុជា ត្រូវបានរៀបចំឡើងដោយផ្អែកលើការស្ទង់មតិ និងបទសម្ភាសន៍ជាមួយកម្មករថ្នាលឌីជីថលនៅរាជធានីភ្នំពេញ ព្រមទាំង ភាគីពាក់ព័ន្ធនានា រួមមាន រដ្ឋាភិបាល ក្រុមហ៊ុនប្រតិបត្តិថ្នាលឌីជីថល និងតំណាងសហជីព និងសមាគមកម្មករវេទិកាឌីជីថល។ ការសិក្សានេះបានពិនិត្យលក្ខខណ្ឌការងាររបស់អ្នកបើកបរដឹកអ្នកដំណើរតាមថ្នាលឌីជីថល រួមមាន...
ឆមាសទី១ក្នុងឆ្នាំ២០២៦នេះ ក្រសួងព័ត៌មាន បានរកឃើញព័ត៌មានក្លែងក្លាយប្រមាណពីរពាន់ករណី និងបានដាក់ចេញវិធានការឆ្លើយតបដើម្បីបន្សាបព័ត៌មានក្លែងក្លាយទាំងនោះផងដែរ ដើម្បីកុំឱ្យសាធារណជន ឬពលរដ្ឋមានការយល់ច្រលំខុស ពិសេសបង្កចលាចលដល់បរិយាកាសសង្គមជាដើម។ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានឲ្យដឹងថា ក្នុងឆ្នាំ២០២៥កន្លងទៅ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ នៃក្រសួងព័ត៌មាន បានកត់ត្រាព័ត៌មានក្លែងក្លាយជាង៣ពាន់ករណី។ ឯក្នុងឆ្នាំ២០២៦នេះ ត្រឹមពាក់កណ្តាលឆ្នាំ ក្រសួងបានរកឃើញព័ត៌មានក្លែងក្លាយប្រមាណ២ពាន់ករណីឯណោះ ដែលព័ត៌មានក្លែងក្លាយជាអាទិភាព គឺពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែន និងព័ត៌មានដែលប៉ះពាល់ទៅដល់ថ្នាក់ដឹកនាំ ជាដើម។ ក្រៅពីនោះ ពាក់ព័ន្ធទៅនឹងវិស័យផ្សេងៗ...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមវិស្វករ និងជាងសាងសង់អន្តេវាសិកដ្ឋានស្ត្រី ដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្រាប់និស្សិតក្រីក្រដែលមកសិក្សានៅរាជធានីភ្នំពេញ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស....
នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្តខែកញ្ញា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង, លោក ប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ។ ឯកឧត្តម គីម វីរៈ មានប្រសាសន៍ថា ក្នុងខែសីហា ឆ្នាំ២០២៦ ព្យុះក្នុងតំបន់បានកើតមានជាបន្តបន្ទាប់ខុសប្រក្រតី...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា បេក្ខជនប្រឡងជាប់បាក់ឌុបឆ្នាំនេះសរុប ១២៥ ៩៧៥នាក់ ត្រូវជា ៨៤.០៦ភាគរយ ខណៈជាប់និទ្ទេស A ចំនួន ២ ០២២នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង។ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦នេះ ការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ កំពុងប្រព្រឹត្តទៅនៅ នៅតាមមណ្ឌលសំណេរ...
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទអន្តរជាតិនៃសមាគមទឹកអន្ដរជាតិ (IWA) លើកទី៤ ឆ្នាំ២០២៦ ស្ដីពីការប្រមូល និងការគ្រប់គ្រងទឹកភ្លៀង ក្រោមប្រធានបទ«ទឹកភ្លៀងសម្រាប់ថ្ងៃស្អែក៖ ទឹក អាកាសធាតុ និងវប្បធម៌» ដែលសហការរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា និងអ្នកជំនាញមកពីសាកលវិទ្យាល័យជាតិសេអ៊ូល(SNU) នៅសាលខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាល្ងាច ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ស្តីពីការប្រែប្រួលអាកាសធាតុ នៅប្រទេសទីម័រឡេស្តេ។ នៅក្នុងអំឡុងពេលបំពេញការងារ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នឹងថ្លែងសន្ទរកថាគន្លឹះ ដែលលើកឡើងអំពីអាទិភាពរបស់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ដែលជំរុញឱ្យកាន់តែខ្លាំងក្លា និងភាពងាយស្រួលជាងមុន លើហិរញ្ញវត្ថុអាកាសធាតុ និងការគាំទ្រជាក់ស្តែង សម្រាប់ប្រទេសដែលងាយរងគ្រោះ...
នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា បានស្វាគមន៍ អបអរសាទរ និងផ្តល់អនុសាសន៍ដល់និស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាល ដែលត្រៀមចេញទៅបន្តការសិក្សាថ្នាក់បណ្ឌិត អនុបណ្ឌិត បរិញ្ញាបត្រ និងវេជ្ជសាស្ត្រ នៅសហព័ន្ធរុស្ស៊ី និងសហភាពអឺរ៉ុប សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។ ឯកឧត្តម ចាត់ទុកការទទួលបានអាហារូបករណ៍នេះថា ជាមោទនភាពសម្រាប់និស្សិត គ្រួសារ និងសង្គមជាតិ ព្រមទាំងជាសក្ខីភាពបង្ហាញពីសមត្ថភាព ការខិតខំប្រឹងប្រែង...