ក្នុងឱកាស អញ្ជើញជាអធិបតីបើកមហាសន្និបាតសហព័ន្ធ អតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) លើកទី២៥ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះ, សម្តេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានទី១សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានថ្លែងបញ្ជាក់ថា សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) គឺជាយន្តការតំបន់ដ៏មានឥទ្ធិពលដ៏សំខាន់មួយក្នុងការរួមចំណែករក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ប្រកបដោយចីរភាព។ ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងថា ការធ្វើជាប្រធានប្ដូរវេននៃសហព័ន្ធអតីតយុទ្ធជនបណ្ដាប្រទេសអាស៊ាន...
អាជ្ញាធរកម្ពុជា បានសម្រេចបណ្ដេញជនបរទេសខុសច្បាប់សរុបចំនួន ៤៩៤នាក់ (ស្រី ៥២នាក់) មាន ២៨សញ្ជាតិ ចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ ការអនុវត្តនេះ ធ្វើឡើងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រោមការចាត់តាំងដោយផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឱ្យនាយកដ្ឋានស៊ើបអង្កេត...
ក្រុមហ៊ុន ជីហ្គៀ គ្រុប (GGear Group) និងក្រុមហ៊ុន LG Electronics បានរួមគ្នាប្រកាសបើកទំព័រ «The New Era of LG Cambodia» ក្នុងព្រឹត្តិការណ៍ជួបជុំដៃគូអាជីវកម្មប្រចាំឆ្នាំ ២០២៦, កាលពីល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារ សុខា ភ្នំពេញ។ ព្រឹត្តិការណ៍ដ៏ធំនេះមានការចូលរួមពីបណ្តាញតំណាងចែកចាយមកពី២៥ រាជធានី-ខេត្ត ដៃគូពាណិជ្ជកម្ម...
បន្ទាយមានជ័យ៖ ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ បានអញ្ជើញកាន់វេនបិណ្ឌទី៨ ឆ្លងចូលវេនបិណ្ឌទី៩ នៅវត្តសិលាខ្មែរ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃអាទិត្យ ៨រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦។ នាឱកាសនោះ ឯកឧត្តម កែ គឹមយ៉ាន...
នៅព្រឹកថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញកាន់បិណ្ឌទី៨ និងនាំយកនូវទេយ្យវត្ថុដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មកប្រគេនដល់វត្តចំនួន១៣វត្ត ,ចែកអំណោយនិងរៀបចំអាហារជូនយាយជីតាជីចំនួន១២៣នាក់...
មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ថ្លែងឱ្យដឹងថា បើយោងតាមសូចនាករសំខាន់ៗក្នុងពេលបច្ចុប្បន្ន វិស័យធនាគារនៅកម្ពុជា បាននិងកំពុងបន្តរក្សាលំនឹង និងមានសុខភាពល្អជាធម្មតា ទោះបីវិបត្តិបានកើតឡើងផ្ទួនៗនៅក្នុងរយៈពេល៦ឆ្នាំ ចុងក្រោយនេះ ក៏ដោយ។ បណ្ឌិត ឡាយ សុខហេង អគ្គនាយកបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុង “CamEd Banking Forum 2026” និងពិព័រណ៍ការងារ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ថា នៅក្នុងរយៈពេល...
កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូននាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។ នាឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី និងគណៈប្រតិភូ បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ សុខា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការបញ្ជាការដ្ឋានកាំភ្លើងធំ...
កណ្តាល៖ នាព្រឹកថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងកោះធំ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខគ្រួសារវីរៈកងទ័ព និងគ្រួសារក្រីក្រ ក្នុងស្រុកស្អាង និងកោះធំ សរុប ១៨០០គ្រួសារ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងឃុំកោះធំ...
ភ្នំពេញ៖ ការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសហ្វីលីពីនកំពុងមានសន្ទុះកើនឡើង ដោយមានការដឹកជញ្ជូនអង្ករថ្មីចំនួន ២០.០០០តោន ដែលមានតម្លៃប្រហែល ១០,៧លានដុល្លារអាមេរិក កំពុងធ្វើដំណើរទៅកាន់កំពង់ផែចំនួនបួនរបស់ហ្វីលីពីន។ នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនផ្គត់ផ្គង់កម្ពុជា ដើម្បីពង្រីកការនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីនដែលជាទីផ្សារដ៏ធំបំផុតមួយនៅអាស៊ីអាគ្នេយ៍។ ការដឹកជញ្ជូននេះធ្វើឡើងស្របពេលដែលមានការកើនឡើងយ៉ាងខ្លាំងនៃការលក់អង្ករកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន។ ជាក់ស្តែង កម្ពុជាបាននាំចេញអង្ករចំនួន ១៥៧.៥៥២តោនទៅកាន់ទីផ្សារនេះក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៦ ដោយបរិមាណដឹកជញ្ជូនប្រចាំខែបានកើនឡើងពី ១.៦២០តោនក្នុងខែមករា ដល់ ៣៥.៤៥០តោនក្នុងខែកញ្ញា។ នេះបើយោងតាមទិន្នន័យរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។ ការដឹកជញ្ជូនចុងក្រោយនេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុន Signature Rice ដោយមានការផ្ទុកអង្កររាប់ម៉ឺនបាវនៅកំពង់ផែពហុបំណងកំពត (Kampot Multipurpose Port)...
កម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) មួយកន្លែង នៅអគារកញ្ចក់កម្ពស់ ៣០ជាន់ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនបរទេស និងជនជាតិខ្មែរ ជិត៦០០នាក់។ ការបង្ក្រាបនេះ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ។ មន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបាន ឃាត់ខ្លួនចំនួន ៥៨៧នាក់ ក្នុងនោះមានស្ត្រី ១០៥នាក់ រួមមាន៖...