គណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្របែលហ្ស៊ិក អញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំបណ្តាប្រទេសនិយាយភាសាបារាំង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០២៦ គណៈប្រតិភូ បានឆ្លៀតឱកាសអញ្ជើញមកបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹង ជំងឺអេដស៍ សើស្បែក និងកាមរោគ (មជ្ឈមណ្ឌលជាតិ) កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ ដំណើរទស្សនកិច្ចនេះ មានគោលបំណងរំលេចកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងព្រះរាជាណាចក្រ បែលហ្ស៊ិក និងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសជាមួយមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Louise Mushikiwabo អគ្គលេខាធិការ អញ្ជើញជាអធិបតីភាពបន្តដឹកនាំកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនីលើកី២០ ក្រោមប្រធានបទ«រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួមនិងស្ថិរភាពយូរអង្វែង» ដែលមានមេដឹកនាំ និងគណៈប្រតិភូមកពីបណ្តាប្រទេស និងរដ្ឋាភិបាលក្នុងសហគមន៍ហ្វ្រង់កូហ្វូនីជាង ៨១ ចូលរួមនៅមជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារ (OCIC) នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ឯកសារសំខាន់ៗ ចំនួន៣ ដែលត្រូវបានសន្និសីទរដ្ឋមន្ត្រីហ្វ្រង់ហ្វូកូនីលើកទី៤៨ បានឯកភាពគ្នាកាលពីថ្ងៃទី១៤...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនឯកឧត្តម Benoît DISPA ប្រធានសភាសហព័ន្ធ វ៉ាល់ឡូនី-ព្រុចសែល (PFWB) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា។
នៅព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អញ្ជើញជួបពិសាអាហារពេលព្រឹករួមគ្នាជាមួយ ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋវៀតណាម និងឯកឧត្តម ថងលូន ស៊ីស៊ូលីត ប្រធានរដ្ឋឡាវ ក្នុងបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល និងមនោសញ្ចេតនាមិត្តភាព នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា។ ជំនួបដ៏មានអត្ថន័យនេះ បានឆ្លុះបញ្ចាំងពីចំណងមិត្តភាព សាមគ្គីភាព ការជឿទុកចិត្ត និងការរាប់អានគ្នាយ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងបី ដែលជាប្រទេសជិតខាង...
នៅក្នុងឱកាសជួបពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ប៊ីណត ឌីស្ប៉ា (Benoît Dispa) ប្រធានសភាសហព័ន្ធវ៉ាល់ឡូនី-ព្រុចសែល នៃព្រះរាជាណាចក្របែលហ្ស៊ិក បានថ្លែងការកោតសរសើរពីភាពប៉ិនប្រសប់របស់ថ្នាក់ដឹកនាំកម្ពុជា ក្នុងការផ្សះផ្សា និងបញ្ចប់សង្គ្រាមពីអតីតកាល និងជំហរមោះមុតបច្ចុប្បន្នក្នុងការការពារសុខសន្តិភាព ដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសជិតខាង ដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ។ ឯកឧត្តម ប៊ីណត ឌីស្ប៉ា បានចូលជួបពិភាក្សាការងារជាមួយ សម្តេចប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា...
នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងឱកាសដែលឯកឧត្តមប្រធានាធិបតី អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមប្រធានាធិបតីបានកោតសរសើរការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី និងអបអរសាទរកម្ពុជាចំពោះជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាពេលនេះ។...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា តាមរយៈការចុះហត្ថលេខារវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំង លើវិស័យសំខាន់ៗជាច្រើនក្នុងពេលតែមួយ ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងមកកាន់កម្ពុជា នាពេលនេះ បានបំបែកឯកត្តកម្មសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងនាព្រលប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។ ក្នុងសន្ដិសីទនេះ...
ពាក់ព័ន្ធស្ថានការណ៍នៅព្រំដែនកម្ពុជា -ថៃ, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា កម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តមោះមុតរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដោយសន្ដិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់។ ក្នុងន័យនេះ សម្ដេចធិបតី បានថ្លែងអំណរគុណដល់ប្រទេសបារាំង ក៏ដូចជាឯកឧត្តមប្រធានាធិបតីបារាំង ម៉ាក្រុង ផ្ទាល់ ដែលបានខិតខំក្នុងការសម្របសម្រួលរកដំណោះស្រាយដោយសន្ដិវិធីរវាងបញ្ហាព្រំដែនកម្ពុជា និងថៃ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងនាព្រលប់ថ្ងៃទី១៥...
នៅរាជធានីភ្នំពេញ នារាត្រីថ្ងៃអាទិត្យ ទី១៥ វិច្ឆិកា ២០២៦នេះ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង មានប្រសាសន៍ថា បារាំងគាំទ្រការបណ្ដុះបណ្ដាលភាសាបារាំងនៅកម្ពុជា ចាប់ពីកម្រិតបឋមសិក្សា រហូតដល់ឧត្ដមសិក្សា។ ថ្លែងនៅក្នុង សន្និសីទសារព័ត៌មានរួម រវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង...
នៅរាជធានីភ្នំពេញ នារាត្រីថ្ងៃអាទិត្យ ទី១៥ វិច្ឆិកា ២០២៦នេះ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង មានប្រសាសន៍ថា ភាពដៃគូរបស់យើង មានភាពល្អឯក គឺមានភាពលើសពីទំនាក់ទំនងរដ្ឋ និងរដ្ឋ ក៏មានកិច្ចសហការសង្គមផងដែរ។ ថ្លែងនៅក្នុង សន្និសីទសារព័ត៌មានរួម រវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម...