ភ្នំពេញ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈមជ្ឈមណ្ឌលសាជីវកម្មធនធានទឹកកូរ៉េ (K-Water) បានបង្ហាញបំណងរបស់ខ្លួន ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម ជាមួយប្រទេស កម្ពុជា ជាពិសេសគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ក្នុងវិស័យធនធានទឹក ថាមពល និងបរិស្ថាន និងការគ្រប់គ្រងទឹកប្រកបដោយប្រសិទ្ធភាព និងចីរភាព ។ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋកូរ៉េ នៅក្នុងឱកាសនៃការចូលរួមវេទិកា The 4th Mekong-Korea International...
តង់ហ្សានី៖ លោកជំទាវ ខេង សំវ៉ាដា អនុប្រធានគណៈកម្មការទី៧ និង ឯកឧត្តម ទី សុគន្ធ លេខា ធិការគណៈកម្មការទី៥ នៃរដ្ឋសភា នៅព្រឹក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦បានអញ្ជើញចូលរួមកិច្ចប្រជុំពាក់ព័ន្ធចំនួនពីរ គឺ៖ កិច្ចប្រជុំអាស៊ានបូកបី (ASEAN+3) និងកិច្ចប្រជុំក្រុមអាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Group Meeting) នាមហាសន្និបាតសហភាពអន្តរសភា លើកទី១៥៣ (153rd...
ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី បានជម្រុញការងារចែកបណ្ណដែលនៅសេសសល់ជូនប្រជាពលរដ្ឋឱ្យបានលឿន ដែលបច្ចុប្បន្ន កំពុងអនុវត្តនៅការិយាល័យច្រកចេញ-ចូលតែមួយក្រុង/ ស្រុក ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលនៅសេសសល់ ធានាបាននូវបរិយាកាស គ្មានវិវាទក្នុងភូមិសាស្ត្រខេត្តកណ្តាល និងការធ្វើប្លង់គោលប្រើប្រាស់ដី ផែនការប្រើប្រាស់ដីនៅក្រុង/ស្រុកទាំង១៣ ក្នុងគោលដៅ គ្រប់គ្រង និងអភិវឌ្ឍន៍ដីឱ្យបានត្រឹមត្រូវ ចំទិសដៅ និងមានប្រសិទ្ធិភាព។ មានប្រសាសន៍ក្នុងពិធីបើក”សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧” របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី...
កញ្ញា ចាន់ ឆេងអូន បេក្ខជនដែលមានលំដាប់ពិន្ទុខ្ពស់ដាច់គេ និងជាម្ចាស់ជ័យលាភីអាទិភាពទី១ ដែលមានសិទ្ធិពេញលេញ ក្នុងការសម្រេចចិត្តជ្រើសរើសកន្លែងបំពេញការងារមុនគេបង្អស់ នៅក្នុងដំណើរការរៀបចំបែងចែកកន្លែងការងារជូនបេក្ខជនជាប់បម្រុងកម្រិតបឋមសិក្សា (អាទិភាពទី១) ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦។ ដោយគ្មានការស្ទាក់ស្ទើរ សំឡេងដ៏មុតមាំតែបង្កប់ដោយភាពរំភើបញាប់ញ័ររបស់នាងបានបន្លឺឡើងជ្រើសរើសយក «សាលាបឋមសិក្សាត្រាំ» ស្ថិតក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ ទីតាំងនេះ មិនមែនត្រឹមតែជាកន្លែងធ្វើការ និងជិតផ្ទះរបស់នាងនោះទេ តែវាគឺជាសាលាអនុស្សាវរីយ៍ ដែលនាងធ្លាប់ជារាប់អាន និងរៀនសូត្រតាំងពីនៅជាកុមារីតូចមួយរូប។ ថ្ងៃនេះ...
ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ និងដើម្បីធានានូវភាពរលូន តម្លាភាព ព្រមទាំងយុត្តិធម៌ ស្របតាមគោលការណ៍គុណាធិបតេយ្យ នារសៀលថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញចុះពិនិត្យផ្ទាល់នូវដំណើរការរៀបចំបែងចែកកន្លែងបំពេញការងារ (ចាប់ប៉ុស្តិ៍) ជូនបេក្ខជនជាប់បម្រុងកម្រិតបឋមសិក្សា (អាទិភាពទី១) ឆ្នាំ២០២៥ វេនរសៀល ដែលបានចាប់ផ្ដើមដំណើរការចាប់ពីម៉ោង ១៣:៣០រសៀល តទៅ នៅមណ្ឌលសាលាភូមិន្ទរដ្ឋបាល។ នៅក្នុងឱកាសចុះពិនិត្យដំណើរការនាវេនរសៀលនេះ...
សហគ្រាសផលិតឱសថ ប៉េប៉េអឹម (PPM) និងក្រុមហ៊ុន ប៊ីយ៉ូកូដិច (Biocodex) បានបើកសម្ពោធជាផ្លូវការ Bioflor ឡើងវិញ ដើម្បីបន្តនូវកិច្ចសហការយូរអង្វែង នឹងរឹងមាំ រវាងសហគ្រាស និងក្រុមហ៊ុនផលិតឱសថទាំងពីរ សម្រាប់ការផ្គត់ផ្គង់ឱសថ Bioflor នៅកម្ពុជា។ ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកសហគ្រាសផលិតឱសថ ប៉េប៉េអឹម (PPM) លើកឡើងក្នុងពិធីសម្ភោធ Bioflor (ប៊ីយ៉ូប្ល័រ) ឡើងវិញនៅកម្ពុជា...
ភ្នំពេញ៖ ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា បានឈានដល់ ៥០ម៉ឺននាក់ ដែលបង្ហាញពីការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការជំរុញឱ្យអ្នកប្រកបមុខរបរក្រៅប្រព័ន្ធឱ្យចូលរួមក្នុងប្រព័ន្ធផ្លូវការ និងទទួលបានអត្ថប្រយោជន៍ និងការគាំទ្រពីរដ្ឋ។ ឯកឧត្តម ស៊ាង សុលក្ខណ៍ ទីប្រឹក្សា និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានឱ្យដឹងថា ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធរហូតមកដល់ពេលសម្រេចបាន៥០ម៉ឺននាក់ ដែលនេះជាសមទ្ធិផលដ៏សំខាន់ប្រទេសកម្ពុជា។តួលេខនេះ បានឆ្លុះបញ្ចាំងពីការកើនឡើងការយល់ដឹងរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអំពីសារអត្ថប្រយោជន៍នៃការចូលទៅប្រព័ន្ធផ្លូវការ និងទំនុកចិត្តរបស់ពួកគេមកលើការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ឯកឧត្តម បន្ថែមថា រាជរដ្ឋាភិបាលបានទទួលស្គាល់នៃអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺជាកម្លាំងចលករដ៏សំខាន់ទៅក្នុងសេដ្ឋកិច្ចជាតិតាមរយៈការបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ និងផ្តល់ការងារជូនប្រជាពលរដ្ឋមូលដ្ឋាន។ ជាមួយគ្នានេះ ពួកគេនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន រួមមាន...
គិតត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានផ្តល់ជូនធុងសំរាម សរុប ចំនួន ៤៥ ១២០ធុង ដល់សាលារៀន វត្តអារាម មណ្ឌលសុខភាព ពន្ធនាគារនៅទូទាំងប្រទេស និងជូនដល់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងមូលដ្ឋានជាបន្តបន្ទាប់។ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការផ្តល់ជូនធុងសំរាមដើម្បីជួយស្ថាប័នទាំងនេះបង្កើតប្រព័ន្ធ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ សម្រាប់បរិស្ថានស្អាត និងការគ្រប់គ្រងសំរាមកាន់តែប្រសើរ។ ក្នុងជំហានទី២ ក្នុងការអនុវត្តយុទញធសាស្រ្តអាទិភាព«តភាពស្អាត» ក្រសួងបរិស្ថានមានគម្រោងចែកចាយធុងសំរាមចំនួន ១៧,១៧៥ ទៀតទៅកាន់សាលារៀនចំនួន ៥,៧២៥...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារសមាគមកាយឫទ្ធិនារីកម្ពុជា សហការជាមួយក្រុមការងារអាហារូបករណ៍ អ.ម.ត បានរៀបចំពិធីសំណេះសំណាល និងវគ្គតម្រង់ទិសស្ដីពី «ការប្រើប្រាស់ប្រព័ន្ធឌីជីថល អ.ម.ត» ជូនដល់បេក្ខជនអាហារូបករណ៍ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។ អាហារូបករណ៍ដ៏ថ្លៃថ្លានេះ ត្រូវបានផ្តល់ជូនតាមរយៈ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា...
សៀមរាប៖ មកដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុចាប់ពី១៨ ដល់២៥ឆ្នាំ បានស្ម័គ្រចិត្តបំពេញពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦។ ការទទួលពាក្យ នៅតាមបណ្តាទីតាំងទទួលពាក្យ និងដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា ក្នុងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកទាំង១៣ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ដោយដំណើរការទៅដោយរលូនប្រកបដោយស្មារតីម្ចាស់ការទទួលខុសត្រូវខ្ពស់។ ក្រុមយុវជន ដែលបានទទួលពាក្យ នៅទីបញ្ជាការកងរាអាវុធហត្ថនៅក្រុងសៀមរាប នាថ្ងៃទី៥ខែតុលាឆ្នាំ២០២៦ បានលើកឡើងថា ការបំពេញកាតព្វកិច្ចចូលបំរើកងទ័ព បានធ្វើឱ្យយុវជនមានការយល់ដឹងនូវបទពិសោធន៍ក្នុងការពារជាតិមាតុភូមិរបស់ខ្លួន និងធ្វើឱ្យពួកគាត់មានចំណេះដឹងទាំងផ្នែកយោធា និងស៊ីវិល។ពួកគាត់បន្ថែមទៀតថា ការឆ្លងកាត់ជីវិតនៃការហ្វឹកហ្វឺនលើវិស័យយោធា...