ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ បានបន្តការងារជំរឿនមន្ត្រីរាជការ ជាបន្តបន្ទាប់ ដោយសប្តាហ៍នេះ ការងារ ជំរឿនកំពុងប្រព្រឹត្តិទៅនៅពីរក្រសួង ដោយការធ្វើជំរឿននៅក្រសួងសុខាភិបាល បានចាប់ផ្តើមនៅថ្ងៃទី ៥ ខែតុលា រី ឯការធ្វើជំរឿននៅក្រសួងផែនការ ប្រព្រឹត្តិទៅនៅថ្ងៃទី ៦ ខែតុលា។ ការធ្វើជំរឿននៅក្រសួងផែនការនេះ ជាក្រសួង ទី ២៦។ ឈានចូលដល់ថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៦នេះ ក្រុមមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈ...
នៅថ្ងៃទី៦ ខែតុលា ត្រូវនឹងថ្ងៃទី១០រោច ខែភទ្របទ ព.ស ២៥៧០ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក បានប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ បំណងបើកឱកាសឲ្យសាធារណៈជនធ្វើបុណ្យឧទ្ទិសកុសលជូនដល់បុព្វការីជន និងវិញ្ញាណក្ខន្ធជនរងគ្រោះដែលបាត់បង់ជីវិត ក្នុងសម័យខ្មែរក្រហម និងវីរៈកងទ័ពខ្មែរដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិ ការពារទឹកដី នៅតាមតំបន់ព្រំដែន។ មន្ត្រីតាមសង្កាត់នៅខ័ណ្ឌដង្កោ និងប្រជាពលរដ្ឋនានា រាជធានីភ្នំពេញ បានថ្លែងថា នៅថ្ងៃនេះ រដ្ឋបាលសាលាខណ្ឌដង្កោ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក បានរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដោយមានកិច្ចសូត្រមន្ត និង រាប់បាត្រព្រះសង្ឃចំនួន...
បណ្ដាវត្តអារាម នៅរាជធានីភ្នំពេញ បានរៀបចំបែងចែកទេយ្យទាន ដែលទទួលពីពុទ្ធបរិស័ទ្ធ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ សម្រាប់ជូនទៅពលរដ្ឋភៀសសឹក និងកងទ័ពជួរមុខ ក្នុងស្មារតីសាមគ្គីភាព។ ព្រះសតិមង្គល អ៊ុក ង៉ូវ ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្ត ពិភទ្ទរង្សី ហៅវត្ត ចិនដំដែក ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានសង្ឃដីការប្រាប់ BTV នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ ថា...
ភ្នំពេញ៖ នៅក្នុងឱកាសអបអរសាទរខួប ៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រ (១៩៤៦-២០២៦) លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានជំរុញដល់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ នៅក្នុងសាកលវិទ្យាល័យមួយនេះ ត្រូវពង្រឹងនូវគុណភាពការអប់រំ និងការបណ្ដុះបណ្ដាល ដោយផ្សារភ្ជាប់ចំណេះដឹងវេជ្ជសាស្ត្រ ជំនាញបច្ចេកទេស និងសីលធម៌ វិជ្ជាជីវៈ។ ក្នុងពិធីបើកសន្និសីទវិទ្យាសាស្ត្រ និងអបអរសាទរខួប៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា...
កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បាននិងកំពុងដំណើរការបំពាក់ និងដំឡើងអំពូលភ្លើងដើរដោយថាមពលព្រះអាទិត្យ ឬអំពូលសូឡា តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងដោយគ្របដណ្តប់ចាប់ពីព្រំប្រទល់ខេត្តកំពង់ស្ពឺ រហូតដល់ព្រំប្រទល់ខេត្តពោធិ៍សាត់ ក្នុងគោលបំណងបង្កើនការបំភ្លឺនៅពេលយប់ សម្រួលការធ្វើដំណើរ និងរួមចំណែកពង្រឹងសុវត្ថិភាពចរាចរណ៍ជូនប្រជាពលរដ្ឋ។ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងតំណាងអគ្គិសនីកម្ពុជា ព្រមទាំងក្រុមការងារ បានចុះពិនិត្យវឌ្ឍនភាពនៃការដំឡើងបង្គោលអំពូលសូឡាតាមបណ្តោយផ្លូវជាតិលេខ៥។ ការដំឡើងបង្គោលត្រូវបានរៀបចំដោយមានចន្លោះប្រមាណ ៥០ម៉ែត្រ ក្នុងមួយបង្គោល ហើយគ្រោងនឹងបញ្ចប់ការងារឱ្យបានរួចរាល់មុនពិធីបុណ្យចូលឆ្នាំខ្មែរ។ ឯកឧត្តមអភិបាលខេត្ត...
មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកទឹកចិត្តឱ្យ IARD បន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័ន និងវិស័យ ឯកជនពាក់ព័ន្ធរបស់កម្ពុជា ដើម្បីរៀបចំកម្មវិធីអប់រំសាធារណៈ ការទប់ស្កាត់ការបរិភោគគ្រឿងស្រវឹងហួសកម្រិតកំណត់ និងលើកកម្ពស់ ការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនឯកជន។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Julian Braithwaite...
ទីក្រុងហូជីមិញ ៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម ត្រូវបានចុះហត្ថលេខា នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមអធិបតីភាព ឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមការបញ្ជាក់របស់លោកស្រី ដោ សម្ផស្ស...
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យនិងពិភាក្សាសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (NTVET) ឆ្នាំ២០២៦-២០៣៥ នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ កិច្ចប្រជុំនេះ ទទួលបានធាតុចូល និងការគាំទ្របន្ថែមទៀតពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន លើសេចក្តីព្រាងគោលនយោបាយនេះឱ្យកាន់តែមានគុណភាព សង្គតិភាព ភាពគ្រប់ជ្រុងជ្រោយ និងភាពប្រទាក់ក្រឡាគ្នា ដើម្បីគោរពជូនគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិនិត្យ កែសម្រួល និងដាក់ជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីពិនិត្យ...
ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ មានបងប្អូនយុវជន យុវនារីខ្មែរ ជាច្រើនកុះករបានបន្តមកទទួលពាក្យសុំ ដោយស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ប្រកបដោយឆន្ទៈមោះមុត និងមានមោទនភាពបំផុត ខណៈសកម្មភាពនេះបង្ហាញថាយុវជនខ្មែរពិតជាចង់បម្រើកងទ័ព ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹក។ តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTV បងប្អូនយុវជន យុវនារីខ្មែរ ដែលបានចូលមកទទួល ពាក្យស្នើសុំបំពេញកាតព្វកិច្ចនេះ ភាគច្រើនពួកគេលើកឡើងថា អ្វីដែលពួកគេមកគឺមានគោលបំណងធំបំផុតគឺការពារជាតិ លះបង់ជីវិតដើម្បីជាតិ បំពេញកាតព្វកិច្ចចំពោះជាតិ ហើយការចូលបំពេញកាតព្វកិច្ចនេះ មិនមែនជាបន្ទុករបស់ពួកគេទេ គឺជាកាតព្វកិច្ចរបស់ពួកគេដែលត្រូវធ្វើនិងត្រូវចូលរួមដោយគ្មានការភ័យខ្លាចនឹងការបាត់បង់ជីវិតនោះឡើយ។ សូមបញ្ជាក់ថា...
ទីក្រុងហូជីមិញ ៖ ក្នុងឱកាសបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ត្រាន់ វ៉ាន់បាយ (Tran Van Bay) អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ នៅសាលាក្រុងហូជីមិញ។ នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល...