ផ្លូវជនបទនៅក្នុងស្រុកចំការលើ ខេត្តកំពង់ចាម ដែលស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងជំរុញការស្ថាបនា ជាជំហ៊ានៗ ដើម្បីបម្រើដល់អន្តរកម្មសេដ្ឋកិច្ចនៅជនបទ តាមរយៈការតភ្ជាប់ផ្លូវឱ្យមានភាពប្រទាក់ក្រឡាគ្នា ធានាដល់ការដឹកជញ្ជូន ខណៈដែលស្រុកមួយនេះគឺជាស្រុកអភិវឌ្ឍន៍លើផ្នែកកសិកម្ម។ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះ ត្រួតពិនិត្យ និងវាយតម្លៃ...
នៅព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម នង សាកល អនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសន្ទនាជាមួយឯកឧត្ដម Danny Annan ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រដាណឺម៉ាក ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នៅទីស្ដីការក្រសួង។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាលើកិច្ចការទូទៅ ជុំវិញការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ដាណឺម៉ាក លើវិស័យនយោបាយ និងសេដ្ឋកិច្ច ការលើកកម្ពស់ទំនាក់ទំនង និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនរវាងប្រទេសទាំងពីរ បញ្ហាតំបន់ និងអន្តរជាតិ រួមទាំងអំពីលទ្ធភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី។...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «យុទ្ធសាស្ត្រជាតិ ស្តីពីសុខភាពបន្តពូជ និងសិទ្ធឆ្នាំ២០២៥-២០៣០ និងនិយាមបែបបទប្រតិបត្តិ សម្រាប់បង្ការការចម្លងមេរោគអេដស៍ ស្វាយ និងរលាកថ្លើម ប្រភេទបេ ពីម្តាយទៅកូនក្នុងសេវាឯកជន»។ យុទ្ធសាស្ត្រជាតិស្តីពីសុខភាពផ្លូវភេទ និងបន្តពូជ និងសិទ្ធនៅកម្ពុជា ២០២៥-២០៣០ គឺជាយុទ្ធសាស្ត្រទី៤ ដែលក្រសួងសុខាភិបាលរៀបចំ ឡើងដោយហ្មត់ចត់...
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា រៀបចំវេទិកាទីផ្សារហិរញ្ញវត្ថុសកលជាលើកដំបូង ដើម្បីចែករំលែកព័ត៌មានអំពីស្ថានភាពទីផ្សារ និងសេដ្ឋកិច្ច សកល បញ្ហាប្រឈម ទស្សនៈវិស័យទីផ្សារសកល និងទិសដៅទីផ្សារហិរញ្ញវត្ថុនាពេលអនាគត សម្រាប់ជាទុនរៀបចំគោលនយោបាយ ហិរញ្ញវត្ថុផ្សេងៗ។ ឯកឧត្តម រ័ត្ន សុវណ្ណនរ: ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតទេសាភិបាល លើក ឡើងនៅក្នុងវេទិកាទីផ្សារហិរញ្ញវត្ថុសកល ក្រោមប្រធានបទ “ហានិភ័យសកល និងទស្សនវិស័យទីផ្សារ ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរ បរិបទពិភពលោក” នៅថ្ងៃទី១២...
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា តើស្ថិតក្នុងកាលៈទេសៈអ្វី ដែលនាំឱ្យទាហានថៃបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ? ចំពោះសំណួរនេះ អាជ្ញាធរថៃត្រូវតែផ្តល់នូវការបកស្រាយឱ្យបានច្បាស់លាស់អំពីការកើតឡើងនៃឧបទ្ទវហេតុនេះ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្ដម ហ៊ុន ម៉ានីបានសរសេរថា «ខ្ញុំពិតជាមានការសោកស្តាយយ៉ាងខ្លាំង ដែលបានឮពីការប៉ះទង្គិចនៅភូមិព្រៃចាន់ ដែលបណ្តាលឱ្យប្រជាពលរដ្ឋខ្មែរម្នាក់បានបាត់បង់ជីវិត និងជាច្រើននាក់បានរងរបួស។ តើស្ថិតក្នុងកាលៈទេសៈអ្វី ដែលនាំឱ្យទាហានថៃបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ? ចំពោះសំណួរនេះ អាជ្ញាធរថៃត្រូវតែផ្តល់នូវការបកស្រាយឱ្យបានច្បាស់លាស់អំពីការកើតឡើងនៃឧបទ្ទវហេតុនេះ។» ឯកឧត្ដមបន្តថា «ទោះយ៉ាងណា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរម្នាក់...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បាន ប្រកាសថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជារបួស៣នាក់ និងស្លាប់បាត់បង់ជីវិត ១នាក់ និងស្នើឱ្យមានការបើកការស៊ើបអង្កេតឯករាជ្យលើករណីករណីនេះ។ សម្ដេចធិបតីបានថ្លែងថា ទង្វើនេះ គឺផ្ទុយទៅនឹងស្មារតីមនុស្សធម៌ ក៏ដូចជាការឯកភាពគ្នាកន្លងមកក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ជាពិសេស ការឯកភាពឱ្យយន្តការ គណៈកម្មាការចម្រុះព្រំដែន...
ភ្នំពេញ៖ យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅលើកទី១៖ វេលាម៉ោងប្រមាណ ១៥:៥០នាទី និងវេលាម៉ោង ១៧:៥៤នាទីល្ងាច ក្រុមយោធាថៃបានបើកការបាញ់ប្រហារសាជាថ្មី និងកំពុងបន្តបាញ់ប្រហារមកលើប្រជាជនកម្ពុជា មកទល់ពេលនេះនៅបន្តធ្វើសកម្មភាពយោធានៅឡើយ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលយោងតាមព័ត៌មានបឋមពីអាជ្ញាធរមូលដ្ឋាន បង្កការរបួសជនស៊ីវិលចំនួន ០៣ រូប និងចំនួន ០១រូបបានទទួលមរណភាព។ នេះបើតាមការបញ្ជា់បន្ថែមរបស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។...
នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង១៥.៥០នាទី កម្លាំងទាហានថៃ បានប្រើកាំភ្លើង RPD បាញ់ប្រហារមកលើប្រជាពលរដ្ឋកម្ពុជាដែលកំពុងស្នាក់នៅក្នុងជម្រកកៅស៊ូតង់ក្នុងដែនអធិបតេយ្យ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាល ឱ្យប្រជាពលរដ្ឋខ្មែរស្លាប់ចំនួន១នាក់ និងរងរបួសជាច្រើន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ។ អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់កាលដែលភាគីថៃបានរំលោភ បំពានលើ “សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” ដែលភាគីទាំងពីរបាន ចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា...
ប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ យ៉ាងតិច៥នាក់ បានរងរបួស ក្រោយយោធាថៃបានបើកការបាញ់ប្រហារមកលើពួកគាត់នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ ១៥:៥០នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលយោងតាមព័ត៌មានបឋមពីអាជ្ញាធរមូលដ្ឋាន...
វេលាម៉ោងប្រមាណ ១៥:៥០នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលយោងតាមព័ត៌មានបឋមពីអាជ្ញាធរមូលដ្ឋាន ករណីនេះបង្កការរបួសជនស៊ីវិលចំនួន ៥រូប។ ការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់កាលដែលភាគីថៃបានរំលោភបំពានលើ ”សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦...