ភ្នំពេញ៖ ក្មេងទំនើងដែលអះអាងថាជាកូនខ្លាមេ០៧ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវីធីច្បាប់ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នេះ។ ជនសង្ស័យឈ្មោះ រតនៈ ពិសាល អាយុ ១៩ឆ្នាំ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីមានការចែកចាយវីដេអូ ជនសង្ស័យរូបនេះ បានប្រើហិង្សាលើជនរងគ្រោះ០២នាក់ នៅចំណុចក្បែរក្រសួងមហាផ្ទៃ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន៕ កុម្ភៈ
តំណាងលេខាធិការដ្ឋាននៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (EDF) ចាត់ទុកធុរកិច្ចបណ្តុះថ្មី និងសហគ្រាសធុនតូច និងមធ្យម ជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចកម្ពុជាដ៏មានថាមពល ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ការបង្កើតការងារ និងការអភិវឌ្ឍសង្គមនៅកម្ពុជា។ ឯកឧត្តម អូន ព័ន្ធមុនីរាជសក្តិ អនុប្រធានលេខាធិការដ្ឋាននៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (EDF) លើកឡើងក្នុងកិច្ចសម្របសម្រួល លើកិច្ចពិភាក្សាមាគ៌ានៃភាពធន់ “សមាហរណកម្មការគាំទ្ររបស់រាជរដ្ឋាភិបាលសម្រាប់ធុរកិច្ចថ្មី និងការរីកចម្រើន របស់សហគ្រាសធុនតូច និងមធ្យម (SME)” នៅក្នុងវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ចឆ្នាំ២០២៦ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ថា ទាក់ទងធុរកិច្ចបណ្តុះថ្មី...
ភ្នំពេញ ៖ ស្ត្រីដែលបានបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមន្ត្រីក្រសួងសាធារណការម្នាក់បានស្លាប់ នៅក្នុងខណ្ឌសែនសុខ នឹងត្រូវបញ្ជូនខ្លួនទៅស្ថាប័ន្ថអយ្យការ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ស្អែកនេះ ដើម្បីបន្តនីតិវិធី ។ ថ្លែងប្រាប់ BTV នៅព្រលប់យប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ ក្រោយការសាកសួរនាំបញ្ចប់នីតិវិធី ស្ត្រីជាជនសង្ស័យបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយសមត្ថកិច្ចជំនាញ នឹងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅកាន់តុលាការ...
ភ្នំពេញ៖ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទជិតឆ្ងាយ បាននាំយកទៀនចំណាំព្រះវស្សា រួមជាមួយនឹងទេយ្យទាន ទេយ្យវត្ថុ ព្រមទាំងបច្ច័យប្រគេន «សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា» និងព្រះសង្ឃគ្រប់ព្រះអង្គដែលគង់ចាំព្រះវស្សានៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក...
កោះកុង៖ អាជ្ញាធរខេត្តកោះកុង បង្ហាញថា ជនសង្ស័យសរុប១៣១នាក់ ត្រូវបានឃាត់ខ្លួនអំឡុងពេលប្រតិបត្តិការបង្រ្កាបទីតាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅចំណុចទីតាំងខាងលិចស្តារលីត ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ កាលពីថ្ងៃទី២៩ខែកក្កដា ម្សិលមិញ។ លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង បានឱ្យដឹងនៅរសៀលថ្ងៃទី៣០ខែកក្កដានេះថា យ៉ាងហោចណាស់ ជនបរទេស១៣១នាក់ ភាគច្រើនជាជនជាតិចិន/ស្រី២នាក់ ឃាត់ខ្លួនភ្លាមៗនៅទីតាំងរោងហ៊ុព័ទ្ធទៅដោយដែកសង្ក័សី ដោយរឹបអូសបានសម្ភារៈជាវត្ថុតាងជាច្រើន និងថវិកាមួយចំនួនផងដែរ។ បើតាមលោកជំទាវអភិបាលខេត្ត ជនបរទេសទាំងនោះ បានប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online...
ភ្នំពេញ ៖ ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញបានប្រាប់ BTV News នៅព្រលប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ថា នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនសង្ស័យឈ្មោះ សាម ម៉ីជូ រួចហើយ ហើយនគរបាលបានបំពេញនីតិវិធីតាមគោលការណ៍ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដោយសួរចម្លើយពីចំណុចចាប់ផ្ដើម មុនពេល ក្នុងពេល និងក្រោយពេលកើតហេតុគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់ ដែលនេះជាការអនុវត្តជំនាញនគរបាលចរាចរណ៍។ ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ បន្ថែមថា...
ភ្នំពេញ ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ជូនលោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាអំពីស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ និងគោលជំហររបស់ព្រះរាជាណាចក្រកម្ពុជាក្នុងការដោះស្រាយវិវាទដោយសន្តិវិធី។ ការបញ្ជាក់នេះ នៅក្នុងជំនួបពិភាក្សាការងារនាទីសត្តីការក្រសួងនៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Thomas Andrews និងសហការី ដែលបានអញ្ជើញមកកាន់ក្រសួងយុត្តិធម៌ និងបានថ្លែងអំណរគុណលោកដែលបានអញ្ជើញចុះទៅត្រួតពិនិត្យមើលស្ថានភាពជនភៀសសឹកខ្មែរនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។ នៅក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរៀបរាប់អំពីការប្តេជ្ញាចិត្ត...
ជារៀងរាល់ថ្ងៃ មន្ត្រីឧទ្យានុរក្សនៅទូទាំងប្រទេសកម្ពុជា ត្រូវបំពេញបេសកកម្មការងារល្បាតនៅក្នុងព្រៃ ដែលអាចប្រឈមមុខនឹងជនល្មើសប្រដាប់អាវុធ ភូមិសាស្ត្រលំបាកៗ និងការឃ្លាតឆ្ងាយពីក្រុមគ្រួសាររាប់សប្ដាហ៍ ដើម្បីការពារព្រៃឈើ សត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ីដែលទ្រទ្រង់ដល់ជីវភាពរស់នៅ របស់ប្រជាជនរាប់លាននាក់។ ក្នុងឱកាសនៃ ទិវាឧទ្យាអនុរក្សពិភពលោក ៣១ កក្កដា ប្រទេសកម្ពុជា បានចូលអបអរសាទរ និងផ្តល់ជាកិត្តិយសដល់វីរបុរសជួរមុខទាំងនេះ ដែលបានលះបង់ដោយភាពក្លាហាន ការប្តេជ្ញាចិត្ត និងការសហការយ៉ាងជិតស្និទ្ធ ដើម្បីការពារព្រៃឈើ និងជីវៈចម្រុះដ៏សម្បូរបែបរបស់ប្រទេសសម្រាប់មនុស្សជំនាន់ក្រោយ។ នៅពីក្រោយព្រៃឈើ និងសត្វព្រៃ ដែលត្រូវបានការពារ លោក...
នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះត្រួតពិនិត្យពីវិធានការឆ្លើយតបដើម្បីសង្គ្រោះស្រូវប្រជាកសិករ ក្នុងខេត្តបាត់ដំបង។ នាឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានអញ្ជើញចុះពិនិត្យស្ថានភាពអាងកំពីងពួយ និងការអនុវត្តវិធានការរបស់ក្រសួងធនធានទឹក និងឧតុនិយម ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកពីស្ទឹងបរវេលចូលប្រឡាយអូរដូនពៅ និងបន្តទៅអាងកំពីងពួយ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម កត់សម្គាល់ឃើញថា ផ្អែកតាមស្ថានភាពអាកាសធាតុដែលបន្តមានភ្លៀងធ្លាក់ និងបូករួមវិធានការបូមទឹកពីស្ទឹងចូលទៅប្រឡាយនោះ...
កំពង់ឆ្នាំង ៖ ជំងឺគ្រុនឈាមនៅក្នុងខេត្តកំពង់ឆ្នាំង បានបន្តក្លាយជាបញ្ហាសុខភាពសាធារណៈដែលត្រូវយកចិត្តទុកដាក់ពីគ្រប់អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋ ខណៈគិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ មានអ្នកកើតជំងឺគ្រុនឈាមក្នុងខេត្តកំពង់ឆ្នាំងសរុបចំនួន ១,៥៩៩នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន៤នាក់។ ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងកងទ័ពនៅតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានសហការជាមួយការិយាល័យប្រឆាំងជំងឺឆ្លងនៃមន្ទីរសុខាភិបាលខេត្ត ចុះអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម។ ក្នុងប្រតិបត្តិការនោះ ក្រុមការងារបានចុះដាក់ថ្នាំអាប៊េតនៅតាមទីតាំងដែលអាចកើតមានសំបុកមូស និងបាញ់ថ្នាំកម្ចាត់មូសខ្លានៅក្នុងអង្គភាព ព្រមទាំងតាមផ្ទះប្រជាពលរដ្ឋដែលស្ថិតនៅតំបន់ជិតខាង។ ក្រុមការងារក៏បានផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋឱ្យបន្តអនុវត្តវិធានការការពារខ្លួន ដូចជា ការលុបបំបាត់ទឹកដក់...