ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការក្រោមឱវាទក្រសួងសុខាភិបាល រួមជាមួយឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង អ្នកតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ព្រមទាំងរដ្ឋបាលខណ្ឌសែនសុខ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី២ នៅវត្តសុវណ្ណមុនីសាគរ សំរោងអណ្តែត ដែលស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបានវេរចង្ហាន់បិណ្ឌបាត ទេយ្យវត្ថុ ចំពោះព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់មាតា បិតា...
លទ្ធផលប្រឡងគ្រូមតេយ្យសិក្សា ត្រូវបានប្រកាសជាផ្លូវការ ដោយរកឃើញថា បេក្ខជនជាប់ជាស្ថាពរមានចំនួន ២០០នាក់ ក្នុងនោះអ្នកជាប់ភាគច្រើនជាស្ត្រី ដែលមានចំនួនរហូតដល់ ១៥២នាក់។ ទន្ទឹមគ្នានេះដែរ អ្នកជាបម្រុងភាគច្រើនក៏ជាស្ត្រីផងដែរ។ ក្រសួងមុខងារសាធារណៈ បានបញ្ចប់ការធ្វើកំណែ និងប្រកាសលទ្ធផលផ្លូវការ នៃការប្រឡងគ្រូមតេយ្យសិក្សានៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២៤នេះ។ ការប្រកាសលទ្ធផល ធ្វើឡើងដោយមានការត្រួតពិនិត្យ ចុះហត្ថលេខាទទួលស្គាល់ដោយផ្ទាល់ ពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រួមទាំងវត្តមានមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ...
កំពត៖ ស្ថានីយផូស៊ីលស្លឹកឈើថ្មីមួយកន្លែងមានអាយុកាលចន្លោះពី ៦៥-១៥០ឆ្នាំ ត្រូវបានរកឃើញនៅលើភ្នំកកេះ ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត។ ស្ថានីយផូស៊ីលថ្មីនេះ ជាស្ថានីយផូស៊ីលទី ៦៧ ក្នុងសកម្មភាពសិក្សាស្រាវជ្រាវ និងរុករក រយៈពេល ៦ឆ្នាំកន្លងមកនេះ ។ លោក លីម វណ្ណច័ន្ទ ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នៃក្រសួងបរិស្ថាន បានឱ្យដឹងនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៤នេះថា អ្នកជំនាញទើបនឹងរកឃើញស្ថានីយផូស៊ីលថ្មីទី៦៧ ជាប្រភេទផូស៊ីលស្លឹកឈើបុរាណ ដែលមានអាយុកាលចន្លោះពី...
ខ្លោងទ្វារទិសខាងត្បូងប្រាសាទតាព្រហ្ម ដែលរលំដួលទាំងស្រុងអស់ជាច្រើនឆ្នាំមកហើយ ចាប់ផ្ដើមបង្ហាញរូបរាងដើមជាបណ្ដើរៗហើយ បន្ទាប់ពីអាជ្ញាធរជាតិអប្សរា រួមសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) ជួសជុលអស់ពេលជាច្រើនខែមក។ ការងារនេះ ចាប់ផ្តើមតាំងពីពាក់កណ្តាលឆ្នាំ២០២៤ ដោយពង្រឹងគ្រឹះ និងតួខ្លោងទ្វារឡើងវិញ បន្ទាប់ពីអ្នកជំនាញបានចំណាយពេល១ឆ្នាំក្នុងការសិក្សា រុះរើថ្មតាមបច្ចេកទេសអាណាស្ទីលឡូ។ លោក Chitranjan Kumar ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្ម ឱ្យដឹងថា តាំងពីដើមឆ្នាំ២០២៣ ក្រុមការងារបានសិក្សា រុះរើគំនរថ្មដែលជ្រុះធ្លាក់សន្ធប់មកលើតួខ្លោងទ្វារទាំងមូល និងស្វែងរកថ្មដែលចល័តខុសពីទីតាំងដើមមកផ្គុំសាកល្បងឱ្យត្រូវតាមទីតាំងដើម ព្រមទាំងជួសជុលថ្មបាក់បែក ឬខូចខាតមួយចំនួន កំណាយបុរាណវិទ្យា ពិសោធន៍ដីគ្រឹះជាដើម។...
ភ្នំពេញ៖ អបអរសាទរ! ប្រាក់ឈ្នួលកម្មករនិយោជិតសម្រាប់ឆ្នាំ២០២៥ បានឡើងដល់ ២០៨ ដុល្លារ ខណៈសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាបានសម្រេចបន្ថែម ២ ដុល្លារលើតួលេខ ២០៦ ដុល្លារនៃលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ។ តាមរយៈសារនៅលើបណ្ដាញសង្គមនៅល្ងាចថ្ងៃទី១៩ ខែកញ្ញានេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា មុននេះបន្តិច ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ...
ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា មកទល់ពេលនេះ ក្បាលដីដែលបានវាស់វែងរួចមានប្រមាណជាង ៧លាន ៥សែនក្បាលដី និងនៅសល់ប្រមាណជាង ១លានក្បាលដីទៀតប៉ុណ្ណោះ មុននឹងបញ្ចប់ការវាស់វែងដីធ្លីនៅទូទាំងប្រទេស ។ ក្នុងឱកាសអញ្ជើញធ្វើបាឋកថាស្ដីពីគោលនយោបាយដីធ្លី និងការចុះបញ្ជីដីធ្លីនៅកម្ពុជា ជូនដល់កម្មសិក្សាការី សិក្ខាកាមឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាលនាព្រឹកថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីការគាំទ្រ និងលើកទឹកចិត្តឱ្យមានការរៀបចំបាឋកថាបែបនេះបន្តទៀត...
ភ្នំពេញ៖ វេទិកាពិគ្រោះយោបល់របស់សមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ ស្តីពី “ បញ្ហាប្រឈម និងសំណូមពរ នៅភូមិភាគទី១ រាជធានីភ្នំពេញ ” ត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុខុន ប្រធាន ព្រឹទ្ធសភាស្ដីទី និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ និងមានការចូលរួមពីឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី...
ឯកឧត្តម សាម អ៊ីន រដ្ឋលេខាធិការក្រសួងបរិស្ថាន អមដំណើរដោយលោក ផួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ រួមទាំងមន្រ្តីអភិរក្ស និងកងកម្លាំងការពារមួយចំនួនទៀតបានអញ្ជើញចុះពិនិត្យមើលស្ថានភាពទីតាំងតំបន់ចុងក្រោយ ដែលជាជម្រករបស់សត្វទន្សោមរស់នៅក្នុងសហគមន៍ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្ត នាថ្ងៃទី១៩ កញ្ញា ឆ្នាំ២០២៤។ ក្នុងនោះឯកឧត្តម សាម អ៊ីន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានណែនាំបន្ថែមដល់មន្រ្តីអភិរក្សធ្វើយ៉ាងណាត្រូវបង្កើនការយកចិត្តទុកដាក់បង្ការទប់ស្កាត់ឲ្យបាន ក្នុងការ ការពារតំបន់ទីតាំងជម្រកសត្វទន្សោមរស់នៅឲ្យបានល្អប្រសើរ ដើម្បីអភិរក្សសត្វទន្សោមទាំងអស់នេះ ឲ្យបានគង់វង្ស ព្រោះវាជាសត្វមួយកម្រជិតផុតពូជ ។ សម្រាប់លោក...
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា (NBC) និងធនាគារកណ្តាលម៉ាឡេស៊ី (BNM) ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ គម្រោងទូទាត់ឆ្លង ដែន តាមឃ្យូអរកូត (QR Code) រវាងប្រទេសទាំងពីរ ដើម្បីផ្តល់ការទូទាត់ជូនប្រជាពលរដ្ឋ មានភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ តាមរយ ប្រព័ន្ធទូទាត់បែបឌីជីថល។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងការដាក់ឱ្យដំណើរការជាផ្លូវការ គម្រោង ទូទាត់ឆ្លងដែនរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសម៉ាឡេស៊ី នៅថ្ងៃទី...
ប្រទេសស្វីស) ៖ ប្រទេសជាសមាជិកបានប្រកាសគាំទ្រកម្ពុជា ក្នុងខណះដែលឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានដឹកនាំកិច្ចប្រជុំត្រៀមលើកទី២ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅក្នុងទីស្នាក់ការអង្គការ សហប្រជាជាតិ ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយលើក យកប្រធានបទចំនួន៩មកជជែកពិភាក្សាគ្នាសម្រាប់កិច្ច ប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន។ កិច្ចប្រជុំពេញអង្គ ពិភាក្សាទៅលើប្រធានបទចំនួន៩ នេះរួមមាន ១.សេចក្តីថ្លែងការណ៍បើកកិច្ចប្រជុំ ២....