នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រសួងបរិស្ថាន បានប្រកាសដាក់ឱ្យអនុវត្តគោលការណ៍ណែនាំបច្ចេកទេស សម្រាប់គ្រប់គ្រងគម្រោងសហគមន៍ទេសចរណ៍ធម្មជាតិ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ ការអភិរក្សជីវចម្រុះ និងការអភិវឌ្ឍវិស័យទេសចរណ៍។ ពិធីប្រកាសដាក់ឱ្យអនុវត្តនេះ ធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ តំណាង រដ្ឋមន្រ្ដីក្រសួងបរិស្ថាន និងមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គភាពចំណុះក្រសួងបរិស្ថាន សហគមន៍តំបន់ការពារធម្មជាតិ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យពាក់ព័ន្ធ សរុបប្រមាណ ២៥០នាក់។...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ដើម្បីប្រារព្ធខួបលើកទី៣៥ នៃ ទំនាក់ទំនងដៃគូកិច្ចសន្ទនាអាស៊ាន-រុស្ស៊ី ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី តបតាមការអញ្ជើញរបស់ ឯកឧត្តម វ្លាឌីមៀ ពូទីន ប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៥ ខែមិថុនា...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដោយអនុវត្តន៍បទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបន្ទប់ប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនការងារប្រតិបត្តិការ ហ្វឹកហ្វឺន និងអន្តរាគមន៍ បានអញ្ជើញដឹកនាំអង្គប្រជុំដើម្បីផ្សព្វផ្សាយបទបញ្ជា និងផែនការការពារសន្តិសុខ ៖ ១. បទបញ្ជា...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអះអាងជាថ្មីម្តងទៀត ថា វិស័យអប់រំបណ្ដុះបណ្ដាលធនធានមនុស្ស និងវិស័យសុខាភិបាល គឺនៅតែជាអាទិភាពសម្រាប់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយវិស័យទាំងនេះ មិនត្រូវបានកាត់បន្ថយថវិកានោះឡើយ គឺមានតែលើកកម្ពស់បន្ថែមទៀត។ ក្នុងឱកាសអញ្ជើញជាអធិបតី ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ នាថ្ងៃទី១៥ ខែមិថុនា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ធនធានមនុស្ស គឺជួយឱ្យមានភាពធន់...
ភ្នំពេញ៖ការនិយមពិសារកាហ្វេរបស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជានាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំពុងជំរុញឱ្យមានកំណើនយ៉ាងខ្លាំងទាំងនៅក្នុងហាងកាហ្វេក្នុងស្រុក និងផលិតកម្មក្នុងតំបន់ ខណៈហាងកាហ្វេក្នុងស្រុកអាចពង្រីកតម្រូវការផ្គត់ផ្គង់កាហ្វេបានប្រមាណ ១០% នៃតម្រូវការប្រើប្រាស់ប្រមាណ ២ ម៉ឺនតោនក្នុងមួយឆ្នាំៗរបស់កម្ពុជា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វប្បធម៌នៃការទទួលទានកាហ្វេនៅកម្ពុជា បានរីកចម្រើនយ៉ាងឆាប់រហ័ស និងក្លាយជាផ្នែកមួយនៃរបៀបរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងអ្នករស់នៅក្នុងទីក្រុង។ កំណើននៃអ្នកនិយមទទួលទានកាហ្វេបានជំរុញឱ្យហាងកាហ្វេក្នុងស្រុក និងម៉ាកកាហ្វេជាតិរីកសាយភាយកាន់តែច្រើន ខណៈដែលតំបន់ដាំដុះកាហ្វេកំពុងពង្រីកផលិតកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារដែលកំពុងកើនឡើង។ លោក ជិន ជ័យាបុត្រ អគ្គនាយកនៃក្រុមហ៊ុន គីរី កាហ្វេ (Kiri Coffee)...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ «TVET ផ្តល់ ជំនាញ ការងារ និង ប្រាក់ចំណូល» នៅព្រឹកថ្ងៃទី ១៥ ខែ មិថុនា ឆ្នំា២០២៦ ថា ការប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ ជារៀងរាល់ឆ្នាំ...
នាព្រឹកថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ នេះ យុទ្ធនាការជាតិ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ បានបន្តដំណើរចុះផ្សព្វផ្សាយយ៉ាងសកម្មនៅវិទ្យាល័យទួលទំពូង ដោយមានសិស្សានុសិស្សចូលរួមប្រមាណ ២ ០០០នាក់ ក្នុងបរិយាកាសសប្បាយរីករាយ ជាមួយនឹងការប្តេជ្ញាចិត្តរបស់យុវសិស្សក្នុងការចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យឌីជីថល។ អញ្ជើញជាអធិបតីក្នុងពិធីនោះ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានផ្សព្វផ្សាយគោលការណ៍ទម្លាប់ល្អគឺ៖ «៣កុំ ១ការពារ» សម្រាប់ជាខែលការពារយុវវ័យខ្លួនឯង សាលារៀន ក្រុមគ្រួសារ...
សៀមរាប៖ គណៈប្រតិភូចម្រុះជាតិសាសន៍មកចូលរួមក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម The Olave Baden-Powell Society (OB-PS) លើកទី៤២ នៅក្នុងខេត្តសៀមរាប បានបង្ហាញការភ្ញាក់ផ្អើល និងកោតសរសើរពីសំណង់អង្គរដ៏អស្ចារ្យរបស់ពិភពលោកនេះ ខណៈពូកគេជាច្រើន មិនធ្លាប់បានមកទស្សនាដោយផ្ទាល់ពីមុនមកនោះទេ ។ ក្នុងពេលទៅទស្សនាប្រាសាទអង្គរវត្ត ដ៏ល្បីល្បាញរបស់ពិភពលោក ជនជាតិបរទេស លើកឡើងថា ពួកគេពិតជាមានភាពកក់ក្ដៅយ៉ាងខ្លាំង នៅពេលឈានជើងដល់ប្រទេសកម្ពុជា មានការទទួលស្វាគមន៍យ៉ាងរាក់ទាក់ ពីសំណាក់ថ្នាក់ដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជា តាំងពីព្រលានយន្តហោះ...
ភ្នំពេញ៖ចាប់តាំងពីដាក់ឱ្យអនុវត្តនៅឆ្នាំ២០២៤ រហូតដល់ខែមេសា ឆ្នាំ២០២៦នេះ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេសបានចូលរៀនជំនាញវិជ្ជាជីវៈតាមរយៈគោលនយោបាយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនមានប្រមាណ ១,៥លាននាក់ ដោយមិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភមានចំនួនសរុបប្រមាណ ២៧,១ម៉ឺននាក់ ក្នុងនោះបណ្តុះបណ្តាលនៅតាមគ្រឹះស្ថានធីវេត ក្រោមឱវាទក្រសួងចំនួនប្រមាណ ២២.៩ ម៉ឺននាក់ និងក្រោមមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ចំនួនប្រមាណ ៤,២ម៉ឺននាក់។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ឱ្យដឹងបែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ...
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញការងារ និងប្រាក់ចំណូល» នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះដែរ, សម្ដេចសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវរៀបចំគ្រូបណ្ដុះបណ្ដាលជំនាញឱ្យបានច្បាស់ មានជំនាញពិតប្រាកដ និងរៀបចំមេរៀនឱ្យចំគោលដៅលើការបង្រៀនជំនាញវិជ្ជាជីវៈ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានសង្គត់ធ្ងន់ទៅកាន់ក្រសួងការងារថា ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនេះត្រូវប្រកាន់ខ្ជាប់ គឺយុវជនក្រោយពេលរៀនចប់ មានចំណេះ ជំនាញ ពិតប្រាកដ...