ឆ្លេីយតបតាមតម្រូវការចាំបាច់ និងដេីម្បីជួយសម្រាលការលំបាកដល់ប្រជាជនរងគ្រោះដោយទឹកជំនន់រហ័សនាពេលថ្មីៗនេះ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្ដុង្គឧត្តមនៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនៃសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានសម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនរងគ្រោះចំនួន ១.៨៥០គ្រួសារ រស់នៅខេត្តចំនួនពីរនៃភាគឦសានប្រទេសកម្ពុជា គឺខេត្តមណ្ឌលគិរីចំនួន ៩៥០គ្រួសារ និងខេត្តរតនគិរីចំនួន ៩០០គ្រួសារ។ អំណោយមនុស្សធម៌ខាងលេីនេះត្រូវបាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់ឱ្យមន្ត្រីទីស្នាក់ការកណ្តាល និងសាខាកាកបាទក្រហមកម្ពុជា...
ឧត្តរមានជ័យ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យអមដំណើរដោយមន្រ្តីក្រុមការងារមួយចំនួនបានអញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋដែលបានភៀសខ្លួនពីយប់មិញ ដែលមានការបារម្ភភ័យខ្លាចពីការផ្ទះអាវុធរបស់ទាហានថៃវាយប្រហារសារជាថ្មីមកលើកម្ពុជា ដោយពួកគាត់បានធ្វើដំណើរមករកទីតាំងកន្លែងសុវត្ថិភាពដើម្បីស្នាក់នៅជាបណ្តោះអាសន្ននៅចំណុច សាលាបឋមសិក្សាឈើស្លាប់ ឃុំកោគខ្ពស់ ស្រុកបន្ទាយអំពឹល ខេត្តឧត្តរមានជ័យ។ ឯកឧត្តម មាន ចាន់យ៉ាដា បានប្រសាសន៍អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការអត់ធ្មត់ខ្ពស់ និងត្រូវរក្សាសុខភាព អនាម័យ ក្នុងការស្នាក់ជាបណ្តោះនេះឱ្យបានល្អប្រសើរ។ ជាមួយគ្នានេះ ឯកឧត្តម បានបន្តថា ដោយសារតែការឈ្លានពានពីទាហានសៀមម្តងហើយម្តងទៀតមកលើអធិបតីភាពកម្ពុជា...
ភ្នំពេញ ៖ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម CHEN Xiaofeng ប្រធានក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិ នៃគណៈកម្មាធិការខេត្តក្វាងទុង (CCPIT Guangdong) ដែលបានដឹកនាំប្រតិភូក្រុមហ៊ុនចិនអញ្ជើញចូលរួមកិច្ចប្រជុំនេះ ក្នុងគោលបំណងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសពិភាក្សាអំពីឱកាសធ្វើអាជីវកម្ម...
ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល មន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ បានដឹកនាំកិច្ចប្រជុំលើកទី៥ អាណត្តិទី៥ ដែលរៀបចំឡើងយ៉ាងទៀងទាត់ ប្រចាំត្រីមាស។ អង្គប្រជុំ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានពិនិត្យវឌ្ឍនៈភាពការងារ របស់មន្ទីរពេទ្យ រយៈពេលបីខែកន្លងមក ទាំងការងារបម្រើសេវាគ្រប់ផ្នែក នៅក្នុងមន្ទីរពេទ្យ និងការងារសហការ ជួយដល់មន្ទីរពេទ្យសម្ព័នមេត្រីភាព នៅតាមបណ្តាខេត្តទាំង៣ រួមមានកំពង់ឆ្នាំង ពោធិសាត់ និងបន្ទាយមានជ័យ...
ទីក្រុងណាហ្គូយ៉ា៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន បានជួបពិភាក្សាការងារជាមួយតំណាង ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន Japan Airlines (JAL) នៅពន្លាទេសចរណ៍របស់ក្រសួងទេសចរណ៍កម្ពុជា ដោយបានស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍ជប៉ុន នេះ បង្កើតជើងហោះហើរត្រង់ និងផ្ទាល់ពីប្រទេសជប៉ុនមកកម្ពុជា។ ក្នុងឱកាសនៃជំនួប ក្នុងដំណើរទស្សនកិច្ចការងារចូលរួមពិព័រណ៍ទេសចរណ៍ជប៉ុន ២០២៥ និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ...
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្រ្តី សហការជាមួយសាខាខេត្ត ចុះសួរសុខទុក្ខ និង ចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់រហ័សនៅខេត្តរតនគិរីចំនួន 400 គ្រួសារទៀត ដើម្បីបង្គ្រប់ចំនួន 900 គ្រួសារស្ថិតក្នុក្នុងសាលាបឋមសិក្សាកូនមុំតូច។ ថ្ងៃទីពីរបន្ទាប់ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់រហ័សចំនួន ១៨៥០...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិក បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែងដែលរងផលប៉ះពាល់ពីការវាយប្រហារចំនួន ២លើក ដោយយោធាថៃតាមរយៈការបាញ់កាំភ្លើងត្បាល់ និងកាំភ្លើងដៃជាច្រើនគ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជា នៅតំបន់អានសេះ ខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីធ្វើការសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ ក្រោយបទឈប់បាញ់ចូលជាធរមាន។ លោកជំទាវ...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ (CDDE) នឹងរៀបចំកម្មវិធីបង្រៀនជាលក្ខណៈផ្សាយបន្តផ្ទាល់ ចាប់ពីថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២៥ ខាងមុខនេះតទៅ សម្រាប់សិស្សានុសិស្សដែលមានបំណងប្រឡងចូលរៀននៅកម្រិតឧត្តមសិក្សា លើមុខវិជ្ជាចំនួន៤ រួមមានរូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងគណិតវិទ្យា។ លោកបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គោលដៅនៃកម្មវិធីបង្រៀននេះ...
កំពង់ឆ្នាំង ៖ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ អង្គភាពCMAC បានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូសភាសហរដ្ឋអាមេរិក៣រូប ដែលអមដំណើរដោយតំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងប្រធានអង្គការNPA ដើម្បីបំពេញទស្សនកិច្ចស្វែងយល់ពីវិស័យសកម្មភាពកំចាត់មីននៅកម្ពុជា ជាពិសេសសកម្មភាពបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពCMAC ក្រោមគម្រោងកិច្ចសហប្រតិបត្តិការជំនួយឥតសំណងរបស់សហរដ្ឋអាមេរិក។ ក្នុងជំនួបនេះ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈដំណើរទស្សនកិច្ចនេះ និងការចុះហត្ថលេខាទទួលជំនួយចំនួន៦០ម៉ឺនដុល្លារអាមេរិក នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ក៏បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក...
ភ្នំពេញ ៖ នៅក្នុងឱកាសសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ UN មូលបទ «រួមគ្នា ដើម្បីភាពប្រសើរឡើង៖ ៨០ឆ្នាំ និងច្រើនឆ្នាំទៀត ដើម្បីសន្តិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្ស» នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កម្ពុជាបានផ្ដល់ ទស្សនទាន ៥ចំណុច ចាំបាច់ត្រូវតែមានការកែទម្រង់អង្គការនេះ ដើម្បីលើកស្ទួយនូវចក្ខុវិស័យរបស់ស្ថាបនិកអង្គការសហប្រជាជាតិ និងឆ្លើយតបចំពោះស្ថានការណ៍ជាក់ស្តែងនាពេលបច្ចុប្បន្ន។ ក្នុងសម័យប្រជុំខាងលើ នាថ្ងៃទី២៧ ខែកញ្ញា នេះ ឯកឧត្តម...