(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ និងពិនិត្យកែតម្រូវកម្មវិធីបណ្តុះបណ្តាលវគ្គសន្តិសុខជាតិ នៅសាកលវិទ្យាល័យការពារជាតិ បន្ទាប់ពីដំណើរការរយៈពេល៥ថ្ងៃ ប្រកបដោយលទ្ធផលផ្លែផ្កា។ ក្នុងឱកាសនោះ ឯកឧត្តមបានគូសបញ្ជាក់ពីតម្លៃសន្តិភាព ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ការកសាងនីតិរដ្ឋ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ សម្រាប់កម្ពុជា សន្តិភាពពេញលេញដែលសម្រេចបានតាមរយៈនយោបាយឈ្នះ-ឈ្នះ ឆ្នាំ១៩៩៨ បានបិទបញ្ចប់សង្គ្រាមស៊ីវិល និងនាំមកនូវការឯកភាពជាតិ ដែលជាមូលដ្ឋានសម្រាប់ការស្តារ និងអភិវឌ្ឍប្រទេសជាតិរហូតមកដល់បច្ចុប្បន្ន។...
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តទាំងស្រុង លើសេចក្តីព្រាងរបាយការណ៍ចំនួន១ និងសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន២។ សេចក្តីព្រាងរបាយការណ៍ និងសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៣ នេះរួមមាន ១. សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពការងារស្តីពីការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ២. សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចស ពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដោយមិនប្រើក្រដាសស្នាម ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ៣. សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារដំឡើងកម្រិតកិច្ចព្រមព្រៀង...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនី ដែលធ្វើឱ្យមានគ្រោះរាំងស្ងួតនិងក្តៅខ្លាំងក្នុងរដូវប្រាំងនេះ ដោយត្រូវសន្សំសំចៃទឹក និងរក្សាទឹកទុកសម្រា ប្រើប្រាស់ឱ្យបានល្អ។ ការណែនាំរបស់សម្តេចធិបតី បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។ សម្តេចធិបតីក៏បានណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយមសហការជាមួយភាគីពាក់ព័ន្ធដើម្បី ផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋអំពីការប្រើប្រាស់ និងសន្សំសំចៃទឹក ខណៈដែលគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ត្រូវត្រៀមបង្ការនិងឆ្លើយតបក្នុងករណីមានភ្លើងឆេះព្រៃកើតឡើងជាយថាហេតុ៕ អត្ថបទ វង្ស សុភាព
នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើរក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបានខិតខំ និង សហការគ្នាយ៉ាងល្អក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងព្រឹត្តិការណ៍អមនានាប្រព្រឹត្តទៅ ដោយរលូន និងជោគជ័យយ៉ាងធំធេង ប្រកបដោយសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់បានយ៉ាងល្អ។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋគ្រប់ទិសទីទាំងក្នុងនិងក្រៅប្រទេស ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការសាទរ និងគាំទ្រចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមនេះ។ ជោគជ័យនេះ បានបង្ហាញពីប្រសិទ្ធភាព...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យ រក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទបូរាណខ្មែរទាំង៣ គឺប្រាសាទព្រះវិហារ ប្រាសាទតាក្របី និងប្រាសាទតាមាន់ធំ ដែលត្រូវបានដាក់តាំងបង្ហាញ នៅសួនមុខវត្តបទុមវតី ក្នុងរាជធានីភ្នំពេញ នាឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានណែនាំបែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព)...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ោតធើ បេក (Wouter Beke) សមាជិកសភាអឺរ៉ុប និងជាប្រធានគណៈប្រតិភូសភាអឺរ៉ុប ដែលបានចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧ នៅប្រទេសហ្វីលីពីន។ នៅក្នុងជំនួបនោះ សម្តេចបានជម្រាបគណៈប្រតិភូនូវព័ត៌មានពិតមួយចំនួន ពីស្ថានភាពពលរដ្ឋភៀសសឹកខ្មែរចំនួនជាង ២ម៉ឺននាក់ ដែលមិនអាចវិលត្រឡប់ទៅលំនៅឋានវិញបាន ដោយសារមានការរំលោភបទឈប់បាញ់ និងរំលោភច្បាប់អន្តរជាតិពីសំណាក់ថៃ។ ក្នុងនាមតំណាងប្រជាពលរដ្ឋ សម្តេចបានស្នើសហគមន៍អន្តរជាតិជំរុញភាគីថៃធ្វើយ៉ាងណាឱ្យពលរដ្ឋខ្មែរស្លូតត្រង់បានវិលត្រឡប់ទៅលំនៅឋានវិញដោយសេចក្តីថ្លៃថ្នូរ។ ចំពោះការដោះស្រាយបញ្ហាព្រំដែនត្រូវគោរពច្បាប់អន្តរជាតិ...
មណ្ឌលគិរី៖ ទឹកធ្លាក់ជីអាំង ដែលមានទីតាំងស្ថិតក្នុងភូមិពូញ៉ាវ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី គឺជាតំបន់ទេសចរណ៍បែបធម្មជាតិ ដែលភ្ញៀវទេសចរ មិនគួរមើលរំលង ពេលទៅលេងខេត្តមណ្ឌលគិរី ហើយគួរនាំគ្នាទៅលេងកម្សាន្ត ក្នុងឱកាសបុណ្យអុំទូក បណ្ដែតប្រទីព និងសំពះព្រះខែ អកអំបុក ហើយក៏ជាការជួយដល់ប្រជាសហគមន៍ ដែលភាគច្រើនជាជនជាតិដើមភាគតិច។ លោក សាគុណ ជុ ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ជីអាំង បានឲ្យដឹងថា ទីតាំងទេសចរណ៍ធម្មជាតិមួយនេះ មានអំណោយផលផ្នែកទេសចរណ៍ច្រើនយ៉ាង ដូចជាមានផ្ទាំងថ្មតូចធំងាយស្រួលអង្គុយលេង មានត្រីធម្មជាតិ...
នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ក្រសួងព័ត៌មាន បានសម្របសម្រួលរៀបចំដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចុះទៅយកព័ត៌មាន ថតរូប ថតវីដេអូ និងរាយការណ័នៅភូមិព្រៃចាន់ និងភូមិជោគជ័យ នៃខេត្តបន្ទាយមានជ័យ។ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា សូមជូននូវរូបភាព ដែលបង្ហាញនូវស្លាកស្នាមដ៏សែនឈឺចាប់នៅភូមិព្រៃចាន់ និងភូមិជោគជ័យដែលបន្សល់ទុកដោយសង្គ្រាមឈ្លានពានរបស់ថៃ កាលពីឆ្នាំ២០២៥ កន្លងទៅ។ ភូមិព្រៃចាន់ និងភូមិជោគជ័យ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺជាតំបន់ស៊ីវិលសុទ្ធសាធ និងស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា...
ភ្នំពេញ៖ ក្រុមហ៊ុន GS25 ដែលជាម៉ាកយីហោហាងលក់ទំនិញម៉ាតរបស់សាធារណរដ្ឋកូរ៉េ និងដំណើរការដោយក្រុមហ៊ុន GS Retail បានប្រកាសនៅថ្ងៃនេះថា ក្រុមហ៊ុនកំពុងឈានជើងចូលក្នុងទីផ្សារប្រទេសកម្ពុជា តាមរយៈកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខ (Master Franchise) ជាមួយដៃគូក្នុងស្រុកគឺក្រុមហ៊ុន META Retail ដែលគ្របដណ្តប់នៅទូទាំងប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់ជាស្ថាពរនៅក្នុងខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីមានការសិក្សាវាយតម្លៃយ៉ាងល្អិតល្អន់ និងការពិនិត្យរួមគ្នា អស់រយៈពេលមួយឆ្នាំរវាងក្រុមហ៊ុនទាំងពីរ។ ក្រុមហ៊ុន GS25 បើកសាខាគោលដំបូងរបស់ខ្លួននៅរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែវិច្ឆិកា...
សភានៃប្រទេសកម្ពុជា និងរុស្ស៊ី បានកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែសកម្ម និងស៊ីជម្រៅ ក្នុងឱកាសចំណងការទូតនៃប្រទេសទាំងពីរ បានឈានដល់ខួបទី ៧០ឆ្នាំ។ ការបញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការសភាដែលតំណាងឱ្យប្រជាជននេះ បានធ្វើឡើងនៅក្នុងជំនួបរវាង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម អាន់ដ្រេ កេលីន (Andrey Kelin) សមាជិកព្រឹទ្ធសភា និងជាអនុប្រធានគណៈកម្មាធិការក្រុមប្រឹក្សាសហព័ន្ធទទួលបន្ទុកកិច្ចការបរទេស នៃសហព័ន្ធរុស្ស៊ី នៅក្នុងឱកាសចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧ នៅក្នុងប្រទេសហ្វីលីពីន។...