យុវជន រស់នៅក្នុងខេត្តកណ្ដាល បន្តនាំគ្នាទៅដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា ដោយបង្ហាញទឹកចិត្តមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ។ លោក គ្រី ម៉ាទី អាយុ ២៣ឆ្នាំ រស់នៅ ឃុំកណ្ដោល ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ប្រាប់ BTV នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ ថា លោកស្ម័គ្រចិត្តដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា ដើម្បីក្លាយជាកម្លាំងការពារជាតិ។ លោកប្រាប់ ថា ការឈឺចាប់ដែលយោធាថៃ ឈ្លានពានកាលពីឆ្នាំ២០២៥...
ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី ១៣ ខែតុលានេះ បានចេញសារបញ្ជាក់ថា រយៈពេល៤ថ្ងៃហើយ មិនទាន់បានឃើញលោក អ៊ុ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេច។ សម្ដេចធិបតីបានបញ្ជាក់ថា មកដល់ពេលនេះ គឺរយៈពេល៤ថ្ងៃហើយ ដែលខ្ញុំមិនទាន់បានឃើញលោក អ៊ុ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់ខ្ញុំចំពោះគាត់ និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២...
ភ្នំពេញ៖ ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បញ្ជាក់ប្រាប់ BTV នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ថា ចំពោះករណីតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាមិនបានបណ្តែតបណ្តោយឱ្យទីតាំងនេះ ប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាក់ស្តែងកាលពីខែកុម្ភៈ ឆ្នាំ ២០២៦ សមត្ថកិច្ចបានរកឃើញអគារមួយចំនួននៅក្នុងបរិវេណសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងសកម្មឆបោកអនឡាញ ដែលពួកក្រុមឧក្រិដ្ឋជនបានរត់គេចចេញ និងបន្សល់ទុកនូវភស្តុតាងជាច្រើនមានការជាប់សង្ស័យធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយអាជ្ញាធរបានរឹបអូសវត្ថុតាង...
យុវជនបន្តវេន បានបង្ហាញជំហរក្លាហាន និងបេះដូងស្នេហាជាតិ ដោយការស្ម័គ្រចិត្តចូលបម្រើជាតិ តាមរយៈការបំពេញកាតព្វកិច្ចយោធា ដោយមិនគេចវេសឡើយ។ នៅថ្ងៃទី១៣ ខែតុលា នេះ បន្ទាប់ពីបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ ការធ្វើដំណើរកម្សាន្តនោះ យុវជនជាច្រើនបានបង្ហាញវត្តមាននៅតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្នុងរាជធានីភ្នំពេញ ដើម្បីដាក់ស្នើសុំចូលបំពេញកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦។ មូលដ្ឋានកងរាជអាវុធហត្ថក្នុងរាជធានីភ្នំពេញ ក្រោមការដឹកនាំអនុវត្តដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បន្តធ្វើការទទួលពាក្យស្នើសុំចូលបំពេញកាតព្វកិច្ចយោធារបស់យុវជន។ ជាក់ស្តែង នៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ ក្រោមការដឹកនាំដោយលោកវរសេនីយ៍ទោ ហង្ស ណារិទ្ធ...
ពលរដ្ឋមួយចំនួននៅតាមរាជធានី-ខេត្ត ទទួលបានឱកាសធ្វើដំណើរកម្សាន្តទេសចរណ៍ទៅតាមគោលដៅទេសចរណ៍ផ្សេងៗ ដោយក្តីសប្បាយរីករាយបំផុត តាមរយៈការធ្វើដំណើរតាមរថយន្តក្រុង ដោយមិនគិតថ្លៃ របស់រាជរដ្ឋាភិបាល។ សេវារថយន្តក្រុងនេះ បានជួយពួកគេឱ្យសល់សោហ៊ុយដែលនឹងត្រូវចំណាយលើការធ្វើដំណើរនេះទៅប្រើប្រាស់លើតម្រូវការអ្វីផ្សេង។ ពលរដ្ឋមកពីតាមខេត្តនានា បានថ្លែងប្រាប់BTV ចំណតរថយន្តក្រុងផ្លូវ២០០៤ ជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចាស់ នៅថ្ងៃទី១២ ខែតុលានេះថា ក្នុងរយៈពេល៥ថ្ងៃមកហើយ ដែលគេបានប្រើប្រាស់សេវារថយន្តក្រុងដឹកជញ្ជូនអ្នកដំណើរដោយមិនមានការគិតថ្លៃ ធ្វើដំណើរកម្សាន្តទេសចរណ៍ទៅកាន់រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ជាដើម ហើយថវិកាដែលសល់ពីការជិះរថយន្តក្រុងដោយមិនគិតថ្លៃនេះ គឺគេបានយក ជួលបន្ទប់ផ្ទះសំណាក់ សណ្ឋាគារ ទិញអាហារហូបចុក ដើរកម្សាន្ត...
ភ្នំពេញ៖ វេទិកា «បញ្ញាសប្បនិម្មិតសម្រាប់ការប្រែប្រួលអាកាសធាតុឆ្នាំ ២០២៦»(Artificial Intelligence for Climate Action Forum 2026) ត្រូវបានបើកជាផ្លូវការ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល សមាជិកនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុទទួលបន្ទុកផ្នែកបច្ចេកវិទ្យា (UNFCCC TEC) លោកស្រីតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា តំណាង...
អ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានបង្ហាញសុទិដ្ឋិនិយមចំពោះដំណើរបំពេញទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅតំបន់អឺរ៉ុបខាងកើត គឺពិតជាមានសារសំខាន់ក្នុងការពង្រីកសក្តានុពល ពង្រឹងសមត្ថភាព បង្កើនការផ្សារភ្ជាប់ទំនាក់ទំនងរឹតតែខ្លាំងក្លាជាមួយតំបន់អឺរ៉ុប។ លោក ហេង ម៉េងលី អ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានថ្លែងថា ដំណើរបំពេញទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅតំបន់អឺរ៉ុបខាងកើត គឺពិតជាមានសារសំខាន់សម្រាប់កម្ពុជា ក្នុងបរិបទភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ននេះ ដែលកំពុងតែមានការប្រែប្រួល។ ហើយដំណើរទស្សនកិច្ចនេះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជាការធ្វើពិពិធកម្មសេដ្ឋកិច្ច អាចកាត់បន្ថយតម្លៃប្រេងឥន្ធនៈថាមពល ជំរុញការផ្សារភ្ជាប់ទំនាក់ទំនងប្រជាជន...
ភ្នំពេញ៖ របាយការណ៍ក្រសួងទេសចរណ៍ បានបង្ហាញថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០២៦ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដើរលេងកម្សាន្តសរុប ២,១៦ លាននាក់ កើនឡើង ០,៨% ធៀបនឹងគ្រាពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៥។ ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងទេសចរណ៍ បានបញ្ជាក់ថា ចរន្តភ្ញៀវទេសចរក្នុងឱកាសភ្ជុំបិណ្ឌនេះ បានបង្កើតជាផលប្រយោជន៍សេដ្ឋកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន ខណៈដែលសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់...
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងាររបស់រាជរដ្ឋាភិបាលកម្ពុជា និងគណៈប្រតិភូជំនាញ នៅថ្ងៃទី១៣ ខែតុលា នេះ បានអញ្ជើញដល់ក្រុងឡាអេ ប្រទេសហូឡង់ ដើម្បីចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងឡាអេ ប្រទេសហូឡង់។...
ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃនេះ បានប្រកាសដាក់ឱ្យដំណើរការការចុះឈ្មោះបំពេញកាតព្វកិច្ចយោធាតាមប្រព័ន្ធអនឡាញ ជាជម្រើសបន្ថែម តាមរយៈគេហទំព័រ៖ www.nmsc.gov.kh ។ នៅពេលកំពុងដំណើរការចុះឈ្មោះចូលបំពេញកាតព្វកិច្ចយោធា និងដើម្បីសម្រួលដល់ដំណើរការនេះ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១៣ ខែតុលា នេះ បានប្រកាសបើកដំណើរការការចុះឈ្មោះបំពេញកាតព្វកិច្ចយោធាតាមប្រព័ន្ធអនឡាញជាជម្រើសបន្ថែមសម្រាប់យុវជនស្ម័គ្រ ដែលគ្រប់អាយុចូលបំពេញកាតព្វកិច្ចយោធា។ ការទទួលពាក្យចូលបំពេញកាតព្វកិច្ចយោធា បានចាប់ពីថ្ងៃទី១០ ខែតុលា រហូតដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ នៅតាមបណ្ដាមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក...