ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានប្រកាសអំពាវនាវ ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នា ថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស និងរួមគ្នាកម្ចាត់ចលនាជ្រុលនិយម ឱ្យអស់ពីសង្គមកម្ពុជា មិនទុកឱ្យវាមកបំផ្លាញ សុខសន្តិភាពដែលកំពុងកើតមាននាពេលសព្វថ្ងៃនេះបាននោះឡើយ ។ ក្នុងឱកាប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៤ (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥) ថ្ងៃបង្កើតគណបក្ស ប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៨...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានរួមសុខរួមទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋ គ្រប់ដំណាក់កាលទាំងអស់ ហើយមួយវិញទៀត គឺជាគណបក្សដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារជាតិ ការកសាង និង ថែរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាដើម។ ក្នុងឱកាសអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៤ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនិកម្ពុជា (២៨មិថុនា ឆ្នាំ១៩៥១-២៨មិថុនាឆ្នាំ២០២៥) ដែលបានធ្វើឡើងនៅវិមាន៧មករា នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២៥នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រារព្ធមីទ្ទីញអបអរសាទរខួបលើកទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៥) ។ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្ដេចតេជោ៖ ការប្រារព្ធមីទ្ទីញអបអរសាទរខួបលើកទី...
ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិននិងជាប្រធានគណៈបញ្ជាការ ឯកភាពខេត្ត បានមានប្រសាសន៍ជំរុញ ដល់ មន្ទីរ អង្គភាព ស្ថាប័ន ជុំវិញខេត្ត ត្រូវយកចិត្តទុកដាក់លើការងារស្នូលរបស់ខ្លួន ក្នុងនោះរដ្ឋបាលក្រុង/ស្រុក ត្រូវពង្រឹងភាព ម្ចាស់ការ និងការ ទទួល ខុសត្រូវខ្ពស់ ក្នុងការអនុវត្តន៍មុខងារ និងធនធាន នានា ដើម្បីលើកកម្ពស់ការផ្តល់សេវា និងការ អភិវឌ្ឍន៍មូលដ្ឋាន...
ភ្នំពេញ ៖ នៅល្ងាចថ្ងៃសុក្រ ទី២៧ មិថុនា ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញជួបសំណេះសំណាល និងពិសារអាហាសាមគ្គីជាមួយសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា ជាវិស័យឯកជន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ដែលមានចំណែករហូតជាង៩០ភាគរយនៃអាជីវកម្មទាំងអស់ ដែលបានចូលរួមបង្កើតការងារ ផ្តល់ប្រាក់ចំណូលផ្ទាល់ និងប្រយ៉ោល និងបង្កើនជីវភាពរបស់ប្រជាពលរដ្ឋមានការរីកចម្រើនជាបន្ដបន្ទាប់។ រាជរដ្ឋាភិបាលគ្រប់អាណត្តិបានផ្តល់ការយកចិត្តទុកដាក់ គាំទ្រ និងលើកកម្ពស់វិស័យឯកជន ជាពិសេស ការយកចិត្តទុកដាក់ទៅលើ សហគ្រាសធុនតូច និងមធ្យម(SMEs)...
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានក្រាបបង្គំទូលថ្វាយ ថ្លែងអំណរព្រះរាជគុណ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រោសព្រះរាជទានព្រះរាជសារកោតសរសើរសម្ដេចតេជោ ក្នុងការចុះបំពេញបេសកកម្មលើកទឹកចិត្ត និងសួរសុខទុក្ខវីរកងទ័ពដែលកំពុងបំពេញបេសកកម្មប្រចាំការនៅសមរភូមិជួរមុខ និងប្រជាជនដែលបានជម្លៀសចេញពីតំបន់ប្រឈមតាមព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ នៅក្នុងសាលិខិតក្រាបបង្គំទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានបេ្តជ្ញាខិតខំបំពេញបេសកកម្មជាតិដ៏ឧត្តុង្គឧត្តមនេះ...
(ភ្នំពេញ): នាយកដ្ឋានស្រាវជ្រាវផ្សព្វផ្សាយព្រះ ពុទ្ធសាសនាផ្សារភ្ជាប់សង្គម នៃអគ្គនាយកដ្ឋានកិច្ចការសាសនា ក្រសួងធម្មការនិងសាសនា រៀបចំកម្មវិធីទស្សនាទានព្រះពុទ្ធសាសនា ក្រោមប្រធានបទស្តីពី “ចរិយាធម៌ជាគុណតម្លៃនៃមូលធនមនុស្ស” ជាលើកទី66 ដើម្បីអប់រំផ្លូវចិត្តដល់សិស្សានុសិស្សនៅក្នុងវិទ្យាល័យព្រែកលៀប រាជធានីភ្នំពេញ នាវេលាព្រឹកថ្ងៃទី 27 ខែ មិថុនាឆ្នាំ 2025 ។ ការរៀបចំកម្មវិធីទស្សនាទានព្រះពុទ្ធសាសនាលើកទី66 នេះឡើង ដោយមានសិស្សានុសិស្សនៃវិទ្យាល័យ ព្រែក លៀប ចួលរួមស្តាប់ចំនួនជាង300នាក់នាពេល នេះ គឺក្នុងបំណងចង់បញ្ជៀបនូវអត្ថរស អត្ថន័យនៃព្រះធម៌ និងទទួលបាននូវប្រយោជន៍យ៉ាងធំធេង...
ភ្នំពេញ៖ នារសៀលថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានអញ្ជើញចុះត្រួតពិនិត្យអគារស្នាក់នៅរបស់កងកម្លាំងអន្តរាគមន៍ពិសេស និងពិនិត្យសម្ភារ មធ្យោបាយ ផ្សេងៗដែលរក្សាទុកក្នុងឃ្លាំង របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ខណៈនោះឯកឧត្តមស្នងការ ក៏បានណែនាំផ្នែកជំនាញដែលមានភារកិច្ចទទួលខុសត្រូវលើការងារគ្រប់គ្រងមធ្យោបាយសម្ភារ និងកន្លែងស្នាក់នៅរបស់កងកម្លាំងអន្តរាគមន៍ពិសេស ត្រូវយកចិត្តទុកដាក់រៀបចំថែទាំឲ្យបានល្អនិង ឲ្យមានរបៀបរៀបរយ រួមទាំងសម្អាតអនាម័យជាប្រចាំ ផងដែរ ។ ឯកឧត្តមស្នងការ បញ្ជាក់បន្ថែមថាឲ្យមានការចាត់ចែងរៀបចំកែសម្រួលអគារស្នាក់នៅដោយបំពាក់ឧបករណ៍បរិក្ខាមួយចំនួនបន្ថែមទៀតបម្រើឲ្យការងារថែទាំមធ្យោបាយសម្ភារ របស់កងកម្លាំង និងកន្លែងស្នាក់នៅ ឲ្យបានកាន់តែសមរម្យ និងមានគុណភាពដើម្បីឆ្លើយតបនៅពេលមានកិច្ចការងារចាំបាច់ត្រូវប្រើប្រាស់កម្លាំង សម្ភារ មធ្យោបាយទាំងនោះធានាឲ្យបានប្រសិទ្ធភាពខ្ពស់៕...
ភ្នំពេញ៖រដ្ឋបាលខណ្ឌដូនពេញ បេីកកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ដើម្បីត្រួតពិនិត្យ លទ្ធផលការងារ និងជំរុញដល់មន្រ្តីពាក់ព័ន្ធនៅក្នុងមូលដ្ឋាន។ កិច្ចប្រជុំនេះធ្វើឡើងនារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងមានការចូលរួមពីមន្រ្តីពាក់ព័ន្ធ នៅសាលាខណ្ឌដូនពេញ។ លោក លោក ហែម អាន...
ព្រះវិហារ ៖ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ/សង្កាត ឯខេត្តព្រះវិហារនៅព្រឹកថ្ងៃទី២៧ ខែមិថុនានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាបានបញ្ជាក់ថា ទង្វើដែលលោកស្រី អ៊ុង អ៊ីង នាយករដ្ឋមន្រ្ដីថៃ បានប្រមាថ សម្ដេច និងប្រមាថសម្ដេចធិបតីថា អត់វិជ្ជាជីវៈ គឺសម្ដេចមិនអាចអត់ឱនឱ្យបានឡើយ។ សម្ដេចតេជោបានបញ្ជាក់ថា ភាសារដែលលោកជំទាវ អ៊ុង អ៊ីង ប្រមាថ សម្ដេច...