ក្រោយពីមានការណែនាំពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា សហជីព និងកម្មករនិយោជិត នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះបានថ្លែងអំណរគុណដល់សម្ដេចដែលតែងតែយកចិត្តទុកដាក់ក្នុងការជួយអន្តរាគមន៍នៅក្នុងស្ថានភាពប្រេងឥន្ធនៈឡើងថ្លៃ ដើម្បីជួយសម្រាលបន្ទុកការចំណាយរបស់កម្មករនិយោជិត។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជាបានថ្លែងថា លោកគាំទ្រចំពោះចំណាត់ការរបស់សម្ដេចធិបតីបានណែនាំដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួបប្រជុំជាមួយសហជីព តំណាងសមាគមន៍រោងចក្រ ដើម្បីរកដំណោះស្រាយនៃការឡើងតម្លៃប្រេងឥន្ធនៈ ដែលជាបញ្ហាសកលលោក ខណៈដែលកម្ពុជាក៏ទទួលរងនូវផលប៉ះពាល់នេះដែរ។ លោកបន្តថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាតែងតែគិតគូពីដំណោះស្រាយជូនប្រជាពលរដ្ឋ និងកម្មករនិយោជិតបានទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងបញ្ហាសកលនេះ។ ដំណោះស្រាយនេះ...
កណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់អាជ្ញាធរក្រុងសំពៅពូន ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការការពារតាមបណ្តាក្រុមហ៊ុន/កាស៊ីណូ ដែលបានបិទសៀល ពាក់ព័ន្ធនិងករណីបទល្មើស Scam Online ឱ្យបានល្អប្រសើរ ហាមមិនឱ្យអ្នកដែលគ្មានភារកិច្ចចូល និងថែរក្សាវត្ថុតាង សម្ភារនានាកុំឱ្យបាត់បង់ ដើម្បីទុកចាត់ចែងទៅតាមនីតិវិធីច្បាប់បន្តទៀត។ ការណែនាំនេះធ្វើឡើង ក្នុងឱកាសដែល ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញដឹកនាំក្រុមការងារ...
ភ្នំពេញ៖ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានថ្លែងថា បច្ចុប្បន្ននេះ កំណើនស្ត្រីកម្ពុជា បម្រើការងារក្នុងវិស័យរដ្ឋ និងឯកជន កំពុងមានការកើនឡើងគួរឲ្យកត់សម្គាល់ ខណៈវិស័យខ្លះ មានចំនួនច្រើនជាងបុរសផងដែរ ។ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងផែនការសកម្មភាពការងារ ឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី (ក.ជ.ក.ស) នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី មានប្រសាសន៍ថា...
កម្ពុជាស្នើសុំហិរញ្ញប្បទាន ក្នុងក្របខណ្ឌវិនិយោគមហាអនុតំបន់មេគង្គឆ្នាំ២០២៦-២០២៨ សម្រាប់ការអភិវឌ្ឍចំនួន ៣៣ គម្រោង មានទឹកប្រាក់សរុបប្រមាណជាង ៣.៦៨០ លានដុល្លារអាម៉េរិក ក្នុងនោះគម្រោងវិនិយោគលើវិស័យដឹកជញ្ជូនត្រូវការទឹកប្រាក់ ច្រើនជាងគេ។ លោក អ៊ូ វឌ្ឍនៈរស្មី សមាជិកលេខាធិការដ្ឋានជាតិ នៃកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា លើកឡើងក្នុងបទបង្ហាញស្តីពីបច្ចុប្បន្នភាពនៃការរបៀបចំគម្រោង ក្នុងក្របខណ្ឌវិនិយោគតំបន់មហាអនុតំបន់មេគង្គ (GMS) នេះថា ជុំវិញក្របខណ្ឌវិនិយោគតំបន់មហាអនុតំបន់មេគង្គ (GMS) នេះ នៅក្នុងឆ្នាំ២០២៥កន្លងមក កិច្ចប្រជុំឧត្តមមន្រ្តី...
នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១១ របស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីការពារនិងលើកតម្លៃប្រាសាទព្រះវិហារ (ICC-ព្រះវិហារ) នៅខេត្តសៀមរាប នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយ លោកជំទាវ LI Ji កុងស៊ុលស្ថានទូតចិន ជាសហប្រធានចិន និងលោកជំទាវបណ្ឌិត Tanu PRIYA អនុប្រធានបេសកកម្មនៃស្ថានទូតឥណ្ឌាជាសហប្រធានឥណ្ឌា ដោយក្នុងឱកាសនោះអង្គប្រជុំក៏បានស្តាប់របាយការណ៍ខូចខាតប្រាសាទព្រះវិហារ ផលប៉ះពាល់លើសហគមន៍ប្រជាជន និងវិស័យទេសចរណ៍ បណ្តាលមកពីព្រឹត្តិការណ៍ទាំងពីរលើកកាលពីឆ្នាំ២០២៥កន្លងទៅ។...
ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ បានដឹកនាំប្រតិភូកងទ័ពជើងទឹកកម្ពុជា ទៅចូលរួមកម្មវិធី The Royal Australian Navy’s 125th Anniversary International Fleet Review ចាប់ពីថ្ងៃទី១៩-២៨ ខែមីនា ឆ្នាំ២០២៦ នៅប្រទេសអូស្រ្តាលី។ សូមបញ្ជាក់ថា...
អាជ្ញាធរជាតិអប្សរា សូមជម្រាបជូន និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងអញ្ជើញមកទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យ “ថ្ងៃរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត” ឬសមរាត្រី (Equinox) ដែលនឹងឈានចូលមកដល់នៅថ្ងៃទី២១ ខែមីនាខាងមុខ។ ប៉ុន្តែភ្ញៀវជាតិ និងអន្តរជាតិអាចអញ្ជើញមកគយគន្ធថ្ងៃរះ នៅអង្គរវត្តដែលមានទិដ្ឋភាពដ៏ត្រចះត្រចង់ ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ និងផ្តល់បទពិសោធន៍ទស្សនាដ៏ល្អប្រសើរជូនភ្ញៀវទេសចរ ដែលត្រូវបានរំពឹងថា នឹងមានចំនួនយ៉ាងច្រើនកុះករ អាជ្ញាធរជាតិអប្សរាបានចាត់តាំងភ្នាក់ងារសណ្តាប់ធ្នាប់ និងភ្នាក់ងារទេសចរណ៍យ៉ាងយកចិត្តទុកដាក់ ដើម្បីសម្របសម្រួលលំហូរចរាចរណ៍ថ្មើរជើង រក្សាអនាម័យបរិស្ថាន និងធានាសុវត្ថិភាពទូទៅក្នុងអំឡុងពេល៣ថ្ងៃនៃព្រឹត្តិការណ៍នេះ។ គួររំលឹកផងដែរថា...
នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំពិធីប្រុងពលីបើកការដ្ឋានព្រឹត្តិការណ៍នគរសង្ក្រាន្ដ ឆ្នាំ២០២៦ នៅរមណីយដ្ឋានប្រវត្តិសាស្រ្ដវត្តភ្នំ រាជធានីភ្នំពេញ។ ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ស.ស.យ.ក. និងគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តជាច្រើនរូប។...
ភ្នំពេញ៖ ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី២០ ខែមីនានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំកិច្ចប្រជុំជាមួយតំណាងភាគីនិយោជក និងភាគីសហជីព តំណាងកម្មករនិយោជិត ដើម្បីពិនិត្យពិភាក្សាស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់កម្មករនិយោជិតក្នុងអំឡុងពេលវិបត្តិប្រេង។ នេះបើតាមលោក ស៊ុន មេសា អ្នកនាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់ប្រាប់ BTV នៅព្រឹកថ្ងៃទ២០ ខែមីនា ឆ្នាំ២០២៦នេះ។ សូមបញ្ជាក់ថា ការគ្រោងបើកកិច្ចប្រជុំពិភាក្សាត្រីភាគីខាងលើនេះ ធ្វើឡើងបន្ទាប់ពី សម្ដេចធិបតី ហ៊ុន...
កម្ពុជា-ប្រេស៊ីល ពិភាក្សាផ្លាស់ប្តូរទស្សនៈជុំវិញស្ថានការណ៍ពិភពលោកបច្ចុប្បន្ន និងការស្វែងរកដំណោះស្រាយនានា ដើម្បីកាត់ បន្ថយផលប៉ះពាល់លើសេដ្ឋកិច្ចជាតិរៀងៗខ្លួន និងបានពិភាក្សាអំពីការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយសហរដ្ឋអាម៉េរិក។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នេះ បានអនុញ្ញាតលោកជំទាវឯកអគ្គរដ្ឋទូត Susan Kleebank អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសប្រេស៊ីល និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ...