ភ្នំពេញ៖ នគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែកញ្ញា ប្រាប់ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង២២ និង ៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងដឹកនាំកម្លាំងអនុវត្តផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉ម សាវន...
ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានក្រើនរំលឹកដល់ឧត្តមនាវី នាយនាវី នាយនាវីរង និងនាវិកទាំងអស់ ត្រូវមានឆន្ទៈស្មោះត្រង់ចំពោះជាតិមាតុភូមិ និងគប្បីតម្កល់ផលប្រយោជន៍ជាតិជាធំ។ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងអន្តរាគមន៍ និងអប់រំចិត្តសាស្រ្ត នៅបញ្ជាការដ្ឋានកងទ័ពជើងទឹកនាថ្ងៃទី២៨ ខែកញ្ញា នេះ ឧត្តមនាវីឯក ទៀ សុខា បានលើកឡើងថា ចំពោះនាយនាវី នាយនាវីរង និងពលនាវិកទាំងអស់ ដែលបានបញ្ចប់វគ្គនៅពេលនេះ ត្រូវខិតខំអនុវត្តការងារឲ្យបានល្អ...
រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមហ៊ុន Informa Markets បានសហការរៀបចំ “វេទិកាវេចខ្ចប់ និងពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជា ២០២៦” ដោយប្រមូលផ្តុំក្រុមហ៊ុនផលិត អ្នកផ្គត់ផ្គង់បច្ចេកវិទ្យា និងអ្នកជំនាញផ្នែកវេចខ្ចប់ ដើម្បីជំរុញការកែច្នៃអាហារ លើកកម្ពស់គុណភាពផលិតផល និងពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារ។ ព្រឹត្តិការណ៍នេះប្រព្រឹត្តិទៅនៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា...
ស្នងការនគរបាលជាតិ បានត្រៀមលក្ខណៈរួចរាល់ ការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងមានសុវត្ថិភាព ក្នុងដំណើរពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។ ឧត្តមសេនីយ៍ទោ កង បូផា អនុប្រធានសេនាធិការដ្ឋាន នៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ បានផ្តល់បទសម្ភាសជាមួយBTVថា អគ្គស្នងការនគរបាលជាតិ បានរៀបចំកងកម្លាំងនគរបាលរួចរាល់នៅទូទាំងប្រទេសកម្ពុជា ក្នុងនោះនៅប៉ុស្តិ៍នគរបាលជាង ១ពាន់៦រយ និងអធិការដ្ឋានស្រុក/ខណ្ឌចំនួនជាង២០០ ដើម្បីធានាការពារសន្តិសុខសណ្តាប់...
ភ្នំពេញ៖ ក្រោយកិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា សរុបមានចំនួន ១៤លើក គិតមកត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះភាគីទាំងអស់ មិនទាន់អាចឯកភាពគ្នាលើតួលេខរួមបាននៅឡើយទេ ដូច្នេះអង្គប្រជុំបានឯកភាពគ្នាកំណត់កាលបរិច្ឆេទនៃកិច្ចប្រជុំត្រីភាគីចុងក្រោយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០នាទីព្រឹក ដើម្បីបោះឆ្នោតកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧តែម្ដង។ នេះបើតាម សេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ តាមសេចក្ដីជូនដំណឹង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំ...
ភ្លៀងធ្លាក់ជាប់ៗគ្នារយះពេល៤យប់៥ថ្ងៃបង្កផលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋជាង ៧ខ្នងផ្ទះ ដីស្រែចំការជាង៣ហិកតា ក្នុងភូមិសាស្រ្តក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ។គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ទឹកបានស្រកចុះប៉ុន្តែធ្លាក់ទៅតំបន់ទំនាប ហូរចូលទៅខេត្តបាត់ដំបង។ បើតាមការបញ្ជាក់ពីសំណាក់ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានបញ្ជា់ថា ខេត្តប៉ៃលិនភាគច្រើនជាភូមិសាស្ត្រតំបន់ភ្នំ ដូច្នេះ ភ្លៀងធ្លាក់ជាប់គ្នាងាយនឹងមានការជន់លិចតំបន់ខ្លះ ប៉ុន្តែប្រសិនបើមេឃបើកថ្ងៃត្រឹម១ថ្ងៃ ឬ២ថ្ងៃ នោះ ទឹកស្រកចុះវិញឆាប់រហ័ស។ យ៉ាងណាក៏ដោយរយះពេល៤ យប់៥ ថ្ងៃដែលមានភ្លៀងធ្លាក់ជាប់គ្នា...
សៀមរាប៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់អំពីរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយក្រសួងទេសចរណ៍នៃសាធារណរដ្ឋគុយបា តំណាងដោយលោកជំទាវ Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា នៅខេត្តសៀមរាប។ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការនេះ គឺជាជំហានសំខាន់ក្នុងការបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍នៃប្រទេសទាំងពីរ ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក ការធ្វើពិពិធកម្មទីផ្សារទេសចរណ៍កម្ពុជាទៅដល់ទ្វីបអាមេរិកឡាទីន ដោយឈរលើមូលដ្ឋានសមភាព និងផលប្រយោជន៍រួម។ សូមបញ្ជាក់ជូនថាកម្ពុជា...
វិទ្យាស្ថានចក្ខុវិស័យអាស៊ី លើកឡើងថា វិធានការផ្ដល់សាច់ប្រាក់បន្ថែមជូនប្រជាពលរដ្ឋ ក្នុងគ្រួសារក្រីក្រ គឺជាសំណាញ់សុវត្ថិភាព ធានាស្ថិរភាពសន្ដិសុខសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គម ក្នុងគ្រាវិបត្តិឡើងថ្លៃប្រេងជាសកល។ លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) មានប្រសាសន៍ប្រាប់ BTV នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ថា រាជរដ្ឋាភិបាល តែងតែធ្វើកិច្ចអន្ដរាគមន៍ជួយពលរដ្ឋបានទាន់ពេល ពិសេសគឺពលរដ្ឋក្រីក្រ នៅក្នុងស្ថានភាពចាំបាច់។ ជាក់ស្ដែងអំឡុងពេលវិបត្តិឡើងថ្លៃប្រេងជាសកល ដែលកំពុងដាក់សម្ពាធលើជីវភាពពលរដ្ឋ វិធានការផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែម...
នៅព្រឹកថ្ងៃ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយប្រតិភូនៃក្រសួងសុខាភិបាន ដឹកនាំឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។ ជំនួបពិភាក្សាការងារអន្តរគណៈកម្មការនេះ មានការអញ្ជើញចូលពីឯកឧត្តម...
តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីថា សន្តិភាព ការផ្សះផ្សាបង្រួបបង្រួមជាតិ ការសន្ទនា ការដោះស្រាយទំនាស់ដោយសន្តិវិធី និងការបញ្ចប់ទុក្ខវេទនារបស់ប្រជាជនតាមរយៈនយោបាយ ឈ្នះ ឈ្នះ គឺជាបទពិសោធន៍ផ្ទាល់ និងយ៉ាងច្បាស់លាស់របស់កម្ពុជា។ នេះគឺជាហេតុផលដែលរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា តែងតែផ្តល់តម្លៃខ្ពស់បំផុតដល់សន្តិភាព និងការដោះស្រាយទំនាស់ដោយសន្តិវិធី ក្នុងនោះក៏មានការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស...