នាព្រឹកថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសរាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០នាទី នៅវិមានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈសំខាន់ៗចំនួន៦ រួមមាន៖ ១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន...
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា សម្តែងនូវការអបអរសាទរដល់ប្រជាជនរុស្ស៊ី ចំពោះជោគជ័យនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រសភាឌូម៉ានៃសហព័ន្ធរុស្ស៊ី និងចំពោះគណបក្សរុស្ស៊ីរួបរួម ដែលទទួលបាននូវជ័យជំនះជាមួយនឹងសម្លេងភាគច្រើន។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសរើស តំណាងរាស្ត្រនៃសភាឌូម៉ា របស់គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា នៅសហព័ន្ធរុស្ស៊ី នៅថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦។ គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ដែលរួមមានសមាជិកព្រឹទ្ធសភា-រដ្ឋសភា និងគណៈទាក់ទងការបរទេស នៃគណៈកម្មាធិការកណ្តាល បានចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសភាឌូម៉ា អាណត្តិទី៩ ដែលប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ...
ពិព័រណ៍ឧស្សាហកម្មវិស័យសំណង់លំដាប់អន្តរជាតិ និងធំជាងគេនៅកម្ពុជា (CAMBUILD 2026 ) បានបើកសម្ពោធជាផ្លូវការនៅរសៀលថ្ងៃទី២៨ ខែកញ្ញានេះ នៅមជ្ឈមណ្ឌលសន្និបាតពិព័រណ៍កោះពេជ្រ ដែលមានការចូលរួមពីក្រុមហ៊ុនដាក់តាំងបង្ហាញជាង១៨០។ ការរៀបចំពិព័រណ៍ CAMBUILD លើកទី១៥នេះ រៀបចំឡើងដោយក្រុមហ៊ុន Informa Markets ក្រោមការគាំទ្រពីក្រសួងពាណិជ្ជកម្ម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។ ព្រឹត្តិការណ៍នេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា...
ភ្នំពេញ៖ ក្រុមហ៊ុន សែលកាត ដែលជាប្រតិបត្តិករទូរគមនាគមន៍ឌីជីថលរបស់កូនខ្មែរ និងជាក្រុមហ៊ុន បុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (CamGSM PLC) នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាយុទ្ធសាស្ត្រ ជាមួយក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសចិន ក្នុងទំហំទឹកប្រាក់វិនិយោគប្រមាណ ៣០០លានដុល្លារអាម៉េរិកក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដើម្បីគាំទ្រលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលជំនាន់ថ្មី, ប្រព័ន្ធភ្ជាប់ទំនាក់ទំនងកម្រិតខ្ពស់, បញ្ញាសិប្បនិម្មិត...
នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ អ្នកជំនាញការអាដហុក នៃអាយស៊ីស៊ីព្រះវិហារ បានចុះពិនិត្យវាយតម្លៃវឌ្ឍនភាពការងារអភិរក្ស និងអភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ នឹងបានផ្តល់អនុសាសន៍ដល់អ្នកជំនាញនៃអាជ្ញាធរជាតិព្រះវិហារ ចំពោះការងារអភិរក្សនៅរមណីយដ្ឋានប្រាសាទកោះកេរ រួមមាន ប្រាសាទខ្នារ ប្រាសាទគោកគ្រង ប្រាសាទក្រចាប់ ប្រាសាទបល្ល័ង្កត្បូង ប្រាសាទក្រហមក្នុងបរិវេណប្រាសាទរួម និងប្រាសាទប្រាំ ព្រមទាំងការរៀបចំវង់ទស្សនាទេសចរផងដែរ។ បន្ទាប់មកនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ គណៈប្រតិភូជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ បានបន្តទស្សនកិច្ចទៅកាន់ប្រាសាទព្រះវិហារ ដើម្បីពិនិត្យវឌ្ឍនភាពការងារសង្រ្គោះបន្ទាន់ប្រាសាទព្រះវិហារ ចាប់ពីចំណុចពើយតាឌី...
ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងថា សមិទ្ធផលដែលកម្ពុជាមាននាពេលបច្ចុប្បន្ន និងបន្តអភិវឌ្ឍន៍ឲ្យរីកចម្រើនតទៅមុខ មិនអាចកាត់ផ្ដាច់បានឡើយ ពីគុណបំណាច់របស់និវត្តន៍ជនកម្ពុជា ដែលបានលះបង់នាពេលកន្លងមក ។ ក្នុងឱកាសជួបសំណេះសំណាលជាមួយនិវត្តជនក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា ក្នុងឱកាសបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មានប្រសាសន៍ថា ក្រោយថ្ងៃរំដោះ...
ប្រទេសវៀតណាម៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម វៀង គួក ឌ័ន (Nguyễn Quốc Đoàn) អគ្គអធិការ នៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម ដោយមានការអញ្ជើញចូលរួមពីតំណាងទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃក្រសួងអធិការកិច្ច និងអធិការកិច្ចរដ្ឋាភិបាលវៀតណាម នៅទីស្ដីការ អធិការកិច្ចរដ្ឋាភិបាលវៀតណាម។...
នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យដោយផ្ទាល់។ ការចុះអន្តរាគមន៍ភ្លាមៗនេះ ធ្វើឡើងដើមី្បសួរសុខទុក្ខដល់ប្រជាពលរដ្ឋដោយផ្ទាល់ និងរៀបចំវិធានការជួយសង្គ្រោះឱ្យបានទាន់ពេលវេលា។ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅនេះ សម្តេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានណែនាំឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តសហការជាមួយក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត យកចិត្តទុកដាក់តាមដានសភាពការណ៍គ្រោះទឹកជំនន់ ដោយត្រូវកំណត់ទីតាំងសុវត្ថិភាពដែលធ្លាប់មាន...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តន៍បទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបន្ទប់ប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនការងារប្រតិបត្តិការ ហ្វឹកហ្វឺន និងអន្តរាគមន៍ បានអញ្ជើញដឹកនាំអង្គប្រជុំដើម្បីផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី៣៨ និងមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ានលើកទី២៥(VECONAC)។...
វិមានរដ្ឋសភា៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកែប នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ លោកជំទាវ Raylene Siale Tagaloa Liufalani ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសនូវែលសេឡង់ (New Zealand) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។ នៅក្នុងជំនួបដ៏មានអត្ថន័យនេះ ភាគីទាំងពីរបានសម្តែងនូវក្តីសោមនស្សរីករាយ និងការពេញចិត្តជាខ្លាំងចំពោះវឌ្ឍនភាពនៃទំនាក់ទំនងមិត្តភាព...