ភ្នំពេញ៖ សមត្ថកិច្ចកម្ពុជា នៅថ្ងៃទី២៤ ខេកុម្ភៈ ឆ្នាំ២០២៦នេះ បានបន្តបណ្ដេញចេញជនបរទេសចំនួន ៨១៦នាក់ទៀត ពាក់ព័ន្ធករណី Online Scams និងលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី...
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ប្រទេសរាំងបានចូលរួមចំណែកក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា ជាពិសេសចាប់តាំងពីជំនួប សីហនុ-ហ៊ុន សែន កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ ១៩៨៧ នៅ Fère-en-Tardenois ខណៈប្រធានាធិបតីបារាំងក៏ជាមិត្តដ៏ជិតស្និតជាមួយសម្ដេចផងដែរ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូក្រុមមិត្តភាពសភា បារាំង-កម្ពុជានៃសភាបារាំង ដឹកនាំដោយឯកឧត្តម Thomas Lam...
រាជរដ្ឋាភិបាលកំពុងធ្វើការយ៉ាងសកម្មទាំងក្នុង និងក្រៅប្រទេសដើម្បីការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋប្រឆាំងនឹងការរំលោភឈ្លានពានរបស់យោធាថៃ ខណៈបានចាត់ទុកការការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ គឺជាអាទិភាពខ្ពស់បំផុត។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញឡើងថ្លែងបទអន្តរាគមន៍ក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស...
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា កម្មវិធីផ្ដល់អាហារនៅតាមសាលាបឋមសិក្សា ដែលដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា កំពុងផ្សារភ្ជាប់ទាំងការអប់រំ សុខភាព អាហារូបត្ថម្ភ លើក ស្ទួយកសិកម្មនៅកម្ពុជា ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញទស្សនកិច្ចការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅសាលាបឋមសិក្សាប្រាសាទជាងទង ក្នុងភូមិក្រាំងប្រស្វាយ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង...
ក្នុងជំហានថ្មីមួយនៃការពង្រឹងទំនាក់ទំនងទ្វេភាគី គណៈប្រតិភូក្រុមមិត្តភាពសភាបារាំង-កម្ពុជា បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីកំណត់ទិសដៅយុទ្ធសាស្ត្រក្នុងការទាក់ទាញវិនិយោគិនបារាំងមកកាន់កម្ពុជា ឱ្យស្របតាមបរិបទនៃកិច្ចសហប្រតិបត្តិការសភា និងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អន្តរជាតិធំៗនាពេលខាងមុខនេះ។ ជំនួបពិភាក្សាការងារ ដែលផ្ដោតសំខាន់លើការវិនិយោគសេដ្ឋកិច្ចនិង ពាណិជ្ជកម្ម រវាង ឯកឧត្តម Thomas Lam ប្រធានក្រុមមិត្តភាពសភាបារាំង-កម្ពុជា និង ឯកឧត្តម សួន សុផល អគ្គលេខាធិការរងនៃគណៈកម្មាធិការវិនិយោគកម្ពុជា អាចដំណើរការនិងលេចចេញជារូបរាងផ្លែផ្កានៅពេលនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់របស់រដ្ឋសភាកម្ពុជា ដែលជាស្ពានតភ្ជាប់ជាអ្នកសម្របសម្រួល ក្នុងការប្រើប្រាស់ទំនាក់ទំនងល្អជាមួយសភាបារាំង ដើម្បីបើកផ្លូវឱ្យមានការជឿទុកចិត្ត ដែលជាគ្រឹះមិនអាចខ្វះបានរបស់អ្នកវិនិយោគ។...
នាព្រឹកថ្ងៃពុធ ៩កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Thomas LAM ប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជាចូលជួបសម្តែងការគួរសម នៅវិមានសាមគ្គីភាព។
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានលើកឡើងថា ក្នុងឆ្នាំ២០២៥ ប.ស.ស. បានបន្តរក្សានូវ “ដង្ហើមនវានុវត្តន៍” ដើម្បីក្លាយជាបង្អែកសន្តិសុខសង្គមដ៏រឹងមាំ ទំនើប និងផ្តល់ភាពកក់ក្តៅជូនមន្រ្តីរាជការ កម្មករនិយោជិត និងប្រជាពលរដ្ឋ ដោយឈរលើស្មារតី “មិនបោះបង់ពលរដ្ឋណាម្នាក់” ដែលជាចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង សម្តេចធិបតី...
ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា បានបកអាក្រាតទង្វើឈ្លានពាន មិនគោរបច្បាប់អន្តរជាតិ និងមិនគោរពសិទ្ធិមនុស្សរបស់កងទ័ពថៃ ដែលបានឈ្លានពាន បាញ់ប្រហារ រំលោភសិទ្ធិពលរដ្ឋកម្ពុជា ក្នុងសង្គ្រាមចំនួនពីរលើកកន្លងមក កាលពីពីខែកក្កដា និងនៅខែធ្នូ ឆ្នាំ២០២៥ ចំពោះមុខ សម័យប្រជុំ លើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន...
នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Juraj Blanár រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋស្លូវ៉ាគី អំឡុងពេលនៃសម័យប្រជុំ លើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ភាគីទាំងពីរបានជួបពិភាក្សាគ្នាអំពីមធ្យោបាយនានា ដើម្បីអបអរសាទរខួប លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតប្រកបដោយអត្ថន័យ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី...
គ្មានក្មេងទំនើងណាមួយ ឬក្រុមណាមួយ មានសេរីភាពពេញទីប្រព្រឹត្តអំពើអុកឡុកសង្គមបានឡើយ។ ក្នុងរយៈពេល៣សប្តាហ៍ នៃខែកុម្ភៈ ពោលគិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចនគរបាលជាតិគ្រប់មូលដ្ឋាន បានបង្ក្រាបក្មេងទំនើងចំនួន៨២ករណី និងឃាត់ខ្លួនជនបង្ក៣០២នាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។ បើតាមរបាយការណ៍ ក្រុមក្មេងទំនើងដែលបង្ក្រាបបាន ភាគច្រើនបំផុតត្រូវបានសមត្ថកិច្ចអនុវត្តតាមវិធានការច្បាប់ ដោយកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ហើយតាមការបង្គាប់របស់តុលាការ សមត្ថកិច្ចនគរបាល ក៏បានបញ្ជូនពួកគេជាបន្តបន្ទាប់ពីតុលាការទៅកាន់ពន្ធនាគារ។ ដោយឡែក សម្រាប់ក្រុមក្មេងទំនើងមួយចំនួនតូចដែលចូលរួម ឬពាក់ព័ន្ធក្នុងកម្រិតស្រាល និងមិនទាន់ឈានដល់កម្រិតបទល្មើសព្រហ្មទណ្ឌ សមត្ថកិច្ចបានអនុវត្តវិធានការរដ្ឋបាល ដោយអប់រំណែនាំ...