ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Flavio Bonetti តំណាងអង្គការ UNESCO ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ នាទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ លោក Flavio Bonetti បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តគាំទ្រកម្ពុជាក្នុងការអភិរក្ស និងលើកកម្ពស់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិដែលជាសក្តានុពលដ៏សម្បូរបែប និងជាគោលដៅទេសចរណ៍ដ៏ខ្លាំងក្លាដែលកម្ពុជាមាន។ កិច្ចពិភាក្សា...
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីចែកសម្ភារៈសិក្សា និងកម្មវិធីអប់រំតាមបែបព្រះពុទ្ធសាសនា ជូនដល់សិស្សានុសិស្សមកពីគ្រួសារក្រីក្រ និងគ្រួសារវីរកងទ័ពចំនួន ៣២០នាក់។ ពិធីនេះត្រូវបានរៀបចំឡើងនៅក្នុងបរិវេណសាលាបឋមសិក្សាជម្ពូវ័ន ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ប៉ែន វិបុល...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវកិតិ្តបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានអនុគណៈកម្មការទី៥ (ព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូល) រួមជាមួយមន្រ្តីជំនាញពីក្រសួងពាក់ព័ន្ធ តំណាងអាជ្ញាធរដែនដី និងកងកម្លាំង បានអញ្ជើញចុះពិនិត្យផ្ទាល់ និងវាយតម្លៃលើទីតាំងមួយចំនួននៅក្នុងរាជធានីភ្នំពេញសម្រាប់ការរៀបចំព្រឹត្តិការណ៍អមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តនៅខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ សូមបញ្ជាក់ជូនថាព្រឹត្តិការណ៍អមចម្បងក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះមានចំនួន២...
មន្ទីរទេសចរណ៍ខេត្តបាត់ដំបងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកបាណន់បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការបម្រើសេវាកម្មម្ហូបអាហារ និងភេសជ្ជៈជូនដល់ប្រតិបត្តិករដែលប្រកបរបរពាក់ព័ន្ធភោជនីយដ្ឋាន អាហារដ្ឋាន និងតូបអាហារនៅក្នុងស្រុកបាណន់ ដើម្បីពង្រឹងគុណភាពនៃការផ្ដល់សេវាកម្មសំដៅបង្កើនការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកាន់ខេត្តបាត់ដំបងកាន់តែច្រើនឡើង។ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះមានការគាំទ្រពីអង្គការស្វីសខន់ថាក់ក្រោមគម្រោងអភិវឌ្ឍន៍ជំនាញ(ហូកា)របស់ក្រសួងទេសចរណ៍ដោយមានការចូលរួមពីសិក្ខាកាមដែលជាម្ចាស់អាជីវកម្ម បុគ្គលិក និងយុវជនផងដែរ។ លោក ហម អរុណ គូសបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ធ្វើឡើងក្នុងគោលបំណងពង្រឹង និងបន្ថែមជំនាញបែបស្ដង់ដារដល់អ្នកប្រកបអាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន និងតូបអាហារដើម្បីធ្វើឱ្យភ្ញៀវដែលមកទទួលសេវាកម្មមានភាពកក់ក្ដៅ។ លោក...
ភ្នំពេញ៖ សហភាពអឺរ៉ុប បានបញ្ជាក់ថា នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រដល់ប្រជាជនកម្ពុជា ដែលរងផលប៉ះពាល់ដោយសារជម្លោះនៅតាមតំបន់ព្រំដែន និងជំរុញការបន្ធូរបន្ថយភាពតានតឹង និងការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ។ ការប្ដេជ្ញាចិត្តបែបនេះ របស់សហភាពអឺរ៉ុប ធ្វើឡើងជាថ្មីបន្ទាប់ពីដំណើរចុះពិនិត្យដោយផ្ទាល់របស់លោក Andreas Berg ភារធារីនៃសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា ជាមួយអង្គទូតនានា ក្នុងដំណើរទស្សនកិច្ចនៅតំបន់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ដែលរៀបចំឡើងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៦ ។ «សហភាពអឺរ៉ុប នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារជម្លោះនៅតាមតំបន់ព្រំដែន។ ក្រៅពីកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត...
ភ្នំពេញ៖ ដើម្បីដកស្រង់បទពិសោធពីការធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន និងគ្រឹះស្ថានសិក្សាសាធារណៈ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ជាមេរៀនក្នុងការធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមខេត្តទាំង២៤ នាពេលខាងមុខ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿន បានដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃការចុះធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៤ ខែកម្ភៈ ឆ្នាំ២០២៦។ តាមរយៈរបាយការណ៍សង្ខេបស្តីពី ស្ថានភាពទូទៅនៃការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ និងអង្គភាពសុខាភិបាលមូលដ្ឋាននៃការិយាល័យស្រុកប្រតិបត្តិទាំង៧ នៅរាជធានីភ្នំពេញ បានបង្ហាញថា សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ...
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងរៀបចំប្រព័ន្ធបច្ចេកវិទ្យាសម្លាប់មេរោគ E-beam និង Nuclear ដើម្បីលើកកម្ពស់សុវត្ថិភាពចំណីអាហារ និងការនាំចេញផលិតផលរបស់កម្ពុជា ចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ជុំវិញបញ្ហាសុវត្ថិភាព...
លោកស្រី រិទ្ធ ចាន់ថា ប្រធានសហគមន៍ទឹកហូតមានជ័យក្តីសង្ឃឹម ដែលមានទីតាំងនៅក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យដឹងថា តម្លៃជីនាងវងឆ្នាំនេះល្អជាងឆ្នាំកន្លងទៅហើយប្រជាកសិករភូមិត្រពាំងក្រពើបានងាកមកដាំដំណាំនេះ ដើម្បីជួយសំរាលតម្លៃខ្ទឹមស្លឹកដែលតម្លៃកំពុងធ្លាក់ចុះ។ លោកស្រី រឹទ្ធ ចាន់ថា បានឱ្យដឹងថា សព្វថ្ងៃ អ្នកភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ប្រមាណ៩០% បាន និងកំពុងប្រែក្លាយពីការដាំដំណាំស្រូវ មកដាំខ្ទឹមស្លឹកវិញ...
ការរៀបចំសណ្ដាប់ធ្នាប់ និងកែ លម្អ ហេដ្ឋារចនាសម្ពន្ធ តាមបណ្ដោយផ្លូវជាច្រើនខ្សែ នៅតំបន់ជុំវិញផ្សារដើមគរ សម្រេចបានប្រមាណ ៩០ភាគរយហើយ។ ផ្លូវជាច្រើនខ្សែនៅតំបន់ជុំវិញផ្សារដើមគរ ពិសេសមហាវិថីព្រះមុនីរ៉េត មហាវិថីម៉ៅសេទុង និងផ្លូវលេខ២៣០ ស្ថិតក្នុងមូលដ្ឋានខណ្ឌទួលគោក និងខណ្ឌបឹងកេងកង មកដល់ពេលនេះ ការរៀបចំសណ្តាប់ធ្នាប់ គឺអនុវត្តបានល្អប្រសើរប្រមាណ៩០%ហើយ ក្រោយពីអាជ្ញាធររាជធានីភ្នំពេញបានចាត់វិធានការមិនឱ្យអាជីវករលក់ដូរលើចិញ្ចេីមផ្លូវ និងទ្រូងផ្លូវ ក្នុងរយៈពេលជាង១ខែកន្លងមកនេះ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ថ្លែងក្នុងប្រជុំស្តីពីវឌ្ឍនភាពក្នុងការរៀបចំសណ្តាប់ធ្នាប់ និងការផ្ទេរអាជីវករដែលលក់ដូរនៅលើផ្លូវ...
ភ្នំពេញ៖ លោក អាំង ចិន្តាចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញដីកាចំនួន៤ផ្សេងគ្នាបង្គាប់ឱ្យឃុំខ្លួនបុរស និងស្រ្តីជនជាតិចិនចំនួន៤នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង (Online Scams) និងអំពើគេចវេះពន្ធ ដែលប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ។ ជនបរទេសដែលតុលាការាជធានីភ្នំពេញបានបង្គាប់ឱ្យឃុំខ្លួនមាន ទី១-ឈ្មោះ LIN DONGPING ភេទប្រុស ទី២-ឈ្មោះ LIN WUTONG ភេទប្រុស ទៅឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ (ម១) ចំណែកទី៣-ឈ្មោះ...