បេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានដាក់ឱ្យប្រើប្រាស់ “ម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ ប.ស.ស. (AIM NSSF) នៅតាមមូលដ្ឋានសុខាភិបាលចំនួន ១៤ទីតាំង ដើម្បីកាត់បន្ថយការកកស្ទះ និងការរង់ចាំយូររបស់បងប្អូនសមាជិក ប.ស.ស. នៅពេលមកប្រើប្រាស់សេវាកម្មនៅតាមមន្ទីរពេទ្យ។ បើតាមលោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ទីតាំងទាំង ១៤នោះរួមមាន មន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យជាតិ តេជោសន្តិភាព, មន្ទីរពេទ្យព្រះអង្គឌួង,...
អគារសិក្សា១ខ្នង មានកម្ពស់ ៣ជាន់, ទទឹង ៩ម៉ែត្រ, បណ្តោយ ២៧.៥ម៉ែត្រ នៃវិទ្យាល័យ អប់រំពិសេសក្រុងតាខ្មៅ ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី បានរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦...
បេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានដាក់ឱ្យប្រើប្រាស់ “ម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ ប.ស.ស. (AIM NSSF) នៅតាមមូលដ្ឋានសុខាភិបាលចំនួន ១៤ទីតាំង ដើម្បីកាត់បន្ថយការកកស្ទះ និងការរង់ចាំយូររបស់បងប្អូនសមាជិក ប.ស.ស. នៅពេលមកប្រើប្រាស់សេវាកម្មនៅតាមមន្ទីរពេទ្យ។ បើតាមលោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ទីតាំងទាំង ១៤នោះរួមមាន មន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យជាតិ តេជោសន្តិភាព, មន្ទីរពេទ្យព្រះអង្គឌួង,...
ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សាលារៀនដែលមានសិស្សជាប់និទ្ទេស A ច្រើន ក៏ដូចជាសាលារៀនដែលមាន អាត្រាសិស្សជាប់បាក់ឌុបច្រើន លើសពីអាត្រាជាប់បាក់ឌុបជាតិ គឺនឹងត្រូវចាត់ទុកជាសាលារៀនគំរូ។ ការក្លាយជាសាលារៀនគំរូ ក្នុងករណីទាំងនេះ សាលារៀនក៏នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តមួយចំនួនផងដែរ។ នេះជាការលើកឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពីការប្រឡងបាក់ឌុប កាលពីរសៀល ថ្ងៃទី ៦ ខែសីហា។ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ...
ភ្នំពេញ៖ វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជាកំពុងបោះជំហានយ៉ាងមុតមាំឆ្ពោះទៅកាន់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ ស្របតាមចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាជាមជ្ឈមណ្ឌលដឹកជញ្ជូនតាមផ្លូវអាកាសក្នុងតំបន់ (Regional Aviation Hub)។ ជាក់ស្តែង ក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២៦ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបានកើនឡើង ២១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) បានឱ្យដឹងថា ក្នុងរយៈពេល៧ខែឆ្នាំ២០២៦នេះ អាកាសយានដ្ឋានអន្តរជាតិទាំង៣ រួមមាន អាកាសយានដ្ឋានអន្តរជាតិតេជោ...
ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ បានបន្តបង្ហោះរូបភាពសោកនាដកម្មអំពីទង្វើថៃឈ្លានពានមកលើទឹកដីកម្ពុជា បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន វត្តអារាម ប្រាសាទបុរាណខ្មែរខ្ទេចខ្ទី ខូចខាតយ៉ាងធ្ងន់ធ្ងរ។ ឯកឧត្ដម នេត្រ ភក្រ្ដា បានបញ្ជាក់ថាទាំងនេះ គឺជា «សំឡេងនៃភស្តុតាង ឮខ្លាំងជាងសំឡេងនៃការកុហក និងការបដិសេធ»។ ឯកឧត្តមបន្តថា ការពិតមិនអាចលុបបំបាត់បានដោយសេចក្តីថ្លែងការណ៍បដិសេធណាមួយឡើយ ព្រោះភស្តុតាងជាក់ស្តែងនៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ...
ភ្នំពេញ៖ ក្នុងចំណោមពលរដ្ឋកម្ពុជាជាជនភៀសសឹក ៦៥០ ០០០ នាក់រងគ្រោះពីសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើទឹកដីកម្ពុជា ២ លើកកាលពីឆ្នាំ២០២៥ នៅមានពលរដ្ឋភៀសសឹកចំនួន ២០,០០០ នាក់ទៀត ដែលនៅតែបន្តរស់នៅក្នុងស្ថានភាពភៀសសឹក មានកុមារប្រមាណ ៦,០០០ នាក់ ដែលមិនត្រឹមតែមិនអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមិនអាចវិលត្រឡប់ទៅសាលារៀន និងជីវភាពប្រក្រតីរបស់ពួកគេវិញបាន។ កុមារទាំងនេះកំពុងបាត់បង់ការអប់រំ សុវត្ថិភាព និងការរស់នៅក្នុងសហគមន៍របស់ខ្លួន ដោយសារស្ថានភាពនៅតំបន់មួយចំនួនក្នុងខេត្តព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ និងពោធិ៍សាត់ ដែលកម្ពុជាអះអាងថា កងកម្លាំងថៃនៅតែបន្តកាន់កាប់ដោយខុសច្បាប់។...
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានអំពាវនាវជាថ្មីឲ្យប្រទេសថៃ អនុវត្តឲ្យបានពេញលេញ និងមានប្រសិទ្ធភាព ដោយអនុវត្តភ្លាមៗចំពោះសេចក្តីប្រកាសរួមរវាងរវាងប្រទេសទាំងពីរកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ការអំពាវនាវជាថ្មីរបស់ប្រមុខការទូតកម្ពុជានេះ បានធ្វើឡើងនៅក្នុងពិធីទិវាអាស៊ានខួបលើកទី៥៨ នៃការបង្កើតអាស៊ាននៅព្រឹកថ្ងៃទី៧ ខែសីហាឆ្នាំ២០២៦នេះ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីបណ្តាអង្គទូតនានាប្រចាំកម្ពុជាផងដែរ។ ឯកឧត្តមបានបញ្ជាក់ថា ការអនុវត្តឲ្យបានពេញលេញ និងទាំងស្រុងនូវសេចក្ដីប្រកាសរួមកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ គឺដើម្បីឈានទៅរកដំណោះស្រាយមួយដែលមានលក្ខណៈយូរអង្វែង និងរស់នៅជាមួយគ្នាដោយសុខសន្តិភាព។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា...
រាជរដ្ឋាភិបាល និងវិស័យឯកជន ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា ពិភាក្សាស្វែងរកដំណោះស្រាយ ដើម្បី ប្រែក្លាយបញ្ហាប្រឈមវិស័យឯកជនទៅជាកំណែទម្រង់ និងដំណោះស្រាយជាក់ស្តែង លើកកម្ពស់បរិយាកាសធុរកិច្ច ជំរុញការប្រកួត ប្រជែង និងការអភិវឌ្ឍវិស័យឯកជន។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាសហប្រធានក្រុម «គ» លើក ឡើងនៅក្នុងកិច្ចប្រជុំក្នុងផ្នែកកម្មន្តសាល សហគ្រាសធុនតូច...
នៅថ្ងៃទី៥–៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង «សិក្ខាសាលាឆ្លុះបញ្ចាំងការសហការគ្នារវាងមន្ត្រីកសិកម្មឃុំ និងអង្គការឃែរ (CARE) លើការអនុវត្តគម្រោងមេគង្គរីកចម្រើន» នៅក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។ អង្គសិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ឯកឧត្ដម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្មលោក ជាក់ ម៉េងហៀង អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី...