នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ឯកឧត្តម ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយចំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា។ សម្ដេចបានចាត់ទុកនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមមកកាន់កម្ពុជានៅពេលនេះ...
នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្ដី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជួបពិភាក្សាការងារ ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ ក្នុងឱកាសឯកឧត្ដមអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្ដេចប្រធានរដ្ឋសភា ប្រាប់ឱ្យដឹង ថា ជំនួបរវាងសម្ដេចប្រធានរដ្ឋសភា...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នេះ បានចេញ សេចក្តីថ្លែងការណ៍ឱ្យដឹងថា គណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នឹងបើកកិច្ចប្រជុំលើកទី២ ជាមួយកម្ពុជា និងថៃ នៅទីក្រុងឡាអេ នៅសប្ដាហ៍ក្រោយ គឺ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦។ សេចក្ដីថ្លែងការណ៍ បានបញ្ជាក់ថា តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ បានប្រកាសនៅថ្ងៃនេះថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨...
នៅក្នុងបរិបទនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល និងការប្រកួតប្រជែងក្នុងវិស័យធុរកិច្ច ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) កំពុងក្លាយជាកត្តាសំខាន់មួយសម្រាប់ជួយបង្កើនប្រសិទ្ធភាព និងផលិតភាពអាជីវកម្ម។ ដើម្បីជំរុញការយល់ដឹង និងការចាប់យកបច្ចេកវិទ្យាថ្មីៗនេះ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ក្រោមការគាំទ្រថវិកាពីមូលនិធិអភិវឌ្ឍន៍ជំនាញ បានរៀបចំវគ្គចាប់យកឌីជីថល ស្ដីពី «ការពង្រឹងសមត្ថភាពប្រកួតប្រជែង» ក្រោមប្រធានបទ «ការអនុវត្តបញ្ញាសិប្បនិម្មិតសម្រាប់សហគ្រាសបោះដុំ» កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុន និងសហគ្រាសក្នុងវិស័យបោះដុំ និងលក់រាយ ប្រមាណ ៥០នាក់។ វគ្គនេះមានគោលបំណងផ្ដល់ចំណេះដឹង...
បន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃផលប៉ះពាល់លើដំណាំស្រូវដោយសារទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ។ កិច្ចប្រជុំនេះមានការចូលរួមពីគណៈអភិបាលខេត្ត អភិបាលក្រុង-ស្រុកទាំង៩ មេឃុំ និងមន្ត្រីកសិកម្មឃុំ ព្រមទាំងតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ តាមការវាយតម្លៃបឋម ផ្ទៃដីដំណាំស្រូវប៉ះពាល់ចំនួន ៣៦,១៣៥ហិកតា និងខូចខាត ២,៣៥១ហិកតា។ នាឱកាសនោះ...
នារសៀល ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ចំនួន ៦ ឯកសារ ស្ដីពី៖ ១. កិច្ចសហប្រតិបត្តិការសាងសង់...
ក្រោមគំនិតផ្តួចផ្តើម និងការគិតគូរដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរសាទរទិវាមនុស្សចាស់កម្ពុជា-អន្តរជាតិ ១តុលា និងបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ កាកបាទក្រហមកម្ពុជា បានចាត់តំណាងចុះសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ដល់ មណ្ឌលថែទាំកុមារ និងជនចាស់ជរាចំនួនពីរក្នុងរាជធានីភ្នំពេញ។ តបតាមការចាត់តាំងរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, លោកជំទាវ...
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក ព្រមទាំង លោកជំទាវ ចម ក្រស្នា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ បិណ្ឌទី១២ នៅវត្តទង់រាជថ្មី ស្ថិតនៅភូមិជ្រុងពពេល ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមថ្នាក់ដឹកនាំក្រសួងអធិការកិច្ច ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ក្រុមហ៊ុន សោម៉ាគ្រុប និងបុត្រសម្ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនរូប។ នៅក្នុងឱកាសប្រកបដោយសទ្ធាជ្រះថ្លានេះ ឯកឧត្តមរដ្ឋមន្ត្រី...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលមេដឹកនាំវៀតណាមរូបនេះ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ សូមជម្រាបថា ឯកឧត្តម ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តី វៀតណាម...
មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានបញ្ជាក់ថា សន្ទុះយុវជនស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ គឺមានការផុសផុលខ្លាំងក្លា និងជាប្រវត្តិសាស្ត្រ និងបានកោតសរសើរចំពោះទឹកចិត្តយុវជន និងប្រជាពលរដ្ឋដែលមានស្មារតីស្នេហាជាតិ។ នាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានប្រាប់BTVថា ចំនួនយុវជនចុះឈ្មោះបំពេញកាតព្វកិច្ចយោធា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ គឺមានសន្ទុះផុសផុលខ្លាំង ទឹកចិត្តស្ម័គ្រចិត្តរបស់យុវជន គឺធ្វើឱ្យមានមោទនភាពជាតិខ្លាំង ពោលគឺយុវជនមានការពុះកញ្ជ្រោលខ្លាំងក្លាជាងពេលណាទាំងអស់...