កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិកម្រិតខ្ពស់ស្តីពី «បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីសកម្មភាពអាកាសធាតុ ឆ្នាំ២០២៦» (AI for Climate Action Forum 2026) រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍អន្តរជាតិនេះ រៀបចំឡើងដោយគណៈកម្មាធិការប្រតិបត្តិផ្នែកបច្ចេកវិទ្យា នៃUNFCCC ក្រោមកិច្ចសហការជាមួយទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងរាជរដ្ឋាភិបាលកម្ពុជា និងដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ គណៈប្រតិភូភាគីពាក់ព័ន្ធ...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងប្រកាន់ខ្ជាប់នូវវិធានការប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងធនធានសរុប ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ជួយសង្គ្រោះការបាត់បង់អាយុជីវិត ទ្រព្យសម្បត្តិ និងដោះស្រាយរាល់បញ្ហាផ្សេងៗ ជូនប្រជាជនរងគ្រោះ ដោយមិនទុកនរណាម្នាក់ចោលឡើយ ក្នុងករណីគ្រោះបមហន្តរាយនានាកើតមានឡើង។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់បែបនេះតាមរយៈសារលិខិត ក្នុងឱកាស «ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ» ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ក្រោមប្រធានបទ...
តាមរយៈសារលិខិត ក្នុងឱកាស «ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ» នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ភាពធន់ នឹងគ្រោះមហន្តរាយចាប់ផ្តើមពីគ្រួសារ» រួមជាមួយទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអំពាវនាវចំនួន ៨ចំណុចដល់ក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធ ដើម្បីចូលរួមធ្វើសកម្មភាពកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនានាដែលកើតមានឡើងនៅកម្ពុជា។ តាមរយៈសារលិខិតសម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា ការគ្រប់គ្រងគ្រោះមហន្តរាយ ជាការងារពហុវិស័យ ជាការងារប្រទាក់ក្រឡាពាក់ព័ន្ធស្ទើរគ្រប់ទិដ្ឋភាព សេដ្ឋកិច្ច...
កោះកុង៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជូនដំណើរបងប្អូនប្រជាពលរដ្ឋ ដែលបានមកលេងស្រុកកំណើតនៅខេត្តកោះកុង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ធ្វើដំណើត្រឡប់ទៅលំនៅដ្ឋានវិញតាមរថយន្ដក្រុងសាធារណៈ «ជិះដោយមិនបង់ប្រាក់» ពីខេត្តកោះកុង ទៅរាជធានីភ្នំពេញ។ ក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្ត បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមធ្វើដំណើរប្រកបដោយសុវត្ថិភាព៕
ភ្នំពេញ៖ អាហារអាចបាត់បង់ ឬត្រូវបានខ្ជះខ្ជាយនៅគ្រប់ដំណាក់កាល—ចាប់ពីកសិដ្ឋាន ការស្តុកទុក ការដឹកជញ្ជូន ទីផ្សារ ផ្ទះបាយ ភោជនីយដ្ឋាន រហូតដល់ក្នុងផ្ទះរបស់យើង។ ការបាត់បង់ខ្លះបណ្តាលមកពីសត្វល្អិត អាកាសធាតុ ផ្លូវខូច កង្វះប្រព័ន្ធត្រជាក់ ការទាមទាររូបរាងអាហារឱ្យស្អាតឥតខ្ចោះ ការដាក់អាហារក្នុងបរិមាណធំពេក ឬអាហារដែលនៅសល់ហើយត្រូវបានភ្លេច។ នៅពេលអាហារត្រូវបានខ្ជះខ្ជាយ អ្វីដែលបាត់បង់មិនមែនមានតែអាហារមួយមុខនោះទេ។ ដី ទឹក ថាមពល កម្លាំងពលកម្ម គ្រាប់ពូជ ជី ការដឹកជញ្ជូន ថវិកា...
បាត់ដំបង៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងជូនដំណើរប្រជាពលរដ្ឋវិលត្រឡប់ទៅរាជធានីភ្នំពេញ ដើម្បីបន្តប្រកបរបរ បន្ទាប់ពីធ្វើដំណើរមកស្រុកកំណើតក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលទីតាំងចំណតនៅផ្សារទំនើប ភួ ពុយ។ ដោយឡែកប្រជាពលរដ្ឋដែលបានធ្វើដំណើរទៅមកលើផ្លូវជាតិលេខ៥ បានបង្ហាញអារម្មណ៍សប្បាយរីករាយក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់រថយន្តក្រុង “ដោយមិនបង់ប្រាក់” ឱ្យពួកគាត់ជិះទៅមកដោយមិនបង់ប្រាក់ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ។...
ភ្នំពេញ៖ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ បានបណ្ដាលឲ្យមានមនុស្សចំនួន ២៦នាក់ បានស្លាប់បាត់បង់ជីវិត និងរបួសធ្ងន់ស្រាលជាង ១០០នាក់ ។ យោងតាមរបាយការណ៍ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១០ ខែតុលា បានកើតឡើងចំនួន ១៤ករណី បង្កឲ្យមានមនុស្សស្លាប់ចំនួន ១២នាក់ និងរបួស ២៣នាក់, ថ្ងៃទី១១...
កំពង់ធំ៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម នួន ថារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញជូនដំណើរបងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ធ្វើដំណើរទៅកាន់ទីកន្លែងបំពេញការងារតាមរយៈការដឹកជញ្ជូនសាធារណៈរថយន្តក្រុងដែលមិនបង់ប្រាក់របស់រដ្ឋ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានជូនពរដល់បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរតាមរថយន្តក្រុង និងគ្រប់មធ្យោបាយដឹកជញ្ជូនទាំងអស់ សូមសមប្រកបដោយសុខសុវត្ថិភាព និងសេចក្តីរីករាយ។ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែអអំណរគុណដល់បងប្អូនក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងការដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋយើង ទៅកាន់រាជធានីភ្នំពេញវិញ៕
ទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋជាច្រើនដែលមកទទួលសេវាដឹកជញ្ជូនរថយន្តក្រុង(ជិៈរថយន្តក្រុង) ដោយមិនបង់ប្រាក់ទិសដៅខេត្តព្រះសីហនុ-ខេត្តកំពង់ស្ពឺ-រាជធានីភ្នំពេញ នៅទីតាំងវេទិកា ៧មករា ក្រុងព្រះសីហនុ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦។ សូមបញ្ជាក់ជូនថា៖ សម្រាប់ខេត្តព្រះសីហនុមានរថយន្តក្រុងចំនួន ១៤គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ដោយមិនយកប្រាក់រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃ៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដែលធ្វើដំណើរពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ និងត្រឡប់ទៅរាជធានីភ្នំពេញវិញ គោលដៅចេញដំណើរវេទិកា ៧មករា ក្រុងព្រះសីហនុ ម៉ោងចេញដំណើរ ចាប់ពីម៉ោង...
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងាររបស់រាជរដ្ឋាភិបាលកម្ពុជា និងគណៈប្រតិភូជំនាញ នាព្រឹកថ្ងៃទី១២ ខែតុលា នេះ បានអញ្ជើញដល់ ប្រទេសហូឡង់ ដើម្បីចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងឡាអេ ប្រទេសហូឡង់។...