ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia កំពុងពង្រឹងការតភ្ជាប់ជើងហោះហើររវាងប្រទេសឥណ្ឌា និងកម្ពុជា ដោយបន្ថែមជើងហោះហើរត្រង់ទីបីក្នុងមួយសប្តាហ៍ពីទីក្រុង Delhi មកកាន់រាជធានីភ្នំពេញ ដែលនឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២៦។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) បានឱ្យដឹងថា ការតភ្ជាប់ដោយបន្ថែមជើងហោះហើរត្រង់ឡើងវិញនេះ នឹងផ្តល់នូវកម្លាំងចលករយ៉ាងសំខាន់ដល់វិស័យស្នូលៗ ដោយជួយបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរអន្តរជាតិ និងអ្នកធម្មយាត្រា ក្នុងការមកទស្សនារមណីយដ្ឋានអង្គរ...
សម្ដេចតេជោ ៖ ខ្ញុំទើបបានអាននូវអត្ថបទមួយរបស់ លោកសាស្រ្តាចារ្យ Surachart Bamrunsuk (សុរ៉ាឆាត បាំរុងសុខ) អ្នកវិទ្យាសាស្ត្រនយោបាយថៃ ផ្នែកសន្តិសុខជាតិ យុទ្ធសាស្ត្រយោធា កងទ័ព និងនយោបាយការបរទេសទំនាក់ទំនងអន្តរជាតិ ដែលបានផ្សាយនៅក្នុងកាសែតម៉ាទិឈុនប្រចាំសប្តាហ៍ (matichon Weekly) ក្រោមចំណងជើងថា «ពិនិត្យមើលបញ្ហាជាតិនិយម និងលាតត្រដាងបញ្ហាសំខាន់ៗដែលមិនអាចដោះស្រាយបាន ហើយក៏មិនអាចគេចផុតបាន»។ បន្ទាប់ពីអានរួច ខ្ញុំសូមចូលរួមចែករំលែកអត្ថបទនេះតាមរយៈការបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជនកម្ពុជា និងថៃបានជ្រាប និងស្វែងយល់បន្ថែមអំពីខ្លឹមសាររបស់ អត្ថបទ។...
ក្រសួងមុខងារសាធារណៈ បានផ្តល់ឱកាសជាថ្មី សម្រាប់បេក្ខជន ដែលបានជាប់បម្រុងសម្រាប់ការប្រឡង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតបឋមសិក្សា កាលពីឆ្នាំមុន ឱ្យក្លាយជាគ្រូបង្រៀនពិតប្រាកដ សម្រាប់ឆ្នាំសិក្សាថ្មី។ បេក្ខជន អាចចាប់ប៉ុស្តិ៍បង្រៀន គ្រនៅតាមបណ្តាខេត្ត ចំនួន ២៣ ដោយលើកលែង រាជធានី ភ្នំពេញ និងខេត្តកែប ប៉ុណ្ណោះ ដែលមិនមានតម្រូវការ។ ក្រសួងមុខងារសាធារណៈ បានផ្តល់ឱកាសជាថ្មី សម្រាប់បេក្ខជនជាប់បម្រុងក្នុងការប្រឡងគ្រូបឋមសិក្សាកាលពីឆ្នាំ មុន អាចក្លាយជាគ្រូបង្រៀនពិតប្រាកដ សម្រាប់ឆ្នាំសិក្សាថ្មី...
មន្រ្ដីសុខាភិបាល អះអាងថា មន្ទីរពេទ្យរដ្ឋ បន្តពង្រឹងសមត្ថភាព ធ្វើរោគវិនិច្ឆ័យបឋម ជូនប្រជាពលរដ្ឋ អនុវត្តន៍ដោយយកចិត្តទុកដាក់ខ្ពស់បំផុត ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល និងអនុសាសន៍ណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ដើម្បីទប់ស្កាត់ការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ។ លោកបណ្ឌិត ហែម ចាន់យុទ្ធី ប្រធានការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិពោធិ៍សែនជ័យ ប្រាប់ BTV នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦នេះ ថា មូលដ្ឋានសុខាភិបាលរបស់លោក ដែលមានប៉ុស្ដិ៍សុខភាពចំនួន២...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហាញក្ដីរំពឹងថា ចូលដល់ឆ្នាំ២០២៧ កម្ពុជានឹងមានសេចក្តីសុខសាន្ត និងការរីកចម្រើន ជាពិសេសប្រជាពលរដ្ឋរស់នៅតាមខេត្តជាប់ព្រំដែន សង្ឃឹមថា បញ្ហាអាក្រក់ដែលបានជួបប្រទះក្នុងឆ្នាំ២០២៥ និង២០២៦ ដោយមិនបានព្យាករនឹងបញ្ចប់។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង នាថ្ងៃទី៨ ខែតុលា នេះ...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហើបឱ្យដឹងថា វិស័យការពារជាតិរបស់កម្ពុជា កំពុងត្រូវបានកែទម្រង់ និងពង្រឹងពង្រីកដើម្បីបង្កើនសមត្ថភាព ក្រោយរងនូវការឈ្លាន ពានពីប្រទេសថៃ តែមិនមែនមានន័យថា កម្ពុជាចង់មានសង្គ្រាមនោះទេ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច (UME) នៅខេត្តបាត់ដំបង នៅថ្ងៃទី៨...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ នេះ ក្រសួងផែនការ បានបញ្ចប់យុទ្ធនាការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែង និងការធ្វើជីវមាត្រ ក្នុងក្របខ័ណ្ឌទីស្តីការក្រសួង ទៅតាមកាលកំណត់ ប្រកបដោយលទ្ធផលល្អប្រសើរ និងរលូនជាទីបំផុត។ យុទ្ធនាការជាតិដ៏មានសារៈសំខាន់នេះ បានដំណើរការយ៉ាងសកម្មចាប់ពីថ្ងៃទី៦-៨ ខែតុលា ដោយមានការអញ្ជើញចូលរួមយ៉ាងផុសផុលពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការសរុបប្រមាណជាង ១,០០០នាក់។ សកម្មភាពដែលសម្រេចបានលទ្ធផលនេះ គឺដោយសារទទួលបានការសហការក្នុងស្មារតីទទួលខុសត្រូវពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ចំណុះក្រសួងផែនការ ក្នុងការអញ្ជើញមកបង្ហាញខ្លួន...
ខេត្តកណ្ដាល៖ ដើម្បីចូលរួមអបអរសាទរឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ និងលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ បានរៀបចំ យុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក មុនឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។ យុទ្ធនាការនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល...
នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦នេះ កាកបាទក្រហមកម្ពុជា បានរៀបចំពិធីសំណេះសំណាល និងចែកអំណោយមនុស្សធម៌ដ៏មានអត្ថន័យជ្រាលជ្រៅមួយ ជូនដល់និវត្តន៍ជនជាសិល្បករ សិប្បករ ដែលមានវិជ្ជាជីវៈលើវិស័យវប្បធម៌ មានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ សរុបចំនួន ២៥១នាក់ នាទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។ ព្រឹត្តិការណ៍មនុស្សធម៌នេះ គឺជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា...
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងឱកាសទទួលជួបនិងពិភាក្សាការងារជាមួយ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេស នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា នាទីស្តីការក្រសួង នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ធនាគារ ADB ដែលតែងតែជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ និងយុទ្ធសាស្ត្ររបស់កម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាកំពុងឈានទៅមុខយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ចាពិសេសយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងនោះការដាក់ចេញយុទ្ធនាការដើម្បីកម្ពុជា...