ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាលបានស្នើដល់អាជ្ញាធរក្រុង-ស្រុក និងកម្លាំងសមត្ថកិច្ចគ្រប់ថ្នាក់ទាំងអស់ត្រូវបន្តទប់ស្កាត់ និងលុបបំបាត់បញ្ហាក្មេងទំនើង បញ្ហាគ្រឿងញៀន បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសនោះបទល្មើសបោកប្រាស់តាមប្រព័ន្ធអនឡាញ online scam អាជ្ញាធរ ក្រុង ស្រុក និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវសហការគ្នាដើម្បីធ្វើការស្រាវជ្រាវ តាមដាន និងបង្ក្រាបឱ្យអស់ពីមូលដ្ឋានរបស់ខ្លួន។ មានប្រសាសន៍ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកពញាឮថ្មី សាលាស្រុកពញ្ញាឮ នារសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦នេះថា៖ ដោយឡែកសម្រាប់បទល្មើស បោកប្រាស់តាមប្រព័ន្ធអនឡាញ online scam...
ភ្នំពេញ៖ បន្ទាប់ពីបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់រាជធានីភ្នំពេញ នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះ លោក ឡេ មិញហ៉ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ, ថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» និងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅស្តូបមិត្តភាពកម្ពុជា-វៀតណាម។ បើតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ដំណើរទស្សនកិច្ចពីថ្ងៃទី៩ ដល់ទី១០ ខែតុលានេះ ឯកឧត្តម...
ភ្នំពេញ៖ ដើម្បីពង្រឹងទំនុកចិត្តរបស់វិនិយោគិនជាតិ និងអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើនសកម្មភាពចុះត្រួតពិនិត្យតាមបណ្តាកាស៊ីណូទូទាំងប្រទេសយ៉ាងម៉ឺងម៉ាត់ ក្នុងគោលបំណងលុបបំបាត់អាជីវកម្មល្បែងអនឡាញខុសច្បាប់។ អ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា សកម្មភាពនេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ក្នុងការការពារតែអាជីវកម្មស្អាតស្អំ និងស្របច្បាប់នៅកម្ពុជា។ ឯកឧត្ដមសន្ដិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស, អនុប្រធានប្រចាំការ នៃ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងជាប្រធានលេខាធិការដ្ឋាន នៃ គ.ប.ឆ.ប. បានបញ្ជាក់ថា ចាប់ពីខែតុលា ឆ្នាំ២០២៦ តទៅ គណៈកម្មការនឹងអនុវត្តវិធានការសំខាន់ៗចំនួនពីរ ដើម្បីទប់ស្កាត់ការលួចបើកល្បែងស៊ីសងអនឡាញខុសច្បាប់តាមទីតាំងកាស៊ីណូ។ វិធានការទាំងនោះរួមមាន...
ឯកឧត្តម ឡេ មិញហ៉ឹង ( Le Minh Hung ) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល នាថ្ងៃត្រង់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត...
ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទបន្តប្រារព្ធវេនកាន់បិណ្ឌទី១៣ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ឧទ្ទិសកុសលជូនបុព្វការីជន និងបព្វបុរស បួងសួងឱ្យសង្គមជាតិរក្សាបានសុខសន្តិភាព បន្តពង្រឹងស្មារតីរួបរួមសាមគ្គីជាតិជឿជាក់លើរាជរដ្ឋាភិបាល។ ព្រះរតនញាណ អ៊ុក សារ៉ា ព្រះរាជាគណៈថ្នាក់កិត្តិយស ឧត្ដមទីប្រឹក្សាគណៈសង្ឃនាយក ព្រះធម្មធរ អនុគណៈខណ្ឌច្បារអំពៅ ព្រះនាយកពុទ្ធិកបឋមសិក្សាវាលស្បូវ និងជាព្រះគ្រូចៅអធិការ វត្តវាលស្បូវ ស្ថិតក្នុងសង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានសង្ឃដីការ ប្រាប់ BTV នៅថ្ងៃទី៩ ខែតុលា...
ក្នុងបរិយាកាសស្និទ្ធស្នាលប្រកបដោយទឹកចិត្តមនុស្សធម៌ នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ លោកស្រី ហែម សុគុណពិសី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ រួមជាមួយ លោកស្រី គាត កិច្ច អនុប្រធានមន្ទីរពេទ្យបង្អែក ១៦មករាខេត្ត និងលោកស៊ុន កុសល មេឃុំគូលែនត្បូង បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាមួយចំនួន ទៅចែកជូនដល់លោកតា លោកយាយចាស់ជរា ក្នុងមូលដ្ឋានឃុំគូលែនត្បូង។...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធី វេនកាន់បិណ្ឌទី១៣ នៅ វត្តចំនួន៣ ស្ថិតក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល តាមបណ្តោយផ្លូវជាតិលេខ ៥ នាព្រឹកថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ។ វត្តចំនួន៣នោះ រួមមាន...
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាឯកឧត្តម ប៉ែន បូណា មានប្រសាសន៍បញ្ជាក់ជាថ្មីតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះថា ការដោះស្រាយបញ្ហាព្រំដែនជាមួយថៃនៅតែជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ខណៈកម្ពុជានៅតែប្រកាន់ភ្ជាប់ការដោះស្រាយផ្អែកលើច្បាប់អន្តរជាតិ។ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ពាក់ព័ន្ធនឹងដំណោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ច្បាស់ៗកាលពីថ្ងៃទី៧ និងទី៨ ខែតុលា ឆ្នាំ ២០២៦ ថា កម្ពុជាមិនដែលចង់មានសង្គ្រាមដូចមជ្ឈដ្ឋានមួយចំនួនចោទប្រកាន់ដោយខុសការពិតនោះទេ ប៉ុន្តែ កម្ពុជាត្រូវតែការពារកិត្តិយស...
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជូនដំណើរបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើត តាមមធ្យោបាយរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញដោយមិនគិតថ្លៃ នាព្រឹកថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ ២០២៦ នៅទីលានប្រជាធិបតេយ្យ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ាន និងចំណាត់ថ្នាក់ទី១៧ លើសកលលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិ (Eco-Tourism) ស្អាតបំផុត យោងតាមរបាយការណ៍វាយតម្លៃ កម្រិតសកលចុងក្រោយរបស់ស្ថាប័នស្រាវជ្រាវ និងទស្សនាវដ្តីដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក US News & World Report។...