នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម អ៊ុស៊ុហ្សឺគិ ហ៊ិដេអុ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និង ឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន សម្រាប់គម្រោងចំនួនពីរ ក្រោម កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដូចខាងក្រោម៖ ១. ទឹកប្រាក់ចំនួន...
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានបញ្ជាក់ជាថ្មីពីជំហររបស់ប្រទេសបារាំង ក្នុងការគាំទ្រកម្ពុជានិងថៃឱ្យដោះស្រាយបញ្ហាជម្លោះព្រំដែនតាមរយៈការសន្ទនា និងមធ្យោបាយសន្តិវិធី ព្រមទាំងគាំទ្រឯករាជ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ ឯកឧត្តម អូលីវែរ រីឆាត (Olivier Richard) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានថ្លែងដូច្នេះក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅកម្ពុជា។ ឯកឧត្តម អូលីវែរ រីឆាត...
ភ្នំពេញ៖ស្ថានទូតបារាំងប្រចាំនៅប្រទេសកម្ពុជា នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរៀបចំសន្និសីទសារព័ត៌មានក្រោយពីបញ្ចប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ និងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្រោមអធបតី លោក Olivier Richard គឺជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជានៅស្តីការស្ថានទូតបារាំងប្រចាំនៅប្រទេសកម្ពុជា។ លោក Olivier Richard គឺជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងនាមឯកអគ្គរដ្ឋទូតវិសាមញ្ញនៃសាធារណរដ្ឋបារាំង...
ទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន៖គណៈប្រតិភូសភាវ័យក្មេងអាយប៉ា (YPA) នៃសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការទី៩ នៃរដ្ឋសភា និងជាប្រធានគណៈប្រតិភូសមាជិកសភាវ័យក្មេង អមដំណើរដោយ ឯកឧត្តម សន សារ៉ាណា សមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា បានអញ្ជើញចូលរួមកិច្ចប្រជុំសមាជិកសភាវ័យក្មេង នៃមហាសន្និបាតអាយប៉ា (AIPA) លើកទី៤៧ ដោយបានផ្តល់ធាតុចូលយ៉ាងសកម្ម និងសហគាំទ្រ (Co-Sponsor) លើសេចក្តីព្រាងសេចក្តីសម្រេចដ៏សំខាន់ ស្តីពីការលើកកម្ពស់សុវត្ថិភាពបណ្តាញសង្គមសម្រាប់យុវជនក្នុងតំបន់អាស៊ាន។...
ទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន៖ គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី២ នៃរដ្ឋសភា និងជាប្រធានគណៈប្រតិភូគណៈកម្មាធិការសេដ្ឋកិច្ចអាយប៉ា បានជំរុញដោយជោគជ័យឱ្យកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច នៃមហាសន្និបាតអាយប៉ា (AIPA) លើកទី៤៧ អនុម័តជាឯកច្ឆន្ទលើសេចក្តីសម្រេចដ៏សំខាន់មួយ ដែលស្នើឡើងដោយសភាកម្ពុជា ស្តីពី «ការពង្រឹងសមាហរណកម្មសហគ្រាសមីក្រូ តូច និងមធ្យម (MSME) ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ ដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ និងបរិយាប័ន្ន»។ ការអនុម័តនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៩...
ជនជាដើមភាគតិចនៅខេត្តមណ្ឌលគិរីមានការផ្លាស់ប្តូរផ្នត់គំនិត ដោយឪពុកម្តាយបានបញ្ជូនកូនចៅឱ្យទៅសិក្សារៀនសូត្រច្រើនជាមុនគួរឲ្យកត់សំគាល់។ លោក ហួន សុធារី នាយកសាលាបឋមសិក្សាស្រែអ៊ី ស្ថិតនៅសង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានលើកឡើងថា កាលពីមុនគ្រួសារជនជាតិដើមភាគតិចភាគច្រើនជួបការលំបាក និងមានទម្លាប់ទុកកូនចៅឱ្យជួយធ្វើការងារចម្ការវិលជុំ ឬមើលថែផ្ទះសម្បែង។ ប៉ុន្តែបច្ចុប្បន្ន និន្នាការនេះបានផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់ ដោយសារឪពុកម្ដាយពួកគេបានចាប់ផ្ដើមបញ្ជូនកូនតូចៗរបស់ខ្លួនឱ្យចូលរៀនច្រើនជាងមុន។ លោកបន្តថា ការផ្លាស់ប្តូរផ្នត់គំនិតនេះ ដោយសារក្រសួងអប់រំយុវជននិងកីឡា មន្ទីរអប់រំខេត្តមណ្ឌលគិរី គម្រោងរ៉េដបូក និងអង្គការពាក់ព័ន្ធមួយចំនួនទៀត បានចុះផ្សព្វផ្សាយពីសារសំខាន់ នៃការសិក្សា ទើបជនជាតិដើមភាគតិចទាំងនោះបញ្ជូនកូនៗមករៀនសូត្រ។ អ្នកស្រី តែន ចាន់ហ៊ា...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហ្វូស្ទីណូ បូជី ឌី ទី៣ (Faustino “Bojie” De Guzman Dy III) ប្រធានរដ្ឋសភានៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធាន AIPA ក្នុងក្របខណ្ឌទ្វេភាគី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដោយយកពលរដ្ឋជាស្នូល។ ក្នុងជំនួបពិភាក្សានាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦...
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការ ចុះបង្ក្រាបទីតាំងអនឡាញស្គេម ឃាត់ជនបរទេសចំនួន១០នាក់ នៅហាង ចាម៉ល ស៊ូភើ សប២៤ ស្ថិតនៅផ្ទះលេខ១១៣ ផ្លូវ១៤៨ ភូមិ៧ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០២៦ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ...
ភ្នំពេញ៖នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងអធិការកិច្ច ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូប នៅទីស្តីការក្រសួង។ ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្តី បានជំរុញណែនាំឱ្យមន្រ្ដីក្រោមឱវាទបន្តពង្រឹងសាមគ្គីភាព និងកិច្ចសហការផ្ទៃគ្នា ដើម្បីបម្រើបជាតិ និងប្រជាជន។ ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ...
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានប្រកាសធ្វើទំនើបកម្មកងទ័ពឲ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ដើម្បីក្នុងការបំពេញភារកិច្ចការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។ ឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលបញ្ជាការសេនាធិការ ជំនាន់ទី២៥ ដើម្បីពង្រឹងសមត្ថភាពនាយទាហាននៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបញ្ជាការសេនាធិការឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីទិសដៅសំខាន់ៗចំនួន៣ ក្នុងការពង្រឹងវិស័យការពារជាតិ រួមមានការធ្វើទំនើបកម្មរចនាសម្ព័ន្ធ ការធ្វើទំនើបកម្មគ្រឿងបំពាក់ និងការធ្វើទំនើបកម្មការងារហ្វឹកហ្វឺន សំដៅកសាងកងយោធពលខេមរភូមិន្ទឱ្យកាន់តែរឹងមាំ ទំនើប និងមានសមត្ថភាពខ្ពស់ក្នុងការបំពេញភារកិច្ចការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។...