ភ្នំពេញ ៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានធ្វើការបណ្ដេញជនជាតិថៃសរុបចំនួន ១១នាក់ ក្នុងនោះស្រី០៥នាក់ ចេញពីប្រទេសកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។ នាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា ការបណ្តេញចេញនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរកឃើញថា ពួកគេពាក់ព័ន្ធការលួចឆ្លងដែន លួចស្នាក់នៅធ្វើការងារ កាន់កាប់ និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ក្នុងព្រះរាជាណាចក្រកម្ពុជា។ ប្រតិបត្តិការបណ្ដេញចេញជនជាតិបរទេសខុសច្បាប់នេះ គឺជាការអនុវត្តតាមបទបញ្ជា និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន...
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ជាថ្មីថា កម្ពុជាមិនមានការអនុញ្ញាតឱ្យនាំចូលសាច់ជ្រូកបង្កក ឬជ្រូករស់ពីប្រទេសវៀតណាម និងឡាវឡើយ ដោយវិធានការនេះត្រូវបានអនុវត្តតាំងពីមុនពេលមានរបាយការណ៍អំពីការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) នៅប្រទេសទាំងពីរ។ ក្រសួងអះអាងថា អាជ្ញាធរជំនាញនៅតាមព្រំដែនកំពុងបន្តរឹតបន្តឹងការត្រួតពិនិត្យ និងចរាចរណ៍សត្វ ដើម្បីទប់ស្កាត់ហានិភ័យនៃការឆ្លងជំងឺ និងការពារសុវត្ថិភាពចំណីអាហារ ព្រមទាំងផលប្រយោជន៍របស់អ្នកចិញ្ចឹមសត្វក្នុងស្រុក។ ឯកឧត្តម ឃីម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្រសួងកសិកម្ម...
សូមលោកអ្នកត្រៀមខ្លួនឱ្យរួចរាល់ដើម្បីចូលរួមទទួលយកបទពិសោធន៍ដ៏រំភើប និងស្ញប់ស្ញែងបំផុតចំពោះទេពកោសល្យស្នាដៃនៃបុព្វបុរសខ្មែរ នៅដើមសប្តាហ៍ខាងមុខ។ ព្រឹត្តិការណ៍ សមរាត្រី (Angkor Equinox) នារដូវវស្សាឆ្នាំ២០២៦ នឹងឈានចូលមកដល់នៅដើមសប្តាហ៍ក្រោយនេះ។ នេះជាបាតុភូតធម្មជាតិដ៏អស្ចារ្យដែលថ្ងៃនិងយប់មានរយៈពេលស្មើគ្នា ហើយជាពេលវេលាដែលពន្លឺព្រះអាទិត្យពណ៌មាស នឹងរះឡើងត្រង់ចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តយ៉ាងល្អឯក។ ទិដ្ឋភាពដ៏អស្ចារ្យនេះ មិនត្រឹមតែជាសម្រស់ធម្មជាតិដ៏កម្របានឃើញប៉ុណ្ណោះទេ ប៉ុន្តែជាភស្តុតាងរស់បង្ហាញពីចំណេះដឹងផ្នែកតារាសាស្ត្រ គណិតវិទ្យា និងស្ថាបត្យកម្មដ៏កំពូលគ្មានពីររបស់ដូនតាខ្មែរក្នុងការកសាងប្រាសាទប្រវត្តិសាស្ត្រនេះឡើង។ សូមជូនព័ត៌មានសម្រាប់ការចូលរួមទស្សនា៖ – កាលបរិច្ឆេទដែលអាចទស្សនាបាន៖ ចាប់ពីថ្ងៃទី២១ ដល់ ២៣ ខែកញ្ញា ឆ្នាំ២០២៦ –...
នាយិការថ្មីនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានបង្ហាញនូវការគាំទ្រចំពោះការអភិវឌ្ឍនៅកម្ពុជា ក្នុងនោះ AFD នៅតែ រក្សាកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានលើគម្រោងអភិវឌ្ឍន៍ ក្នុងវិស័យអាទិភាពដែលមានស្រាប់ ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦, បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Laetitia HABCHI នាយិការថ្មី នៃទីភ្នាក់ងារបារាំង សម្រាប់អភិវឌ្ឍន៍...
ដំណើរការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងកាបូប សម្រាប់ឆ្នាំ២០២៧ បានបន្តឈានដល់កិច្ចប្រជុំលើកទី៣ហើយ ដោយភាគីសហជីពតំណាងកម្មករនិយោជិត នៅតែបន្តរក្សាជំហរ និងបង្ហាញតួលេខស្នើសុំពីរផ្សេងគ្នា។ នៅក្នុងកិច្ចប្រជុំពិភាក្សាប្រាក់ឈ្នួលអប្បបរមានេះ ភាគីសហជីពភាគច្រើន បានរក្សាសំណើដំឡើងចំនួន ១៥,៣ ដុល្លារអាម៉េរិក ដែលធ្វើឱ្យប្រាក់ឈ្នួលកើនដល់ ២២៥,៣ ដុល្លារ។ ខណៈភាគីសហជីពមួយចំនួនទៀត បានបន្តទាមទារតួលេខខ្ពស់ជាងនេះ គឺដំឡើងរហូតដល់ ៤០,៦ ដុល្លារអាម៉េរិក ដែលធ្វើឱ្យតួលេខសរុបកើនដល់ ២៥០,6 ដុល្លារ។ ដោយឡែក...
ភ្នំពេញ៖ គិតត្រឹមកិច្ចប្រជុំត្រីភាគី លើកទី៣ របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីពិភាក្សាកំណត់តួលេខប្រាក់ឈ្នួលកម្មករកាត់ដេរ នៅរសៀលថ្ងៃនេះ បានបញ្ចប់ទៅដោយពុំទាន់មានការប្រែប្រួលតួលេខណាមួយឡើយ ពោលគឺភាគីទាំងពីរនៅតែបន្តរក្សាគោលជំហររៀងៗខ្លួនយ៉ាងរឹងមាំ។ ជាលទ្ធផលដូចទៅនឹងកិច្ចប្រជុំលើកទី២កន្លងទៅដែរ គឺតំណាងកម្មករនិយោជិត បានស្នើនូវតួលេខកំណើនរបស់ខ្លួនពីរផ្សេងៗគ្នា ដែលសហជីពភាគច្រើនស្នើតួលេខ កំណើន ១៥,៣ដុល្លារ និងមួយចំនួនទៀតស្នើតួលេខកំណើន ៤០,៦ដុល្លារ លើតួលេខបច្ចុប្បន្ន ខណៈតំណាងភាគី និយោជកបានស្នើរក្សាតួលេខដដែល គឺចំនួន ២១០ដុល្លារ។ សូមជំរាបជូនថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបើកកិច្ចប្រជុំនេះបន្តទៀត ដើម្បីពិភាក្សាកំណត់តួលេខប្រាក់ឈ្នួលកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ...
កម្ពុជាត្រូវបានអន្តរជាតិទទួលស្គាល់ជាប្រទេសខិតខំបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា។ នេះបើតាមប្រសាសន៍ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីការធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ «សន្និសីទអន្តជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅរសៀលថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។ ឯកឧត្តម នេត្រ ភក្រ្តា បានបន្តថា នៅក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រាជរដ្ឋាភិបាលបានប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ក្រោមការបញ្ជាផ្ទាល់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ ហើយការបង្រ្កាបនេះ ចែកចេញជាបីកម្រិតរួមមាន៖ទី១.កម្រិតក្របខណ្ឌនៃគណៈបញ្ជាការឯកភាពថ្នាក់រាជធានី-ខេត្ត ទី២.កម្រិតក្រសួងមហាផ្ទៃ និងទី៣.គណៈកម្មាការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។...
ភ្នំពេញ៖ ការកៀរគរដើមទុនឯកជនសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល ៤ ឆ្នាំកន្លងមក ដោយកើនពី ៣៥ ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំសារពើពន្ធ ២០២២ ដល់ ១១២ ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធ ២០២៦។ បើបូកបញ្ចូលជាមួយហិរញ្ញប្បទានផ្ទាល់របស់ក្រុមធនាគារពិភពលោក ទំហំហិរញ្ញប្បទាន និងធនធានដែលត្រូវបានកៀរគរសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ បានកើនដល់ជាង ២០០ ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធ ២០២៦។ កំណើននេះបានកើតមាននៅក្នុងប្រទេសដែលមានកម្រិតចំណូលផ្សេងៗគ្នា ទោះបីប្រទេសដែលមានចំណូលទាបនៅតែប្រឈមនឹងការលំបាកក្នុងការទាក់ទាញដើមទុនឯកជនក៏ដោយ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រុមធនាគារពិភពលោក បានផ្សាយនៅថ្ងៃទី១៧ កញ្ញាថា ដើមទុនឯកជនដែលក្រុមធនាគារពិភពលោកកៀគរបានលើកនេះ មានទំហំកើនឡើងជាងបីដងក្នុងរយៈពេលបួនឆ្នាំកន្លងមក...
ឯកឧត្ដមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានបង្ហើបឱ្យដឹងថា មានក្រុមហ៊ុន សហគ្រាសចិន ៤២ ក្រុមហ៊ុនផ្សេងគ្នា បានបង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ ក្នុងទំហំទឹកប្រាក់រាប់លានដុល្លារសហរដ្ឋអាមេរិកនាពេលខាងមុខ។ ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីដឹកនាំប្រតិភូខេត្តកំពង់ស្ពឺជួបជាមួយអ្នកតំណាងមកពីក្រុមហ៊ុន សហគ្រាសចិនចំនួន ៤២ក្រុមហ៊ុន សហគ្រាស ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងខេត្តណាននីង សាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្ដម ជាម ច័ន្ទសោភ័ណ បានឱ្យដឹងថាប្រតិភូខេត្តបានជួបជាមួយតំណាងក្រុមហ៊ុន សហគ្រាសចំនួន៤២ នៅក្នុងខេត្តណាននីង សាធារណរដ្ឋប្រជាមានិត ដោយបង្ហាញពីសក្តានុពលសំបូរបែប...
រដ្ឋបាលខេត្តឧត្តរមានជ័យបានក្លាយជាខេត្តទី៧ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់ជាផ្លូវការនូវការចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ ដែលបានចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរួចរាល់ ដែលជាសមិទ្ធផលសំខាន់មួយក្នុងការពង្រឹងការគ្រប់គ្រងរដ្ឋបាលដែនដី និងការរៀបចំផែនការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែច្បាស់លាស់។ ពិធីនេះប្រព្រឹត្តិធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្ដម វុឌ្ឍី វណ្ណារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, និងឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីជំនាញ អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ជាច្រើនរូបទៀត...