សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ ដែលនៅថ្ងៃទី១២តុលានេះ មេដឹកនាំប្រទេសទសទាំងពីរបានបញ្ជាក់អំពីការជំរុញពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មទ្វេភាគី។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដល់សាធារណរដ្ឋអាស៊ែបៃហ្សង់ កាលពីល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ដោយមានការទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម Samir Sharifov ឧបនាយករដ្ឋមន្ត្រី...
នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងឯកឧត្តម Ilham Aliyev ប្រធានាធិបតី នៃសាធារណរដ្ឋ អាស៊ែបៃហ្សង់ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈនៃការយោគយល់គ្នា ចំនួន៣ ដែលរួមមាន៖ ១-អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋអាស៊ែបៃហ្សង់។ ២-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាង វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ...
គំនិតផ្តើម «ផលនេសាទដ៏ល្អនៅថ្ងៃនេះ ត្រូវទុកជីវិតឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យទឹកអាចផ្តល់ផលមកយើងម្តងទៀតនៅថ្ងៃស្អែក។» វិចារណកថា ចំនួនត្រីក្នុងធម្មជាតិអាចកើនឡើងវិញ តាមរយៈការបន្តពូជ និងការលូតលាស់ ប៉ុន្តែសមត្ថភាពនៃការស្តារឡើងវិញនេះមានដែនកំណត់។ ការនេសាទប្រកបដោយចីរភាព មានគោលបំណងរក្សាការប្រមូលផលឱ្យស្ថិតនៅក្នុងសមត្ថភាពដែលចំនួនត្រី និងប្រព័ន្ធអេកូឡូស៊ីអាចបន្តស្តារ និងទ្រទ្រង់ជីវិតបាន។ សមត្ថភាពនេះមិនថេរនោះទេ។ ការបន្តពូជ អត្រារស់រានរបស់កូនត្រី បរិមាណអាហារ ទីជម្រក សីតុណ្ហភាព ជំងឺ សត្វប្រមាញ់ និងអាកាសធាតុ សុទ្ធតែអាចប្រែប្រួល។ ដូច្នេះ កម្រិតនេសាទដែលអាចមានសុវត្ថិភាពក្នុងរយៈពេលមួយ អាចលែងមានសុវត្ថិភាពនៅរយៈពេលមួយទៀត។...
យោងតាមសហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង (ស.ទ.ស.) បានឱ្យដឹងថា រយៈពេល១៥ថ្ងៃ នៃរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ អាជ្ញាធរ និងបណ្តាក្រុមហ៊ុនផ្តល់សេវាប្រមូលសំរាមបានប្រមូលទុកដាក់សំរាម ទៅទីលានក្នុងរាជធានីភ្នំពេញ មានចំនួន ៥៥ ៦៤៨តោន។ ចំនួននេះ មានចំនួនថយចុះចំនួន ៩,៩៣% បើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៥ ដែលមានចំនួនសំរាមសរុបចំនួន ៦១ ៧៨៦តោន។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានចាត់ទុកថាការថយចុះពិតជាមានសារៈសំខាន...
សៀមរាប៖ ភ្ញៀវទេសចរជាតិ អន្តរជាតិ ច្រើនកុំករបានចូលទស្សនាប្រាសាទអង្គរវត្ត នាឱកាសបុណ្យភ្ជុំបិណ្ឌ និងបានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលបានមកទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាត នៃប្រាសាទអង្គរវត្ត ហើយបានសម្ដែងមោទនភាព ដែលពួកគេបានឃើញអ្នកទេសចរគ្រប់ជាតិសាសន៍ ដើរកម្សាន្ដរមណីយដ្ឋានប្រវត្ដិសាស្ដ្រមួយនេះ ក្នុងពិធីបុណ្យជាតិធំៗ ជាពិសេស ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦នេះ ។ អ្នកទេសចរណ៍មកពីខេត្ដរតនគិរី ខេត្ដស្វាយរៀង ក៏ដូចជារាជធានីភ្នំពេញ បានលើកឡើងថា នៅថ្ងៃបុណ្យភ្ជុំនេះ ពួកគាត់បានឃើញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានចូលទស្សនាប្រាសាទអង្គរ ដោយខ្លះជាលក្ខណៈជាក្រុម ខ្លះទៀតលក្ខណៈគ្រួសារ ហើយពួកគាត់បានសម្ដែងទឹកមុខញញឹមញញែម ក្រោយពេលដែលបានឃើញរូបចម្លាក់ផ្ទាំងថ្ម...
ភ្នំពេញ៖ សេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃ បានជួយសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល ឬប្រមាណ ៣លានដុល្លារអាម៉េរិកកាលពីចូលឆ្នាំថ្មី ដែលសម្រាប់ឱកាសភ្ជុំបិណ្ឌនេះក៏មិនខុសគ្នាប៉ុន្មានដែរ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងសន្និសីទប្រចាំថ្ងៃ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា សេវាឡានក្រុងសាធារណៈរបស់រដ្ឋ បាននិងកំពុងដំណើរការយ៉ាងមមាញឹកដឹកជញ្ជូនពលរដ្ឋទៅស្រុកកំណើត និងចូលរាជធានីវិញដោយសុវត្ថិភាព និងផាសុកភាព ដែលរដ្ឋផ្ដល់ជូនពលរដ្ឋ៥ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា នេះ ។ ឯកឧត្តម បានបញ្ជាក់ថា...
បាត់ដំបង៖ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក ហម អរុណ បានឱ្យដឹងថា រយៈពេល២ថ្ងៃក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជាង ៦ម៉ឺននាក់បានអញ្ជើញមកទស្សនាកម្សាន្តសប្បាយនៅតាមគោលដៅ និងរមណីយដ្ឋាននានានៅនៅខេត្តបាត់ដំបង។ លោក ហម អរុណ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិអញ្ជើញមកទស្សនាកម្សាន្តសប្បាយនៅតាមគោលដៅ និងរមណីយដ្ឋានទេសចរណ៍ជាច្រើនកន្លែងនៅក្នុងខេត្តបាត់ដំបងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដែលជាថ្ងៃបង្ហើយត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦នេះ ខណៈគោលដៅ និងរមណីយដ្ឋាននានាបានត្រៀមលក្ខណៈជានិច្ចសម្រាប់ទទួលស្វាគមន៍ភ្ញៀវមកពីគ្រប់ទិសទី ជាពិសេសនៅក្នុងរដូវកាលបៃតងនេះទេសភាពមានភាពស្រស់ត្រកាលគួរជាទីគយគន់។ លោក...
ប្រជាពលរដ្ឋខ្មែរ បានត្រឡប់ពីតាមបណ្តាស្រុកកំណើតនានា ក្នុងឱកាសភ្ជុំបិណ្ឌនេះ ចូលមករាជធានីភ្នំពេញវិញដោយទឹកមុខសប្បាយរីករាយ ដោយការប្រើប្រាស់សេវារថយន្តក្រុងឥតគិតប្រាក់។ ប្រជាពលរដ្ឋ ដែលបានមកដល់រាជធានីភ្នំពេញ បានប្រាប់BTVថា ពេលបានទៅលេងស្រុកកំណើតជួបជុំក្រុមគ្រួសារ និងបានទៅវត្តវ៉ាជាមួយសាច់ញាតិពិតជាសប្បាយរីករាយ ដោយសង្កេតឃើញថា នៅតាមបណ្តាស្រុកកំណើតនីមួយៗរីករាយគ្រប់ៗគ្នា ពិសេសនៅតាមបណ្តាវត្តអារាមសុទ្ធតែមានប្រជាពលរដ្ឋនាំគ្នាទៅធ្វើបុណ្យទានក្នុងឱកាសភ្ជុំបិណ្ឌយ៉ាងច្រើនកុះករ។ ប្រជាពលរដ្ឋ បានប្រាប់បន្តថា អ្វីដែលធ្វើឱ្យពួកគេ កាន់តែរីករាយថែមទៀតនោះ គឺបានជិះរថយន្តក្រុងទំាងទៅស្រុក និងត្រឡប់មកភ្នំពេញវិញ ដោយមិនអស់ថវិកាសោះឡើយ ក្រៅពីនេះថែមទំាងទទួលបានទឹកសុទ្ធ និងភេសជ្ជៈទទួលទានដោយមិនអស់ថវិកាផងដែរ ដូចនេះពួកគេនាំគ្នាថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានផ្តល់រថយន្តក្រុងជូនប្រជាពលរដ្ឋជិះទៅលេងស្រុក និងត្រឡប់មកភ្នំពេញវិញដោយមិនអស់ថវិកា ពិតជាសប្បាយរីករាយណាស់។...
យុវជននៅក្នុងខេត្តកណ្ដាល បង្ហាញឆន្ទៈមោះមុត ចូលបំពេញកាតព្វកិច្ចយោធា ដើម្បីក្លាយជាកម្លាំងស្នូល ការពារអធិបតេយ្យជាតិ ការពារសន្ដិភាព និងប្រជាពលរដ្ឋ។ កញ្ញា សុង សោភា អាយុ ១៨ឆ្នាំ រស់នៅសង្កាត់ រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ប្រាប់ BTV នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦នេះ ក្នុងពេលយកពាក្យ សុំចូលបំពេញកាតព្វកិច្ចយោធា នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ក្រុងតាខ្មៅ ថា...
ប្រជាពលរដ្ឋដែលបានចាកចេញ ពីរាជធានីភ្នំពេញ ទៅលេងស្រុកកំណើត កំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ បានចាប់ផ្តើមធ្វើដំណើរតាមរថយន្តក្រុង ចូលមករាជធានីភ្នំពេញវិញ ជាបណ្តើរៗ។ មកដល់រាជធានីភ្នំពេញវិញដោយស្នាមញញឹម ស្នាមញញឹមដែលមិនបាច់ចំណាយថវិកាលើការធ្វើដំណើរទៅមក ស្នាមញញឹមចំពោះសេវាកម្ម និងសុវត្ថិភាពដែលទទួលបានពីការធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋ។ នៅព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៦នេះ រថយន្តក្រុងដែលដឹកជញ្ជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃចាកចេញ ទៅតាមស្រុកកំណើត បានចាប់ផ្តើមដឹកជញ្ជូនពួកគាត់វិលត្រឡប់ចូលមករាជធានីភ្នំពេញវិញ ជាបណ្តើរៗហើយ។ ជាក់ស្តែងនៅទីតាំងចំណតរថយន្តក្រុង ឬស្សីកែវ នាព្រឹកនេះ ជាទីតាំងទៅកាន់ទិសដៅ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់...