នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុនម៉ានិត បានដឹកនាំក្រុមការងារអណ្តូងទឹក ចុះសួរសុខទុក្ខ និងប្រគល់អណ្តូងទឹកស្អាតចំនួន ២០ អណ្តូង ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំប្រាសាទ និងឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប។ ទឹកស្អាត គឺជាប្រភពនៃជីវិត និងជាកត្តាសំខាន់សម្រាប់សុខភាព និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ការផ្តល់អណ្តូងទឹកស្អាតទាំងនេះ គឺជាការចូលរួមចំណែកជួយសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសក្នុងការប្រើប្រាស់ទឹកសម្រាប់ការផឹក ការចម្អិនអាហារ និងតម្រូវការប្រចាំថ្ងៃ...
នៅថ្ងៃទី១៣ ខែតុលានេះ គឺជាថ្ងៃចុងក្រោយហើយ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ពង្រាយរថយន្តក្រុងសាធារណៈ ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើត និងវិលត្រឡប់មកវិញដោយឥតគិតថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ បន្ទាប់ពីបានដំណើរការយ៉ាងរលូនចាប់តាំងពីថ្ងៃទី៩ ខែតុលាមក។ តាមរយៈការសម្ភាសន៍ផ្ទាល់ជាមួយអ្នកដំណើរមកពីបណ្តាខេត្តនានា ប្រជាពលរដ្ឋភាគច្រើនបានសម្តែងនូវក្តីរំភើប និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ដែលបានផ្ដល់រថយន្តក្រុងដឹកជញ្ជូនទាំងទៅនិងមកដោយឥតគិតថ្លៃ ដែលនេះឆ្លុះបញ្ចាំងពីការគិតគូរខ្ពស់ពីសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ ក្រុមប្រជាពលរដ្ឋបានប្រាប់ព័ត៍មាន ប៊ីធីវី ដោយស្នាមញញឹមថា ពួកគាត់ពិតជាមានភាពសប្បាយរីករាយយ៉ាងខ្លាំង។ ការធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋ មិនត្រឹមតែតែជួយសន្សំថវិកាបានមួយចំណែកធំសម្រាប់គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសុវត្ថិភាព ផាសុកភាព និងមិនបារម្ភរឿងរថយន្តឈ្នួលឡើងថ្លៃហួសហេតុក្នុងថ្ងៃបុណ្យទាននោះឡើយ។ ក្រុមប្រជាពលរដ្ឋបានលើកឡើងស្រដៀងគ្នាថា ក្រោយធ្វើដំណើរមកដល់រាជធានីភ្នំពេញភ្លាម...
វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ជាស្ថាប័នមួយដែល បានចាប់ផ្តើមអនុវត្តការប្រឡងជាចាំបាច់ស្រប តាមកំណែទម្រង់រដ្ឋបាលសាធារណៈ ក្នុងការជ្រើសរើសតែងតាំងតួនាទីមន្ត្រី។ ក្រសួងបានរៀបចំ តាមនីតិវិធី ដូច គ្នាទៅនឹងអ្វីដែល ក្រសួងមុខងារសាធារណៈ បាននឹងកំពុងអនុវត្តក្នុងការជ្រើសរើសមន្ត្រី។ វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៦នេះ បានចាប់ផ្តើមដំណើរការជ្រើសរើស តែងតាំងមន្ត្រី ក្នុងតួនាទីអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងអនុប្រធានការិយាល័យ។ ការជ្រើសរើស នេះ...
នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្ដែងស្ថានភាពច្រាំងទន្លេមេគង្គដែលកំពុងរងការបាក់ស្រុត ស្ថិតក្នុងភូមិសាស្ត្រសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងសង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋរស់នៅតំបន់ប្រឈម ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ពីសុវត្ថិភាពទ្រព្យសម្បត្តិ និងអាយុជីវិត។ ព្រមជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ដ្រីក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន រួមសហការគ្នារៀបចំគម្រោងសាងសង់ការពារច្រាំងទន្លេទន្លេ ដោយស្នើមកក្រសួងធនធានទឹក...
នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាអធិបតីពិធីអបអរសាទរ “ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ” និងដឹកនាំកិច្ចប្រជុំលើរបាយការណ៍ ស្តីពីសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយរយៈពេល ៩ខែនិងទិសដៅអនុវត្តបន្ត ឆ្នាំ២០២៦។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុប្រធាន, ឯកឧត្តម-លោកជំទាវ ទីប្រឹក្សា, ឯកឧត្តម-លោកជំទាវ អគ្គលេខាធិការ អគ្គលេខាធិការរង, លោកប្រធាននាយកដ្ឋានទាំង៦ និងមន្រ្តី។ ឯកឧត្តម...
ភ្នំពេញ៖ យុវជនដែលមានសិទ្ធិបោះឆ្នោត បន្តមកចុះឈ្មោះបោះឆ្នោត ដើម្បីធានាថាខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងអាចចូលរួមអនុវត្តសិទ្ធិជាពលរដ្ឋ។ ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត សម្រាប់អាណត្តិទី ៦ ឆ្នាំ ២០២៦ គឺចាប់ពី ថ្ងៃទី ៧ ខែកញ្ញា ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៦។ ក្រុមយុវជន ដែលបានទៅចុះឈ្មោះថ្មីនៅសង្កាតដង្កោ រាជធានីភ្នំពេញ បានលើកឡើងថា ការមកចុះឈ្មោះបោះឆ្នោត គឺជាការបង្ហាញពីការចូលរួមអនុវត្តសិទ្ធិ...
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះថា មកដល់ថ្ងៃទី១៣ ខែតុលានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អមដោយលោកជំទាវបណ្ឌិត និងគណៈប្រតិភូជាន់ខ្ពស់កំពុងបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារនៅក្នុងប្រទេសចំនួន ៣ ដែលជាបេសកកម្មការទូតនៅក្រៅប្រទេស ដើម្បីស្វែងរកផលប្រយោជន៍ជូនជាតិ និងការពារអធិបតេយ្យភាព បូរណភាពទឹកដី។ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា សម្តេចធិបតី...
វិស័យកសិកម្មបាននិងកំពុងបង្កើតភាពធន់ ជួយជ្រោមជ្រែងដល់សន្តិសុខស្បៀង និងការនាំចេញកសិផលស្រស់របស់កម្ពុជា គាំទ្រដោយទីផ្សារអាស៊ាន សភាពអឺរ៉ុប ជាពិសេសការនាំចេញទៅកាន់ប្រទេសចិន ដោយទីផ្សារទាំងនោះបាននិងកំពុងលើកកម្ពស់ ដល់កសិករដែលជាអ្នកដាំដុះ និងការកែច្នៃសម្រាប់ការនាំចេញជាដើម។ ស្ថិតក្នុងស្ថានភាពមិនទាន់មានភាពភាពប្រាកដប្រជា វិស័យមួយចំនួនរបស់កម្ពុជាបាន និងកំពុងរងផលប៉ះពាល់ ជាក់ស្តែង វិស័យកសិកម្ម បើយោងតាមរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន បង្ហាញថា វិស័យកសិកម្មមានការថមថយខ្លះៗនៅលើអនុវិស័យមួយចំនួន តែទោះជាយ៉ាងណា វិស័យកសិកម្មបានដើរតួនាទីយ៉ាង សំខាន់ ជំនួសការនាំចូលផលិតផលពីខាងក្រៅបានជាអតិបរមា ជាពិសេសការជួយជ្រោមជែងនៃតម្រូវការសន្តិសុខស្បៀង និងការ...
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជូនដំណើរបងប្អូនប្រជាពលរដ្ឋ វិលត្រលប់ទៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត បន្ទាប់ពីបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌរួចរាល់ហើយនោះ ។ នាឱកាសនោះ ឯកឧត្ដម អ៊ុ រាត្រី បានធ្វើការជូនពរ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្រោយពីបានមកលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ ញាតិមិត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សូមការធ្វើដំណើរ ឬកំពុងធ្វើដំណើរលើផ្លូវត្រឡប់ទៅកាន់លំនៅឋាន...
ភ្នំពេញ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីថ្លែងការណ៍ច្រានចោលទាំងស្រុងចំពោះការផ្សាយរបស់សារព័ត៌មានថៃ Top News ដែលបានដកស្រង់សម្តីអតីតមន្ត្រីជាន់ខ្ពស់ថៃ ចោទប្រកាន់ថា កងកម្លាំងកម្ពុជាជាអ្នកបើកការបាញ់ប្រហារមុន ព្រមទាំងបានដាក់ឱសានវាទ និងទាមទារឱ្យលោក សម រង្ស៊ី ចេញមុខបញ្ជាក់ការពិតជាបន្ទាន់ចំពោះរឿងនេះ។ យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ សារព័ត៌មានថៃឈ្មោះ...