នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Bakytzhan Sagintayev ប្រធានក្រុមប្រឹក្សាភិបាលនៃគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EEC) ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលមានសេចក្តីសោមនស្សដែលបានជួបពិភាក្សាការងារជាមួយសម្តេចធិបតីនាយករដ្ឋមន្រ្តី និងបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EAEU)...
នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងនិវត្តជនកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមមិត្តភាពរណសិរ្សភូមិភាគនិរតីកម្ពុជា។ នៅក្នុងជំនួបដ៏មានអត្ថន័យនោះ នាយឧត្តមសេនីយ៍ គន់ គីម បាននាំនូវការសាកសួរសុខទុក្ខ និងមនោសញ្ចេតនានឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចមហាបវរធិបតី...
នាល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Vladimir Putin ប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានាធិបតីរុស្ស៊ី បានថ្លែងថា កម្ពុជាគឺជាមិត្ត និងជាដៃគូយូរអង្វែង។...
ភ្នំពេញ៖ កម្ពុជា និងចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម តាមរយៈការរៀបចំពិព័រណ៍ផលិតផលអាស៊ាន កម្ពុជា-ចិន លើកទី២ ដែលធ្វើឡើងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ព្រឹត្តិការណ៍នេះមានគោលបំណងបង្កើតវេទិកាឱ្យសហគ្រាសនៃប្រទេសទាំងពីរបានតាំងបង្ហាញផលិតផល ពង្រីកបណ្តាញធុរកិច្ច និងស្វែងរកឱកាសចាប់ដៃគូវិនិយោគរួមគ្នាក្នុងវិស័យពាណិជ្ជកម្ម សេវាកម្ម និងឧស្សាហកម្ម។ លោកជំទាវ សុមេធ សុមនា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកជំទាវ ចម និម្មល...
ក្នុងឱកាសអញ្ជើញជាអធិបតី កម្មវិធីដាំដើមឈើ នៅសងខាងផ្លូវជាតិលេខ៥៥ ក្រោមប្រធានបទ «រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង» នៅខេត្តពោធិ៍សាត់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរដល់រដ្ឋបាលខេត្ត អាជ្ញាធរគ្រប់ថ្នាក់ ជាពិសេសិស្សនុសិស្ស យុវជន និងប្រជាពលរដ្ឋ ដែលបានចូលរួមជំរុញ សកម្មភាពដើម្បីភាពស្អាត ភាពបៃតង និងចីរភាព នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងរំលឹកទស្សនទាន «មានបរិស្ថាន មានជីវិត» ដែលលើកឡើងរំលឹកពីទំនាក់ទំនងដែលមិនអាចកាត់ផ្តាច់បានរវាងសុខភាពបរិស្ថាន និងភាពគង់វង្សនៃជីវិតមនុស្សជាតិ។ យុទ្ធនាការដាំដើមឈើ នៅពេលនេះ ត្រូវបានឆ្លុះបញ្ចាំងពីចូលរួម ពីស្ថាប័ន...
លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ថា ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈ បញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ម្សិលមិញនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ នៅតាមទីតាំង អគារ ខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់...
ខណៈថ្ងៃទី២០ ខែមិថុនាស្អែកនេះ ជាការរំលឹកខួប៤៩ឆ្នាំ ចំពោះវីរភាពនៃការលះបង់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានយកជីវិតធ្វើដើមទុនក្នុងការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។ សហជីព កម្មករ និងកម្មការិនីរោងចក្រ បានគោរពដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ក្នុងការតស៊ូពុះពារគ្រប់ឧបសគ្គទាំងអស់ ដែលនាំមកនូវសន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃ។ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) នៅព្រឹកថ្ងៃទី១៩ មិថុនា ឆ្នាំ២០២៦នេះ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា ក្នុងនាមជាពលរដ្ឋផង...
ភ្នំពេញ៖ កម្ពុជា ស្វាគមន៍ចំពោះកិច្ចព្រមព្រៀង រវាងអាម៉េរិក និងអ៊ីរ៉ង់ លើការពង្រឹងបទឈប់បាញ់ កាត់បន្ថយភាពតានតឹង និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ។ បើតាមសេចក្ដីថ្លែងការណ៍ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា កម្ពុជាតែងតែគាំទ្រជានិច្ចនូវការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា វិធីសាស្រ្តការទូត និងការគោរពគ្នាទៅវិញទៅមក។ កម្ពុជាសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ ដែលបានចូលរួមចំណែកក្នុងដំណើរការសម្របសម្រួល នាំឱ្យសម្រេចបាននូវសមិទ្ធផលដ៏សំខាន់នេះ...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសបេឡារុស ពង្រឹង-ពង្រីក វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាមួយគ្នាបន្ថែមទៀត ខណៈប្រទេសទាំងពីរមានលក្ខណៈបំពេញឱ្យគ្នាទៅវិញទៅមក។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អនុញ្ញាតឱ្យ ឯកឧត្តម អ៊ូឡាដ្សីមៀ បារ៉ាវីកូវ (Uladzimir Baravikou) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបេឡារុស...
នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Dolgov Leonid នាយកផ្នែកនាំចេញ នៃក្រុមហ៊ុន GAZ Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍ អាស៊ាន-រុស្ស៊ី ខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦។...