បច្ចេកវិទ្យាហិរញ្ញវត្ថុ និងបរិវត្តកម្មឌីជីថល ជាប្រព័ន្ធប្រតិបត្តិការធុរកិច្ចបង្កើនប្រសិទ្ធភាពសេវាហិរញ្ញវត្ថុ និងជាកម្លាំងចលករដ៏ សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ទំនើបកម្ម និងសង្គមឌីជីថល សម្រាប់តម្រូវការគ្រប់តួអង្គពាក់ព័ន្ធ ទាំងវិស័យរដ្ឋ ឯកជន និងប្រជាពលរដ្ឋ។ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវា ហិរញ្ញវត្ថុមិនមែនធនាគារ អ.ស.ហ. លើកឡើងក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់ រវាងអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញ វត្ថុមិនមែនធនាគារ (អ.ស.ហ.) ជាមួយធនាគារ និងសាកលវិទ្យាល័យឯកជន នៅថ្ងៃទី២៤ សីហា...
កំពត៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែផ្តល់ការយកចិត្តទុកដាក់ និងគាំទ្រវិស័យឯកជន ក្នុងនាមជាដៃគូដ៏សំខាន់សម្រាប់ការបង្កើតការងារ ជំរុញការវិនិយោគ និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ខណៈវិស័យនេះកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការពង្រីកសកម្មភាពផលិតកម្ម និងការងារជូនប្រជាពលរដ្ឋ។ មានប្រសាសន៍ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះទស្សនកិច្ចនៅរោងចក្រ ជីប ម៉ុង ស៊ីម៉ងត៍អូដ្ឋ ស្ថិតក្នុងស្រុកបន្ទាយមាស ខេត្តកំពត នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម...
អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់អំពីការប្តេជ្ញាបន្តការពារឲ្យខាងតែបាននូវសន្តិភាព ស្ថិរភាពជាតិ សណ្តាប់ធ្នាប់សាធារណៈ ទោះជាស្ថិតក្នុងតម្លៃណាក៏ដោយ បង្ក្រាប និងកម្ទេចរាល់កម្លាំងជ្រុលនិយម ឬកម្លាំងអមិត្ត ដែលមានឧបាយកលញុះញង់ក្នុងចេតនាបំផ្លាញជាតិ បំផ្លាញសន្តិភាព បង្កវិទ្ធង្សនាផ្សេងៗ ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទោះជាក្នុងរូបភាពណាក៏ដោយ។ ក្នុងសិក្ខាសាលាដកពិសោធន៍ការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពកងយោធពលខេមរភូមិន្ទជាមួយស្ថាប័នអង្គភាពស៊ីវិល ឆ្នាំ២០២៥ ទិសយោភូមិភាគទី៤ និងទី៥ “សមរភូមិក្រោយ គាំទ្រសមរភូមិមុខ រួមគ្នាពង្រឹងខឿនការពារជាតិ” កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការពារជាតិ...
នៅថ្ងៃទី២៥ ខែសីហានេះ គណៈប្រតិភូ ដែលត្រូវចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ ISC-2 ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ ជាបណ្ដើរៗ បានអញ្ជើញមកដល់រាជធានីភ្នំពេញហើយ។ នៅឯអាកាសយានដ្ឋានអន្តរជាតិតេជោ TIA នៅថ្ងៃនេះ មានការអញ្ជើញមកដល់នៃប្រធានសភា តំណាងប្រធានសភា ប្រធានអង្គការ អន្តរសភា និងអង្គការអន្តរជាតិពាក់ព័ន្ធ នៃប្រទេសជាង៣០នៅជុំវិញពិភពលោក បាននិងកំពុងអញ្ជើញមកដល់រាជធានីភ្នំពេញជាបណ្តើរៗ ដើម្បីចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា...
កម្ពុជានឹងរៀបចំធ្វើជាម្ចាស់ផ្ទះសន្និសីទប្រធានសភា នៃអន្តរសភា (ISC) លើកទី២ ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅរាជធានីភ្នំពេញ។ ជាមួយគ្នានេះ អ្នកវិភាគយល់ឃើញថា ការរៀបចំសន្និសីទនេះ ពិតជាមានសារសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជាបង្ហាញពីសមត្ថភាព គោលការណ៍ ជាពិសេសតម្លៃសន្តិភាពនៅក្នុងតំបន់ និងពិភពលោក តាមរយៈការគោរពច្បាប់អន្តរជាតិ។ មានប្រសាសន៍ក្នុងកិច្ចសម្ភាសជាមួយBTV នៅព្រឹកថ្ងៃទី២៥ខែសីហានេះ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយអន្តរជាតិ នៅរាជបណ្ឌិត្យសភាកម្ពុជា បានឲ្យដឹងថា តាមការកត់សំគាល់ ខ្ញុំគិតថា...
នៅក្នុងពេលអនុញ្ញាតិឱ្យ លោកស្រី SANG LEE, ប្រធានប្រចាំតំបន់អង្គការ WWF (Regional Director, Southeast Asia World Wildlife Fund for Nature) និងប្រតិភូ ជួបសម្តែងការគួរសមនិងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងគាំទ្រចំណុចសំខាន់ៗ...
ទីស្តីការក្រសួងទេសចរណ៍ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រីនៅកម្ពុជា បានអនុញ្ញាតជូន អ្នកឧកញ៉ា លីម ហ៊ួរនីតូ ប្រធានសមាគមយុវជនឌីជីថលកម្ពុជា-ចិន, លោក Zhang Wenya នាយកក្រុមហ៊ុន Unicorn Media Consulting Group Cambodia,...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាក្រកម្ពុជា បានណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រៀមអន្តរាគមន៍ជួយពលរដ្ឋ ខណៈទឹកជំនន់ឆ្នាំនេះនឹងហក់ឡើងខ្ពស់រហូតដល់ការប្រកាសអាសន្ន។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធកំណាត់ផ្លូវបីខ្សែ ប្រវែងជាង៩៨.គីឡូម៉ែត នៅខេត្តក្រចេះ នាព្រឹកថ្ងៃទី២៥ ខែសីហា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ឆ្នាំនេះ ទឹកជំនន់នឹងហក់ឡើងខ្ពស់រហូតដល់ប្រកាសអាសន្ន ដូច្នេះអាជ្ញាធរ និងកងកម្លាំងទាំងអស់ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ដើម្បីចុះជួយអន្តរាគមន៍ពលរដ្ឋ ដែលអាចរងគ្រោះដោយសារបញ្ហាទឹកជំនន់នេះ។ សម្ដេចធិបតី បានបញ្ជាក់ថា...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ចាប់តាំងពីដើមអាណត្តិមក គ្មានគម្រោងចំពោះការកាត់បន្ថយ ឬបង្កើនក្រសួង ស្ថាប័ននោះទេ មានតែការពង្រឹង និងប្រសិទ្ធផលការងារបន្ថែម។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣, កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ប្រវែងសរុប ៩៨,៤០៥ គីឡូម៉ែត្រ ក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក នៅខេត្តក្រចេះ នាព្រឹកថ្ងៃទី២៥ ខែសីហា...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ក្រោមកម្មវិធីពិសេសសម្រាប់ការវិនិយោគខេត្តភាគឦសាន គិតត្រឹមសប្ដាហ៍ទី១ ខែសីហា ឆ្នាំ២០២៦នេះ ទទួលបានគម្រោងវិនិយោគសរុបចំនួន ៧២គម្រោង ក្នុងនោះមានទុនវិនិយោគសរុបជិត ៣ពាន់លានដុល្លារ បង្កើតការងារជាង ៨ម៉ឺនកន្លែង ក្នុងនោះខេត្តក្រចេះក៏ទទួលបាន ១៩គម្រោងដែរ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣, កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ប្រវែងសរុប ៩៨,៤០៥...