ដោយអនុវត្តន៍តាមការណែនាំនឹងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធិ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងការយកចិត្តទុកយ៉ាងម៉ឺងម៉ាត់របស់លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋអធិការនគរបាលក្រុងប៉ោយប៉ែតបានបញ្ជាកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនដឹកនាំដោយលោកវរសេនីយ៍ទោ កែវ ដុលអធិការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការរដ្ឋានគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញបញ្ជាផ្ទាល់ចុះធ្វើការស្រាវជ្រាវបង្រ្កាបបទល្មើសគ្រឿងញៀនដូចភ្លៀងរលឹមចុះបង្រ្កាបនៅចំណុចស្តារវីហ្កាស ចំនួន១៤១នាក់ មានជនជាតិចិន ឥណ្ឌូនេស៊ី ថៃ វៀតណាម និងខ្មែរ។ ធ្វើតេស្តរកសារធាតុញៀន ធ្វើការអប់រំចំនួន ៥៩នាក់ កម្លាំងជំនាញបានធ្វើការស្នើសុំកសាងសំណុំរឿងបញ្ជូនជនល្មើសប្រុស/ស្រីចំនួន៨២នាក់ទៅកាន់ស្នងការរដ្ឋានគរបាលខេត្តបន្ទាយមានជ័យអនុវត្តបន្តតាមនិតិវិធីច្បាប់។ លោកវរសេនីយ៍ទោ កែវ ដុល អធិការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការរដ្ឋានគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា ៖...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបក្រោផ្លូវការជាមួយ ឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ ដោយបានជជែក លើ ៤ចំណុចសំខាន់ ពាក់ព័ន្ធនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។ តាមរយៈសារបង្ហោះលើបណ្ដាញសង្គមផ្លូវការ នៅល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា សម្ដេចបានឆ្លៀតជជែកគ្នាក្រៅផ្លូវការជាមួយ ឯកឧត្តម Anutin...
នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិសេដ្ឋកិច្ចសង្គមសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) បានអញ្ជើញចូលរួមវេទិកា «កម្ពុជាក្នុងបរិបទផ្លាស់ប្តូរ៖ ឱកាសថ្មីក្នុងវិស័យសេដ្ឋកិច្ច ឧស្សាហកម្ម និងទីផ្សារមូលធន» ដែលរៀបចំឡើងនៅផ្សារមូលបត្រកម្ពុជា ដោយ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ភីអិលស៊ី សហការជាមួយផ្សារមូលបត្រកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តមក៏បានអញ្ជើញជាសាក្សីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងវិស័យឯកជនជាច្រើន សំដៅជំរុញការវិនិយោគ...
ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រសាសន៍ណែនាំផ្ទាល់របស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងក្រោមការដឹកនាំបញ្ជាយ៉ាងម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង២៣:៣០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ...
(កំពង់ឆ្នាំង)៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននាំយកឱកាសការងារចំនួន ១១ ៩៧០ កន្លែង ព្រមទាំងព័ត៌មានអំពីអត្ថប្រយោជន៍បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងកម្មវិធីបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋដល់មូលដ្ឋាន តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ដែលរៀបចំឡើងនៅបរិវេណសាលាស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីប្រជាពលរដ្ឋជិត ៥០០...
(ភ្នំពេញ)៖ នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានក្រាបបង្គុំទូលថ្វាយនូវសារលិខិតអបអរសាទរ ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គត្រូវបានសហគមន៍ Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award”...
នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នេះ ក្រសួងមុខងារសាធារណៈ បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា រៀបចំវេទិកាសារព័ត៌មានដើម្បីផ្សព្វផ្សាយ «ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន» ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានប្រកាសដាក់ចេញកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ។ វេទិកានេះ ប្រព្រឹត្តទៅក្រោមសហអធិបតីភាព និងជាវាគ្មិនកិត្តិយស ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ ឯកឧត្តម ជុក មុន្នី...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជាបានអញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ និងប្រសិទ្ធពរជ័យដល់កងទ័ពជួរមុខ នៅខេត្តសៀមរាបនាព្រឹកថ្ងៃសុក្រ ៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងឱកាសដ៏វិសេសវិសាលនោះ សម្តេចកិត្តិសង្គហបណ្ឌិត និងលោកជំទាវបណ្ឌិត ពេជ...
នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Nurlan Yermekbayev អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប, ឯកឧត្ដមអគ្គលេខាធិការនៃអង្គការ SCO បានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ជិតស្និទ្ធរវាងអង្គការ SCO...
កំពង់ចាម៖ មន្ត្រីមន្ទីរពាណិជ្ជកម្ម សហការជាមួយមន្ត្រីជំនាញសាខា ក.ប.ប ខេត្តកំពង់ចាម និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យទីតាំងស្តុកទុកលក់ចែកចាយសាច់បង្កក ដែលស្ថិតនៅក្នុងក្រុងកំពង់ចាម ស្រុកកំពង់សៀម និងស្រុកព្រៃឈរ ខេត្តកំពង់ចាម បានចំនួន១៧ទីតាំង។ ជាលទ្ធផលបានរកឃើញ៖ ចៃយ៉ខៀវ ចំនួន៥គីឡូក្រាម, ប្រហិតត្រី ចំនួន៣គីឡូក្រាម, ហតដកម្ទេស ចំនួន៤គីឡូក្រាម, សាច់ក្រកកញ្ចប់ ចំនួន៥គីឡូក្រាម, ហតដកស្បែកជ្រូក ចំនួន២គីឡូក្រាម, ប្រហិតមឹកបំពង់ ចំនួន៣គីឡូ ក្រាម,...