ភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌសែនសុខ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសកៃច្នៃដឹកជញ្ចូន និងរក្សាទុកគ្រឿងញៀនដោយខុសច្បាប់មួយករណី ដកហូតថ្នាំញៀន៧គីឡូក្រាម និងសារធាតុផ្សំ៥០គីឡូក្រាម ។ ប្រតិបត្តិការនេះធ្វើឡើង ក្រោមការអនុវត្តបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយកម្លាំងនគរបាលជំនាញ បានបើកការស្រាវជ្រាវបង្ក្រាបក្រុមជនល្មើសបាន កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រខណ្ឌសែនសុខ ដោយធ្វើឡើងក្នុង០៧គោលដៅធំៗ ។ ក្នុងការបង្ក្រាប...
ពលរដ្ឋ ព្រះសង្ឃ និងប៉ូលិសរងរបួសករណីទាហានថៃបំពានដែអធិបតេយ្យកម្ពុជានៅភូមិព្រៃចាន់កើនដល់៣០នាក់ ភ្នំពេញ៖ ប្រជាពលរដ្ឋ និងកងកម្លាំងកម្ពុជាដែលមិនប្រដាប់ដោយអាវុធ កំពុងប្រចាំការដោយភាពអង់អាចក្លាហាននៅភូមិសាស្រ្តភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ កន្លែងដែលកងកម្លាំងប្រដាប់អាវុធចម្រុះថៃ បានចូលមកបំពាន និងប្រើហិង្សាលើប្រជាពលរដ្ឋខ្មែរ បណ្តាលឲ្យមានរងរបួស ៣០ អង្គ/នាក់ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។ នេះបើតាមឯកឧត្តម នេត្រ ភត្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន។...
នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី២២ ក្រសួងពាណិជ្ជកម្មបានសហការជាមួយលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន រៀបចំវេទិកាជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា ក្រោមអធិបតិភាពឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ និងឯកឧត្តម He Wenhao អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជន នៃតំបន់ស្វយ័តក្វាងស៊ី ក្នុងគោលបំណងផ្សព្វផ្សាយ និងជំរុញបរិយាកាសធុរកិច្ច វិនិយោគ និងទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា។ វេទិកានេះ មានការអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំមកពីក្រសួងពាណិជ្ជកម្ម ក្រសួង...
មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ ដែលរដ្ឋសភាប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ បា នប្រារព្ធពិធីបើកជាផ្លូវការ យ៉ាងអធិកអធមនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អាវ៉ាង ប៊ីមី អាវ៉ាង អាលី បាសារ Awang Bemee Awang Ali Basah ប្រធានព្រឹទ្ធសភានៃប្រទេសម៉ាឡេស៊ី និងឯកឧត្តមបណ្ឌិត តាន់ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan...
ភ្នំពេញ៖ នៅ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) សហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ប្រចាំនៅកម្ពុជា និងអង្គការ CPDD បានរៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយលទ្ធផល និងបិទបញ្ចប់គម្រោង «ការពង្រឹងតម្លាភាព និងគណនេយ្យភាពក្នុងអភិបាលកិច្ចមូលដ្ឋានតាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ (STA Project)» នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ...
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន និងគ្មានភស្តុតាងម្តងហើយម្តងទៀតរបស់ភាគីថៃថា កម្ពុជាបានប្រើប្រាស់ និងបន្ត ដាក់មីនប្រឆាំងមនុស្ស នៅតំបន់តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ។ ក្រសួងការពារជាតិសូមគូស បញ្ជាក់សាជាថ្មីម្តងទៀតថា កម្ពុជាមិនបានប្រើប្រាស់ និងមិនបានដាក់គ្រាប់មីនថ្មីឡើយ និងប្រកាន់ ខ្ជាប់នូវការគោរពអនុសញ្ញាអូតាវ៉ា ដែលកម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំង មនុស្សនេះ។ ដូច្នេះការចោទប្រកាន់បំភ្លៃខុសពីការពិតទាំងនេះរបស់ភាគីថៃមកលើកម្ពុជា...
ថ្លែងនៅក្នុងមហាសន្និបាតអាយប៉ា (AIPA) លើកទី៤៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវសូមកុំឱ្យមានប្រើប្រាស់ “ច្បាប់ព្រៃ និងការអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃទៀតឡើយ។ សុន្ទរកថាទាំងស្រុង៖
នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ទោ លួ រ៉ាបូ អគ្គនាយករងអន្តោប្រវេសន៍ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួម “អនុវេទិកា ស្តីពី កិច្ចសហប្រតិបត្តិការគ្រប់គ្រងទេសន្តរប្រវេសន៍” (The Sub Forum on Migration Management Cooperation) នៃវេទិកា ស្តីពី កិច្ចសហប្រតិបត្តិការសន្តិសុខសាធារណ:សកលឆ្នាំ២០២៥ (The...
កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានរៀបចំពិធីសំណេះសំណាលជាមួយនិវត្តន៍ជន កាកបាទក្រហមកម្ពុជា ចំនួន៣៦នាក់ និងគ្រួសារនិវត្តន៍ជន ដែលបានទទួលមរណភាពចំនួន ២៣នាក់ សរុបចំនួន៥៩នាក់ ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងអន្តរជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌ...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារលិខិតផ្ញើជូនឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា ស្ថានការណ៍ថ្មីៗ នៅតាមព្រំដែនកម្ពុជា-ថៃ បង្កការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាព មិនត្រឹមតែសម្រាប់ប្រជាជាតិទាំងពីរប៉ុណ្ណោះទេថែមទាំងប៉ះពាល់ដល់តំបន់ទាំងមូលផងដែរ។ សម្ដេចធិបតី បានជម្រាបជូន ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិថា បទឈប់បាញ់ដែលបានព្រមព្រៀងគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា...