នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦នេះ គឺថ្ងៃខួប១ឆ្នាំគត់ ការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ហើយតាមរយៈ ទិវាខួប១ឆ្នាំនៃការចុះបញ្ជីនេះ គឺបានរួមចំណែកខ្លាំងផ្សព្វផ្សាយកម្ពុជា ទៅកាន់ពិភពលោក និងទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលរួមទស្សនាកម្ពុជា ពិសេសទស្សនា បូជនីយដ្ឋាននៃការចងចាំនេះ។ បើតាមភ្ញៀវ ជាតិ អន្តរជាតិ បានថ្លែងប្រាប់BTV នៅថ្ងៃនេះដែរថា ការចុះ បូជនីយដ្ឋានចងចាំនៃកម្ពុជា ៖ ពីទីតាំងឧក្រិដ្ឋកម្ម...
សន្និសីទអ្នកវិទ្យាសាស្ត្រស្ត្រីអាស៊ាន-ឥណ្ឌា លើកទី២ បានបិទបញ្ចប់ដោយជោគជ័យ នៅរាជធានីភ្នំពេញ ដោយបង្ហាញការប្តេជ្ញា ចិត្តរួមរបស់អាស៊ាន និងឥណ្ឌា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ឯកឧត្តមហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងពិធីបិទសន្និសីទ អ្នកវិទ្យាសាស្ត្រស្ត្រីអាស៊ាន-ឥណ្ឌា លើកទី២ នៅល្ងាចថ្ងៃទី១0 ខែកក្កដា ឆ្នាំ២០២៦ នេះថា ស្ត្រីគឺជាគ្រូដំបូង...
កំពង់ស្ពឺ៖ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារមន្ត្រីជំនាញបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពផ្លូវខូច នៅក្នុងភូមិសាស្ត្រក្រុង/ស្រុកចំនួន៤ រួមមាន ក្រុងច្បារមន ស្រុកសំរោងទង ស្រុកគងពិសី និងស្រុកបសេដ្ឋ ក្នុងខេត្តកំពង់ស្ពឺ ដើម្បីវាយតម្លៃគុណភាព និងរៀបចំផែនការស្តារ ជួសជុល និងអភិវឌ្ឍន៍បន្ថែម។ ក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ត្រីបច្ចេកទេស ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់...
បាត់ដំបង៖ នៅល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តបាត់ដំបង បានបើកដំណើរការជាផ្លូវការនូវព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើប្រចាំឆ្នាំ២០២៦ប្រកបដោយភាពអធិកអធម មានអ្នកចូលរួមយ៉ាងច្រើនកុះករក្រោមបរិយាកាសសប្បាយរីករាយនិងធានាបាននូវសន្តិសុខសុវត្ថិភាព។ពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើនេះ ធ្វើឡើងនៅបរិវេណខាងមុខសាលាខេត្តបាត់ដំបងក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។ មានប្រសាសន៍ស្វាគមន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦...
ភ្នំពេញ៖ កម្ពុជាមានឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែងនៅតាមរាជធានី-ខេត្តទូទាំងប្រទេសកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ មានឱកាសការងារចំនួន ៩៣,៤៩៣ កន្លែងនៅតាមណ្ដារាជធានី-ខេត្តនៅទូទាំងប្រទេស កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យសំខាន់ៗ ដូចជា៖ វិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម។ ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ...
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានកត់សម្គាល់ឃើញថា ទំនាក់ទំនងវិស័យការពារជាតិរវាង កម្ពជា និងម៉ាឡេស៊ីកាន់តែរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយសម្តេចក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិ បាលម៉ាឡេស៊ី ក្នុងឱកាសពេលធ្វើប្រធានអាស៊ានប្តូរវេន បានខិតខំខ្នះខ្នែងជួយសម្របសម្រួលលើជម្លោះ បញ្ហាព្រំដែនរវាងកម្ពុជា និងថៃផងដែរ។ ថ្លែងក្រោយជំនួបរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាមួយនាយឧត្តមសេនីយ៍តាន់ ស្រី ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីន...
ភ្នំពេញ៖ ឯកឧត្តម នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគ បានថ្លែងថា បារាំង-កម្ពុជា ត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យបន្ថែមទៀត ដូចជា ការវិនិយោគ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដើម្បីឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនជាលំដាប់សម្រាប់រយៈពេលវែង ។ ឯកឧត្តម នីកូឡា ហ្វ័ររីស្យេ បានថ្លែងដូចនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន នៅស្ថានទូតបារាំងប្រចាំនៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦...
ភ្នំពេញ៖ ឯកឧត្តម នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគ បានថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅស្ថានទូតបារាំងប្រចាំនៅរាជធានីភ្នំពេញថា ប្រទេសបារំាងបានគាំទ្រការសម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ កន្លងទៅ។ ឯកឧត្តម បន្ថែមទៀតថា ប្រទេសបារាំងក៏គាំទ្រប្រទេសទាំងពីរក្នុងការស្វែងរកដំណោះស្រាយដោយសន្តិភាព ហើយប្រទេសបារាំងក៏ជូនឯកសារបណ្ណាសារ ដែលបារាំងត្រៀមដាក់ជូនទៅប្រទេសទាំងពីរទាក់ទងនឹងគំរូព្រំដែន។ លើសពីនេះ ប្រទេសបារាំងប្តេជ្ញាចិត្តចំពោះជំហររបស់ខ្លួននៅទីនេះ ដើម្បីជួយប្រទេសទំាំងពីរក្នុងការស្វែងរកដំណោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិភាព...
បន្ទាយមានជ័យ ៖ ក្នុងពេលកំពុងស្នាក់នៅភូមិរងចាំ ស្ថិតនៅឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ សិស្សានុសិស្ស ត្រូវបានលោកគ្រូ អ្នកគ្រូយកចិត្តទុកដាក់ខ្ពស់ចំពោះការអប់រំ ស្របពេលបរិយាកាសសិក្សាក៍ល្អជាងការស្នាក់នៅជំរំភៀសសឹកផងដែរ។ លោកនាយក និងលោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាបន្ទាយមានឬទិ្ធ ស្ថិតនៅភូមិរងចាំ នៅរសៀលថ្ងៃទី១០ខែកក្កដានេះ បានប្រាប់BTVឲ្យដឹងថា ទោះស្ថិតក្នុងពេលណាក៍ដោយ ជាពិសេសក្នុងពេលប្រទេសកម្ពុជាមានជម្លោះព្រំដែនជាមួយភាគីថៃ ការអប់រំនៅតែមានសារៈសំខាន់ ដើម្បីកងសាងមូលធនមនុស្សរួមចំណែកការសាងប្រទេសជាតិឱ្យរីកចម្រើន នឹងមានភាពរឹកមាំ ម្លោះហើយជារៀងរាល់ថ្ងៃនេះ គឺបានយកចិត្តទុកដាក់អប់រំ ទាំងចេះដឹង និងសីលធម៌ ដល់សិស្សានុសិស្សកំពុងស្នាក់នៅភូមិរងចាំ។ សិស្សានុសិស្សបានលើកឡើងដែរថា...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសិក្ខាសាលាស្តីពី ការចាប់ផ្តើមអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) ដែលផ្តោតលើការជួយលើគ្រួសារក្រីក្រ ដើម្បីគាំទ្រលើការដាំដុះបន្លែ និងការចិញ្ចឹមសត្វ។ យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោយចប់កម្មវិធីសិក្ខាសាលា នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ បានសសេរឱ្យដឹងថា គម្រោង(EMPOWER) គឺជាកិច្ចអន្តរាគមន៍ប្រវត្តិសាស្ត្រ និងគ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ...