អ្នកជំនាញប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ មើលឃើញថា តម្លៃហាងឆេងមាសនៅលើទីផ្សារសកលនឹងបន្តធ្លាក់ចុះ ខណៈដែលប្រមុខ នៃធនាគារកណ្តាលសហរដ្ឋអាម៉េរិក បង្ហាញគោលជំហរនឹងមិនកាត់អត្រាការប្រាក់រហូតដល់ចុងឆ្នាំនេះ នឹងការរំពឹងទុក នៃការចរចារ ទំនាស់ពាណិជ្ជកម្មរវាងមេដឹកចិននិងអាម៉េរិក ដែលបានកំពុងធ្វើឡើងនៅប្រទេសចិន។ លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ PP Link Securities ថ្លែងប្រាប់ BTV អំពីតម្លៃទីផ្សារហាងឆេង មាសនៅលើទីផ្សារពិភពលោកបច្ចុប្បន្ន នេះថា នាពេលកន្លងមក តម្លៃហាងឆេងមាសនៅលើទីផ្សារពិភពលោក បានហក់ឡើងខ្ពស់ ដល់...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចពន្យារពេលអនុវត្តការយកពន្ធលើចំណេញមូលធន ចំពោះទ្រព្យទាំង ៦ រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ។ អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា អនុលោមតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា...
ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងជំរុញអភិវឌ្ឍន៍ផ្លូវនៅតាមជនបទជាបន្តបន្ទាប់ ជាពិសេសការប្រែក្លាយពីផ្លូវល្បាយក្រួស មកជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង ដើម្បីលើកកម្ពស់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមជនបទ ឱ្យមានការអភិវឌ្ឍរីកចម្រើន។ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះ ត្រួតពិនិត្យ វាយតម្លៃ លើការងារលើកកម្រិតគុណភាពផ្លូវក្រាលបេតុងចំនួន...
សៀមរាប៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានដឹកនាំរៀបចំពិធីសែនក្រុងពាលី បួងសួងសុំសេចក្ដីសុខ នៅទីសក្ការព្រះអង្គចេកព្រះអង្គចម លោកយាយទេព រូបសំណាក់ព្រះគណេស អ្នកទេពារក្ស លោកតាពេជ និងបូជាគ្រឿងសក្ការនៅវេទិកាអុំទូក ដើម្បីសុំទឹកដីទីកន្លែង និងសុំសេចក្ដីសុខសិរីសួស្ដី គ្រប់ប្រការដល់ដំណើរនៃការរៀបចំកម្មវិធីផ្សារទឹក និងជិះទូកលេងកម្សាន្ត នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥ ខាងមុខនេះ។...
ពាក់ព័ន្ធនឹង វេទិកាយុវជនកម្ពុជាប្រចាំឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានអញ្ជើញឱ្យធ្វើបាឋកថាមួយក្រោមប្រធានបទ Nation and People First ក្នុងនោះឯកឧត្តមបានពន្យល់ឱ្យយុវជនត្រូវមានស្មរតីរួបរួមគ្នា ទើបប្រទេសជាតិរឹងមាំ។ ពេលធ្វើបាឋកាថពិសេសពីប្រធានបទ Nation and People First ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ប្រធានបទ Nation and People First គឺ ប្រទេសជាតិ...
បន្ទាប់ពីជួបសំណេះសំណាល និងពិនិត្យវឌ្ឍនភាពការងារសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង នៅខេត្តពោធិ៍សាត់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តដំណើរជួបសំណេះសំណាលជាមួយប្រជាកសិករជាសមាជិកសហគមន៍កសិកម្មទំនើបដំណាំស្រូវ-អង្ករសុវត្ថិភាព នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលទើបចាប់ផ្តើមធ្វើផលិតកម្មស្រូវស្រងែស្រាលតាមកិច្ចសន្យាក្នុងតម្លៃ ៩៥០រៀល ក្នុងមួយគីឡូក្រាម។ យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី៣០ តុលា ឆ្នាំ២០២៥នេះ បានសសេរឱ្យដឹងថា ក្នុងជំនួបសំណេះសំណាលជាមួយប្រជាកសិករនៅខេត្តបាត់ដំបងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា តម្លៃស្រូវស្រងែស្រាលនេះ...
ភ្នំពេញ៖ កម្ពុជា-កាណាដា បើកកិច្ចពិភាក្សាការងារតុមូល ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ ដើម្បីជំរុញពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ធុរកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសក្នុងក្របខណ្ឌនៃយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់កាណាដា ឱ្យកាន់តែស៊ីជម្រៅ។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) បានដឹកនាំគណៈប្រតិភូកម្ពុជា បំពេញទស្សនកិច្ចនៅការិយាល័យកណ្តាលនៃក្រុមហ៊ុនសាជីវកម្ម Manulife Financial Corporation ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង តូរ៉ុនតូ ខេត្តអុនតារីយ៉ូ...
ក្នុងឱកាសកម្មវិធីធ្វើបាឋកថាពិសេស ក្រោមប្រធានបទ “Nation and People First” ក្នុងកម្មវិធី «វេទិកាយុវជនកម្ពុជា ឆ្នាំ២០២៥»នៅមជ្ឈមណ្ឌលម៉ានី(អាគារ The Kampus)។ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថាពានរង្វាន់ ASEAN Prize 2025 របស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលទើបទទួលបានពីសហគមន៍អាស៊ាន នៅប្រទេសម៉ាឡេស៊ីកាលពីពេលថ្មីៗនេះ។ ជាមួយគ្នានេះ ឯកឧត្តម បានបញ្ជាក់ដែលថាពានរង្វាន់ ASEAN...
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានលើកឡើងថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា អនុវត្តគោលការណ៍ប្រកាន់ភ្ជាប់នូវគុណតម្លៃ នៃប្រព័ន្ធនយោបាយ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស និងសិទ្ធិបុគ្គល ព្រមទាំងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ។ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់និងប្រមូលធាតុចូលលើសេចក្តីព្រាងច្បាប់ស្ដីពីជំនឿ និងសាសនា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា...
នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករជាសមាជិកនៃសហគមន៍កសិកម្មទំនើបស្រូវប្រព័ន្ធធារាសាស្ត្រកង្ហត នៅស្រុកសង្កែ ខេត្តបាត់ដំបង ដែលកំពុងត្រៀមចាប់ផ្ដើមផលិតកម្មស្រូវស្រងែតាមកិច្ចសន្យាក្នុងតម្លៃ៩៥០៛ ក្នុងមួយគីឡូក្រាម។ ឯកឧត្តមរដ្ឋមន្រ្តី លើកទឹកចិត្តដល់ពុកម៉ែបងប្អូនមិនទាន់ចូលជាសហគមន៍កសិកម្មទំនើប ពិចារណាចូលរួមចងក្រងដើម្បីធ្វើការស្ដារមកវិញ និងទទួលបានអត្ថប្រយោជន៍ជាច្រើន ជាពិសេសការធានាទីផ្សារតម្លៃសមរម្យតាមការចុះកិច្ចសន្យាទុកមុន ការកាត់បន្ថយថ្លៃដើមផលិតកម្ម ការទទួលទុនកម្ចីការប្រាក់ទាប និងការផ្ដល់ជំនួយបច្ចេកទេស៕