នៅព្រឹកថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ-ទូរទស្សន៍បាយ័ន បានអញ្ជើញប្រគល់អំណោយផ្ទះទេវតា១ខ្នងទៀត ជូនលោក ប៉ែវ រ៉ែន អាយុ៥៥ឆ្នាំ ជាអតីតយុទ្ធជនពិការជើង និងប្រពន្ធឈ្មោះ ខាត់ ក្តឹប អាយុ៥២ឆ្នាំ រស់នៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។ គ្រួសារគាត់មានកូនចំនួន៨នាក់ (ប្រុស៤នាក់) ក្នុងនោះកូនៗ៧នាក់...
ខេត្តកំពង់ធំ៖ ទិវាកីឡាអាស៊ាន “ASEAN SPORTS DAY” ឆ្នាំ២០២៦ ក្រោមប្រធានបទ ” កីឡាបរិយាបន្នដើម្បីសុខដុមរមនាក្នុងសង្គម”កាលពីចុងសប្តាហ៍កន្លងទៅ នៅតាមដងស្ទឹងសែន នៃខេត្តកំពង់ធំ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថាការរៀបចំទិវាកីឡាអាស៊ាននេះ ធ្វើឡើង ក្នុងគោលបំណងលើកកម្ពស់ របៀបរស់នៅរបស់ប្រជាជនអាស៊ាន...
កម្ពុជា-អូស្រ្តាលី ប្រកាសបន្តពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈគម្រោង និងកម្មវិធីជំនួយ ដែលធានាដល់ប្រសិទ្ធភាព និង និរន្តភាព ឆ្លើយតបនឹងអាទិភាព ក៏ដូចបន្ស៊ីគ្នារវាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុ វិស័យកម្ពុជាឆ្នាំ២០៥០។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសប្តាហ៍កន្លង មកនេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត Anne Aly រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍អន្តរជាតិ ក្រសួងធុរកិច្ចធុនតូច និងជារដ្ឋមន្រ្តីក្រសួងកិច្ចការពហុវប្បធម៌ នៃប្រទេសអូស្រ្តាលី, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី...
កណ្តាល៖ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បានអញ្ជើញប្រគល់ផ្ទះថ្មី ចំនួន៣ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសារនៃវីរកងទ័ពពលី រស់នៅក្នុងទឹកដីខេត្តកណ្តាល ។ ក្នុងការគិតគូរជាបន្តបន្ទាប់ លោកជំទាវបណ្ឌិត បានអញ្ជើញប្រគល់ផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសារនៃវីរកងទ័ពពលី រស់នៅក្នុងទឹកដីខេត្តកណ្តាល ។ ផងដែរនោះ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត រួមជាមួយប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ...
ព្រះវិហារ៖ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ស្ថានទូតចិន មកចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ នៅមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម ស្ថិតក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្តែងនូវក្តីអាណិតអាសូរ និងការព្រួយបារម្ភចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់។ អំណោយនេះ គឺជាស្តែងចេញពីមនោសញ្ចេតនាស្រឡាញ់រាប់អាន...
ភ្នំពេញ៖ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារអាម៉េរិក និងផ្ញើសារលិខិតសម្តែងការសោកស្តាយយ៉ាងក្រៃលែងជូន ឯកឧត្តម ហឺ វៃ (He Wei) ប្រធានសមាគមកាកបាទក្រហមចិន ចំពោះគ្រោះមហន្តរាយទឹកជំនន់នៅប្រទេសចិន។ ក្នុងសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានខ្លឹមសារថា៖ “ខ្ញុំពិតជាមានសេចក្តីសោកស្តាយយ៉ាងក្រៃលែង...
ក្រុមបាល់ទាត់យុវជនអាយុក្រោម ១៥ឆ្នាំ នៃសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានបន្ដទទួលឱកាសចូលរួមព្រឹត្តិការណ៍កីឡាបាល់យុវជនឆ្នើម Silk Road 2026 នៅសាធារណៈរដ្ឋប្រជាមានិតចិន ក្រោមការអញ្ជើញពីសមាគមចិនឈានចូវនៅកម្ពុជា។ ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី៧ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ខាងមុខ ដោយក្រុមយុវជន U15 កងយោធពលខេមរភូមិន្ទ ដឹកនាំដោយអ្នកនាង ពៅ សុខា ជាប្រធានប្រតិភូ។ លោក ថោង ឧត្ដម អ្នកចាត់ការទូទៅនៃសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ...
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា រំពឹងថា ការនាំចេញអង្កររបស់កម្ពុជានៅក្នុងឆ្នាំ២០២៦នេះ នឹងអាចសម្រេចបានតាមគោលដៅ ១លានតោន ខណៈនៅក្នុងរយៈពេល ៧ខែមកនេះ កម្ពុជាបាននាំចេញអង្ករបានជិត ៧០តោនរួចហើយ កៀកនឹងគោលដៅកំណត់ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល។ ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លើកឡើងក្នុងកិច្ចពិភាក្សាស្តីពីអត្ថប្រយោជន៍ និងឱកាស នៃការទទួលបានការគាំទ្រហិរញប្បទានសម្រាប់ធុរកិច្ច នៅក្នុងវេទិកាថ្នាក់ជាតិ ស្ដីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ចឆ្នាំ២០២៦ថា សហព័ន្ធស្រូវអង្ករកម្ពុជា មានសមាជិកប្រមាណជាង២៤០ ដែលមានប្រតិបត្តិការនៅលើរោងម៉ាស៊ីនខ្នាតតូច មធ្យម រោងម៉ាស៊ីន ខ្នាតធំ...
កំពង់ឆ្នាំង៖ សំណង់រឹងមាំដែលសង់រំលោភចូលក្នុងតំបន់ទន្លេសាបដោយគ្មានការអនុញ្ញាតនៅខេត្តកំពង់ឆ្នាំង ត្រូវបានបញ្ជាឱ្យវាយកម្ទេចចេញរួចរាល់នៅក្នុងភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខណៈអភិបាលខេត្តកំពង់ឆ្នាំង បានណែនាំដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ ឱ្យបញ្ឈប់ការបណ្តែតបណ្តោយចំពោះសំណង់អនាធិបតេយ្យ និងការរំលោភលើទ្រព្យសម្បត្តិសាធារណៈ។ លោក ជា សុខរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារចម្រុះថ្នាក់ខេត្ត បានឱ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ថា តាមបទបញ្ជារបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ក្រុមការងារចម្រុះត្រូវអនុវត្តការវាយកម្ទេចសំណង់រឹងមាំដែលបានសាងសង់រំលោភចូលទន្លេសាបដោយអនាធិបតេយ្យឱ្យបានជាដាច់ខាត។ ក្រោយការវាយកម្ទេច សំណល់កម្ទេចកំទីទាំងអស់ត្រូវប្រមូល និងយកចេញពីទីតាំង ដើម្បីស្តារឡើងវិញនូវសណ្តាប់ធ្នាប់...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ត្រូវអនុវត្តចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។ បើតាម គ.ជ.ប បានឱ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ មានគោលដៅធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ភាពត្រឹមត្រូវ និងបច្ចុប្បន្នភាពប្រកបដោយសុវត្ថិភាព តាមរយៈ៖ * ការស្រង់...