ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសថ្មី នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា និងសហការី នៅទីស្តីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ឯកឧត្ដមរដ្ឋមន្ត្រី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី Yasmin Siddiqi ដែលត្រូវបានតែងតាំងជានាយិកាប្រចាំប្រទេសថ្មី...
ភ្នំពេញ៖ នៅព្រឹកថៃ្ងទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.) អញ្ជើញជាអធិបតី សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកំណែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងអបអរសាទរខួប ២៥ឆ្នាំ នៃការបង្កើតវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។ ពិធីនេះក៏មានការអញ្ជើញចូលរួម ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្តម...
ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ នាវាទេសចរណ៍បរទេសចំនួនពីរគ្រឿង បានចូលចតនៅកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ នាព្រឹកថ្ងៃ២៧វិច្ឆិកា២០២៥ នាំភ្ញៀវទេសចរណ៍បរទេសចំរុះជាតិសាសន៍ជិតពីរពាន់នាក់ចូលទស្សនា នៅខេត្តព្រះសីហនុ។ នាវាទាំងនេះ នាវាទី១ NOWEGIAN សញ្ជាតិ BAHAMAS ចូលចតវេលាម៉ោង៨ ព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នាំភ្ញៀវទេសចរណ៍បរទេសចំរុះជាតិសាសន៍ចំនួន ១ ៨៧៧ នាក់ ស្រីចំនួន ១ ០៣៩ នាក់ (មាន៥២...
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងប្រារព្ធព្រឹត្តិការណ៍«សប្ដាហ៍បេតិកភណ្ឌវប្បធម៌អរូបី នៃកម្ពុជាលើកទី១ ឆ្នាំ២០២៥» រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥នាចុងសប្តាហ៍នេះ នៅផ្លូវថ្មើរជើងចតុមុខ (Walk Steet) ខាងមុខសួនតេជោមាស តេជោយ៉ត មុខវត្តឧណ្ណាលោម ដើម្បីអបអរសាទរមរតកវប្បធម៌អរូបី ទាំងប្រាំពីរ ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ(UNESCO)។ ឯកឧត្តម ឈុំ ម៉េងហុង អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ...
កម្ពុជាបានទទួលមេដាយ ២គ្រឿង រួមមានមេដាយប្រាក់ ១ និងសំរឹទ្ធ ១ ដោយក្រុមកីឡាបញ្ចស៊ីឡាត់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសិស្សអាស៊ីអាគ្នេយ៍ លើកទី១៤ ឆ្នាំ២០២៥ នៅប្រទេសប្រ៊ុយណេ ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី២០ ហើយគ្រោងបញ្ចប់នាថ្ងៃទី២៩ ខែវិច្ឆិកាចុងសប្ដាហ៍នេះ។ អត្តពលិកដែលរកបានមេដាយជូនជាតិ កាលពីល្ងាចពុធកន្លងទៅ រួមមានកីឡាករ រ៉ៃយ៉ុង នួនមុន្នីរាជ ទទួលបានមេដាយប្រាក់ ១គ្រឿង លើវិញ្ញាសាបុរសទម្ងន់ក្រោម ៥១គីឡូក្រាម ក្រោយចាញ់ម្ចាស់ក្បាច់គុនឥណ្ឌូនេស៊ី នៅវគ្គផ្តាច់ព្រ័ត្រ គ្រាដែលមេដាយសំរឹទ្ធ...
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះបានចោទជាសំណួរទៅកាន់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HRW) ដែលបានចេញរបាយការណ៍ ដែលគ្មានលក្ខណៈវិទ្យាសាស្រ្ត គ្មានវិជ្ជាជីវៈ និងមិនអាចទទួលយកបាន។ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានអះអាងថារបាយការណ៍នេះគ្មានលក្ខណៈវិទ្យាសាស្ត្រ គ្មានវិជ្ជាជីវៈ និងមិនអាចទទួលយកបាន ក្នុងខណៈដែលជារបាយការណ៍ដែលសម្ភាសមនុស្សត្រឹមតែ ៥៦នាក់ ហើយតំណាងឱ្យបងប្អូនពលករប្រមាណជាង...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពី ការធ្វើបទបង្ហាញជូនអង្គទូតស្តីពីលទ្ធផលស៊ើបអង្កេតបឋមលើការបាញ់ប្រហារដោយកងកម្លាំងថ លើជនស៊ីវិលកម្ពុជានៅភូមិព្រៃចាន់ ដោយបានបង្ហាញថា ពុំមានការផ្ទុះអាវុធពីសំណាក់កងកម្លាំងកម្ពុជានៅមុន ឬក៏នៅក្រោយពេលដែលកងកម្លាំងថៃបាញ់ប្រហារចូលទៅក្នុងភូមិនេះទេ។ សេចក្តីប្រកាសព័ត៌មាន បានបង្ហាញថា នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំការធ្វើបទបង្ហាញជូនសមាជិកនៃអង្គទូត...
នាថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានដឹកនាំគណ:ប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយគណៈប្រតិភូក្រសួងកិច្ចការផ្ទៃក្នុងអូស្រ្តាលី ដឹកនាំដោយ លោកជំទាវ JODIE BJERREGAARD នាយកទទួលបន្ទុកការងារតំបន់មេគង្គ ចូលរួមវេទិកាអន្តោប្រវេសន៍កម្ពុជា-អូស្រ្តាលីលើក ៩ (9th Australia-Cambodia Immigration Forum) ដែលរៀបចំឡើង នៅខេត្តកោះកុង។ វេទិកានេះដែរ ភាគីទាំងពីរ...
គណៈប្រតិភូសភាតំណាងប្រជាជនចិន តំបន់ស្វយ័តស៊ីចាំង (Xizang) ដឹកនាំដោយឯកឧត្តម ជៀន ឆាន អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញមកទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ ដំណើរមកដល់របស់គណៈប្រតិភូសភាចិន នៅអាកាសយានដ្ឋាន អន្តរជាតិ តេជោ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានការអញ្ជើញទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម...
ថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក. ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងពីធីបើកវគ្គបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តក្រចេះ។ កម្មវិធីបើកវគ្គបណ្តុះបណ្តាលនេះ ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម សួស សិរីសួស្ដី អភិបាលរង តំណាង...