ភ្នំពេញ៖ ឆ្លើយតបយ៉ាងស័ក្តិសមទៅនឹងមូលបទនៃកិច្ចប្រជុំ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរឡើង» រាជរដ្ឋាភិបាលកម្ពុជានឹងលើកយកថ្នាលផ្ទៀងផ្ទាត់ឯកសារ «verify.gov.kh» ទៅចែករំលែកជាផ្លូវការ ក្នុងវេទិកាអភិបាលកិច្ចនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈអាស៊ានលើកទី២៣ (23rd ACCSM) និងអាស៊ានបូក៣ លើកទី៨ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។ ថ្លែងក្នុងវេទិកាសារព័ត៌មាន លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា ថ្នាលនេះត្រូវបានជ្រើសរើសដោយសារតែភាពលេចធ្លោក្នុងការឆ្លើយតបផ្ទាល់ទៅនឹងប្រធានបទនៃកិច្ចប្រជុំ និងទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយ តាមរយៈពានរង្វាន់អាស៊ានផ្នែកសេវាសាធារណៈ។ លោកជំទាវបានសង្កត់ធ្ងន់ថា...
នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកជំទាវ Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៩ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។ ក្នុងជំនួបខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ដោយពេញចិត្តចំពោះវឌ្ឍនភាពឥតឈប់ឈរនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ដែលស្តែងចេញតាមរយៈទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងប្រជាជន និងប្រជាជន ព្រមទាំងការផ្លាស់ប្តូរ និងប្រាស្រ័យទាក់ទងគ្នាកម្រិតខ្ពស់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ជាញឹកញាប់។ លើសពីនេះទៅទៀត...
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា និន្នាការនៃការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជាកំពុងមានកំណើនគួរឱ្យកត់សម្គាល់ ដោយ គិតត្រឹមខែមិថុនា ឆ្នាំ២០២៦នេះ ការចុះបញ្ជីរថយន្តអគ្គិសនីកើនដល់ ១៥ ០០០គ្រឿង នៅទូទាំងប្រទេស។ ក្នុងនោះ គ្រាន់តែរយៈពេល ៦ខែឆ្នាំ២០២៦ ការចុះបញ្ជីរថយន្តអគ្គិសនីមានចំនួនជាង ៧ ០០០គ្រឿង កើនឡើង ១៣៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន...
ភ្នំពេញ៖ មន្រ្តីជំនាញនៃក្រសួងបរិស្ថាន និង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ហៅកាត់ថា JICAបានលើកឡើងថា តាមលទ្ធផលនៃការតាមដានគុណភាពទឹកដែលបានអនុវត្តក្រោមគម្រោង «ពង្រឹងសមត្ថភាពលើការគ្រប់គ្រង» ការបំពុលទឹកដំណាក់ការទីពីរដែលផ្តោតលើស្ទឹងព្រែកត្នោតកន្លងមក បានបង្ហាញថា ខ្សែទឹកខាងក្រោមនៃ ស្ទឹងព្រែកត្នោត ជាពិសេសតំបន់ក្រុងតាខ្មៅ គឺជាតំបន់អាទិភាពដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងចាត់វិធានការសមស្រប ដើម្បីកែលម្អគុណភាពទឹក និងការពារសុវត្ថិភាពនៃការប្រើប្រាស់ប្រភពទឹក។ លោក ជូ មុនីដារិន អគ្គនាយករង នៃអគ្គនាយកដ្ឋាគាំពារបរិស្ថានរបស់ក្រសួងបរិស្ថាន បានថ្លែងបើកក្នុងកិច្ចប្រជុំពិគ្រោះយោបល់រវាងភាគីពាក់ព័ន្ធ ស្តីពី គ្រប់គ្រង និងការកែលម្អគុណភាពទឹកនៅតំបន់ក្រុងតាខ្មៅ...
សមាគមអតីតយុទ្ធជន និងនិវត្តជន នៅព្រឹកថ្ងៃទី២២ ខែកក្កដានេះ បានរៀបចំវេទិកាកិច្ចសហប្រតិបត្តិការធុរកិច្ច កម្ពុជា-ចិន ក្នុងគោលបំណងទទួលស្វាគមន៍ប្រតិភូក្រុមហ៊ុនឯកជន និងធុរជនមកពីតំបន់ស្វយ័តក្វាងស៊ី ប្រទេសចិនចំនួន៧០ ដើម្បីបង្ហាញសក្តានុពលវិនិយោគរបស់កម្ពុជា ជាពិសេសផ្តោតសំខាន់លើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តាក់ទុនលើវិស័យឧស្សាហកម្មនានា ដើម្បីបង្កើតរោងចក្រ និងលើកកម្ពស់សេដ្ឋកិច្ច។ ឯកឧត្តម អ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តនជនកម្ពុជា បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៍មានឱ្យដឹងថា វេទិកាកិច្ចសហប្រតិបត្តិការធុរកិច្ច...
នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកជំទាវ Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៩ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។ ក្នុងជំនួបខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ដោយពេញចិត្តចំពោះវឌ្ឍនភាពឥតឈប់ឈរនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ដែលស្តែងចេញតាមរយៈទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងប្រជាជន និងប្រជាជន ព្រមទាំងការផ្លាស់ប្តូរ និងប្រាស្រ័យទាក់ទងគ្នាកម្រិតខ្ពស់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ជាញឹកញាប់។ លើសពីនេះទៅទៀត...
ពីភេសជ្ជៈប៉ូវកម្លាំង ប៊ូសស្រង តែងតែបង្កើននិងលើកស្ទួយវិស័យប្រដាល់គុនខ្មែរជារៀងរាល់សប្តាហ៍។ ជាក់ស្តែងសប្តាហ៍នេះកាន់តែពិសេសនិងអស្ចារ្យយ៉ាងខ្លាំង គូប្រគួតកម្រិតអន្តរជាតិរហូតដល់ទៅ ៥គូ ដែលនឹងមកជួបគ្នាលើសង្វៀនតែមួយ។
ភ្នំពេញ៖ តំណាងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) បានបញ្ជាក់ប្រាប់ទៅក្នុងកិច្ចប្រជុំពិសេសលើកទី១ ឆ្នាំ២០២៦ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) អំពីស្ថានភាពជនភៀសសឹកកម្ពុជាជាងពីរម៉ឺននាក់ទៀតមិនទាន់អាចត្រឡប់ទៅផ្ទះវិញដោយសារយោធាថៃរារាំង រាយបន្លាលួស និងការដាក់ទូរកុងតឺន័រ ដែលការណ៍នេះ គឺជាការរំលោភ សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ នេះបើតាម សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ ឆ្នាំ២០២៦ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស។ តំណាងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា តំណាងរងកម្ពុជាប្រចាំអាយឆា និងជាសមាជិក គ.ស.ម.ក. បានបញ្ជាប់បែបនេះក្នុងឱកាស...
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ទៅកាន់ អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំនៅកម្ពុជាថា នៅពេលគេនិយាយពីសិទ្ធិមនុស្ស គេត្រូវនិយាយពីសិទ្ធិនៃការរស់រានមានជីវិតជាមុនសិន។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ ក្នុងឱកាសបានអនុញ្ញាតឱ្យ លោក ថូម៉ាស់ អេនឌ្រូ (Thomas Andrews) អ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំនៅកម្ពុជា ក្នុងជំនួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា...
អ្នករាយការណ៍ពិសេស ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំនៅកម្ពុជា ចង់ទៅពិនិត្យស្ថានភាពជនភៀសសឹកម្ពុជានៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃដោយផ្ទាល់ភ្នែក ដើម្បីឈ្វេងយល់ពីទុក្ខលំបាកយ៉ាងពិតប្រាកដរបស់ជនភៀសសឹកកម្ពុជាដែលរងគ្រោះដោយសារសង្គ្រាមរវាងកម្ពុជា និងថៃ។ លោក ថូម៉ាស់ អេនឌ្រូ (Thomas Andrews) អ្នករាយការណ៍ពិសេស ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំនៅកម្ពុជា បានលើកឡើងនៅបំណងរបស់លោកបែបនេះ ក្នុងឱកាស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី២២ ខែកក្កដា...