ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបន្តចុះត្រួតពិនិត្យតាមទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចំនួន ៨២ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ៤៧៨នាក់ ក្នុងនោះជនបរទេសពុំមានលិខិតឆ្លងដែនចំនួន១០នាក់។ ទោះបីជាយ៉ាងណាក្តីក្រុមការងារមិនបានឃើញបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)នោះឡើយ។ នេះបើតាមលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល...
ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៦និង៣០នាទី ក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោម ដឹកនាំដោយលោក នួន ប៊ុនថុល អភិបាលក្រុង និងមានការសម្រលសម្រួលនីតិវិធីពីលោក កង ធីរ៉េម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយក្រុមការងារចម្រុះរួមមាន កម្លាំងផែនការងារសន្តិសុខ...
ព្រឹត្តិការណ៍បាល់ទាត់ Soccer Leaguer លើកទី៩ នឹងប្រារព្ធពិធីបើកការប្រកួតផ្លូវការ នារសៀលថ្ងៃទី៦ ខែមិថុនាចុងសប្ដាហ៍នេះ នៅកីឡដ្ឋានវិសាខា ដោយគណៈកម្មការត្រៀមរៀបចំនូវទស្សនីភាពជាច្រើន ពិសេសការប្រកៀកស្មាច្រៀងចម្រៀងជាតិ ដើម្បីជាការដាស់ស្មារតីជាតិដល់កូនខ្មែរ បន្ដលើកទឹកចិត្តដល់វីរកងទ័ព និងបងប្អូនជនភៀសសឹកជានិច្ច។ ឯកឧត្តម ខៀវ ភារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិរៀបចំការប្រកួត បានថ្លែងក្រោយពិធីចាប់ពូល កាលពីថ្មីៗថា ការចូលរួមដ៏ច្រើនពីបណ្ដាក្រុម តំណាងក្រសួង-ស្ថាប័ន និងអង្គភាពនានា គឺជាការបង្ហាញនូវឆន្ទៈរួមមួយ ហើយគណៈកម្មការរៀបចំ ក៏នឹងមានអញ្ជើញសិល្បៈករល្បីៗជាច្រើន និងសិស្សសាលាវិចិត្រសិល្បៈ...
គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបញ្ជូនអត្តពលិកបាល់បោះអង្គុយជនពិការចំនួន៣២ នាក់លើវិញ្ញាសារ(បុរស និងនារី)ចូលរួមប្រកួតជើងឯកអាស៊ីលើកទី២ នៅប្រទេសម៉ាឡេស៊ី មានប្រទេស៨ចូលរួមប្រកួតប្រជែង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ដល់ទី៦ ខែមិថុនា ឆ្នាំ២០២៦។ ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានរំលឹកថាកម្ពុជាបានកសាងប្រវត្តិសាស្ត្រមុនគេក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតលើកទី១ នាឆ្នាំ២០២៥ ហើយនាពេលនោះ កម្ពជាទទួលបានជើងឯកមេដាយមាសទាំងពីរក្រុម។ដូច្នេះការចាកចេញទៅលើកនេះកម្ពុជានិងចូលរួមការប្រកួតលើកទី២របស់ខ្លួន ក្នុងការ ការពារតំណែងជើងឯកមេដាយមាសផង និងចូលរួមដកស្រង់បចេ្ចកទេសថ្មីៗ ព្រមទាំងកសាង មិត្តភាព សាមគ្គីភាពរវាង នៅក្នុងតំអាស៊ាន និង អាស៊ីផងដែរ ។ អគ្គលេខាធិការរូនេះបានលើកឡើងបន្ថែមថា...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនការងារប្រតិបត្តិការ ហ្វឹកហ្វឺន និងអន្តរាគមន៍ បានណែនាំឱ្យគ្រប់ជំនាញទាំងអស់ឱ្យបង្កើនការយកចិត្តទុកដាក់នៅក្នុងកិច្ចការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) កិច្ចសហការត្រួតពិនិត្យរដ្ឋបាលទីតាំងប្រព្រឹត្តិបទល្មើសឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា(Online Scams) សហការត្រួតពិនិត្យជនបរទេសនៅតាមប៉ុស្តិត្រួតពិនិត្យតាមដងផ្លូវ និងបន្តការពារសន្តិសុខជូនជនបរទេសស្នាក់នៅអតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងនៅគោលដៅភូមិត្រយឹងខ្ពស់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។ ការណែនាំនេះ នៅក្នុងកិច្ចប្រជុំដើម្បីផ្សព្វផ្សាយរបាយការណ៍លទ្ធផលត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី៣...
តើកីឡាកររូបណានឹងក្លាយជាម្ចាស់ប្រាក់លាននៅចុងសប្តាហ៍នេះ? មហាព្រឹត្តិការណ៍ដ៏សប្បាយរីករាយនិងគួរឱ្យចាប់អារម្មណ៍ប្រចាំឆ្នាំ Ganzberg Gold Medal Tour Kun Khmer Concert នឹងទៅដល់អ្នកខេត្តព្រៃវែង
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រី នៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦នេះ មានប្រសាសន៍ណែនាំលើការបង្ក្រាបការឆបោក Online Scams ដោយសម្តេចបានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន ខិតខំបន្តរក្សាស្ថេរភាពនយោបាយសន្តិសុខសង្គមឲ្យបានល្អ អ្វីដែលត្រូវខិតខំប្រុងប្រយ័ត្នគឺការឆបោកតាមអនឡាញ។ សម្តេចបន្តថា «ប្រយ័ត្នពង្រាយខ្លួនទៅណាមិនរួចចូលមកកំពង់ធំ ភូមិ-ឃុំ តាមទីកន្លែងនានា មើលក្រែងមានការជួលផ្ទះបង្កើតឆបោកអនឡាញ ព្រោះបែកសំបុកធំៗ អាចពង្រាយទៅតូចៗ តាមមើលឲ្យដិតដល់ ត្រូវបោសសម្អាតឲ្យអស់ ព្រោះវាអាចបង្កគ្រោះមហន្តរាយដល់មុខមាត់ប្រទេសជាតិ...
ភ្នំពេញ៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) រវាងស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងមន្ទីរពេទ្យ Soonchunhyang University Hospital (SUH) នៅមន្ទីរពេទ្យ Soonchunhyang ក្នុងទីក្រុងសេអ៊ូល ។ ការអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណងធានាថា ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅប្រទេសកូរ៉េ អាចទទួលបានសេវាថែទាំសុខភាពដ៏ល្អ ក្នុងតម្លៃសមរម្យក្នុងប្រទេសកូរ៉េ និងជាយន្តការមួយសម្រាប់ស្ថាប័នទាំងពីរ បន្តសហការធ្វើការរួមគ្នា...
ការប្រកួតបាល់ទះដណ្ដើមពានរង្វាន់ តេជោលីគ រដូវកាលទី៣ បានរកឃើញបេក្ខភាពឡើងជុំទី២ ហើយ ក្រោយដំណើរការប្រកួតសន្សំពិន្ទុ ជុំទី១ រយៈពេលជាងកន្លះខែកន្លងមក ហើយមានបេក្ខភាព ២ក្រុមត្រូវកាត់ចេញ គឺមានក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងក្រុមកងពលធំអន្ដរាគមន៍លេខ៣ ដែលឈរលេខ៧ និងលេខ៨។ សម្រាប់ក្រុមខ្លាំង ៦ក្រុម ដែលត្រូវបន្ដការប្រកួតប្រជែងជុំទី២ រួមមានក្រុមការពារតំណែងជើងឯក បញ្ជាការដ្ឋានអង្គរក្ស ដែលជាក្រុមតែមួយគត់ មិនស្គាល់ពាក្យចាញ់ក្នុងជុំទី១ ពោលគឺរកបាន ២០ពិន្ទុ ក្រោយយកឈ្នះ ៧ប្រកួតជាប់ៗគ្នា ។...
ក្រុមការងារអភិវឌ្ឍវិស័យឯកជន បើកកិច្ចប្រជុំពិភាក្សាលើវិធានការគាំទ្រឧស្សាហកម្មផលិតស៊ីម៉ងត៍ក្នុងស្រុក ដោយបានប្រមូល ធាតុចូលសំខាន់ៗ សម្រាប់ការពិចារណា និងវាយតម្លៃលើការអនុវត្តវិធានការ និងលទ្ធភាពនៃការដាក់ចេញវិធានការ ឬលក្ខខណ្ឌនានា នៅលើវិស័យនេះ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារអភិវឌ្ឍ វិស័យឯកជន នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើវិធានការគាំទ្រឧស្សាហកម្មផលិតស៊ីម៉ងត៍ក្នុងស្រុក ដោយកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួងបរិស្ថាន, ក្រសួងរ៉ែ និងថាមពល, អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋាន គយ...