ភ្នំពេញ ៖ ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហាញ លទ្ធផលសំខាន់ចំនួន៣ ដែលទទួលបានពី សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃ GBC។ ក្នុងសន្និសីទសារព័ត៌មាន បច្ចុប្បន្នភាព ស្តីពី «ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ព និងជនស៊ីវិលកម្ពុជា» រសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្ដម ប៉ែន បូណា...
ភ្នំពេញ ៖ ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា សកម្មភាពភាគីថៃ ដូចជាការដាក់កុងតឺន័រ បន្លាលួស ដោតទង់ជាតិ គឺជាសកម្មភាពបំពាន។ ក្នុងសន្និសីទសារព័ត៌មាន បច្ចុប្បន្នភាព ស្តីពី «ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមុនមកលើកងទ័ព និងជនស៊ីវិលកម្ពុជា» រសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្ដម ប៉ែន បូណា...
លោក ម៉េត មាសភក្តី អភិបាលរងខេត្តឧត្តរមានជ័យ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នេះ បានបង្ហោះសារលើបណ្ដាញសង្គមថា គិតត្រឹមម៉ោង ១៦:០០នាទីរសៀល ជនភៀសសឹកចំនួន ២៥ ៧១២គ្រួសារ ស្មើ ៥០,៩១% នៃជនភៀសសឹកចំនួន ៥០ ៥០៤គ្រួសារ ដែលបានចាកចេញពីផ្ទះសម្បែងកាលពីអំឡុងពេលផ្ទុះសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃ ក្នុងចំណោមប្រជាជនក្នុងខេត្តឧត្តមានជ័យទាំងអស់ ៦៧ ៩២៤គ្រួសារ បានវិលត្រឡប់មកលំនៅដ្ឋានវិញ ហើយខ្លះបានចាប់ផ្តើមបើកទ្វារប្រកបរបរទទួលទានរៀងៗខ្លួន។ លោក...
នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ រតនា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើបទបង្ហាញស្តីពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ជូនតំណាងចំនួន២៥រូប នៃស្ថានបេសកកម្មការទូតនិងអង្គការអន្តរជាតិនានានៅទីក្រុងភ្នំពេញចំនួន២២ ស្ថានតំណាង។ បទបង្ហាញផ្តោតលើបញ្ហាសំខាន់ៗបីគឺ៖១) សេចក្តីប្រការរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ២) លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំត្រីភាគីនៃរដ្ឋមន្ត្រីការបរទេស និងមន្ត្រីយោធាជាន់ខ្ពស់ កម្ពុជា ថៃ និងចិន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន...
ភ្នំពេញ ៖ ថ្ងៃធ្វើការដំបូងនៃដើមឆ្នាំ២០២៦ នេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញទៅស្វែងយល់មន្ទីរពេទ្យគន្ធបុប្ផាទី២ ដោយមិនមានការជូនដំណឹងជាមុន ដើម្បីពិនិត្យដោយផ្ទាល់អំពីដំណើរការរបស់សេវាសុខាភិបាល និងគុណភាពនៃការព្យាបាលថែទាំកុមារ។ ក្នុងឱកាសនេះ បានបញ្ជាក់ឱ្យឃើញពី ការដំណើរការល្អរបស់មន្ទីរពេទ្យ ការរៀបចំសេវាកម្មប្រកបដោយគុណភាព ប្រសិទ្ធភាព ព្រមទាំងវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវ របស់បុគ្គលិកសុខាភិបាលគ្រប់កម្រិត។ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការគោរព និងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវេជ្ជបណ្ឌិត គិលានុបដ្ឋាក-យិកា អ្នកបច្ចេកទេសមន្ទីរពិសោធន៍-ថតឆ្លុះ...
នៅថ្ងៃសុក្រ ទី២ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងសហការី បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ឧបត្ថមជូនដល់គ្រួសារវីរកងទ័ពជួរមុខឈរជើងការពារព្រំដែន និងគ្រួសារវីរនគរបាលការពារព្រំដែន នៅស្រុកសំឡូត ចំនួន៤៣២គ្រួសារ និងស្រុករតនមណ្ឌល ចំនួន១៦៩គ្រួសារ។ មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនេះ ឯកឧត្តម សុខ លូ លើកឡើងថា រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុងបានចេញនូវសេចក្តីជូនដំណឹងមួយឱ្យបើកដំណើរការបង្រៀន និងរៀនឡើងវិញនៅតាមគ្រឹះស្ថានសិក្សា ដែលបានផ្អាកដំណើរការបង្រៀន និងរៀនបណ្តោះអាសន្ន។ តាមរយៈសេចក្ដីជូនដំណឹងនេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានជម្រាបទៅគណៈគ្រប់ គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ អ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ បានជ្រាបអំពីស្ថានការណ៍ព្រំដែន ដែលមានសភាពប្រសើរកាន់តែច្រើននៅក្រោយកម្ពុជា-ថៃបានចុះកិច្ចព្រៀមព្រៀងបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥...
(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានទទួលជួបចំណេះសំណាល និងសួរសុខទុក្ខវីរៈកងទ័ពកម្ពុជាទាំង ១៨រូប ដែលបាននិវត្តន៍មកដល់មាតុប្រទេសវិញ បន្ទាប់ពីជាប់នៅប្រទេសថៃអស់រយៈពេល ១៥៥ ថ្ងៃ នារសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ នៅអគ្គបញ្ជាការដ្ឋាន។ ជាកិច្ចចាប់ផ្ដើម ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានអបអរសាទរចំពោះការវិលត្រឡប់មកវិញរបស់វីរៈកងទ័ពទាំង ១៨រូប ដែលអគ្គបញ្ជាការមានការយកចិត្តទុកដាក់ និងការអបអរសាទរវីរៈកងទ័ពដែលបានមកជួបជុំជាមួយគ្រួសារ។...
តាមរយៈ សេចក្តីប្រកាសព័ត៌មាន ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា ចំពោះ ស្ថានភាពពលរដ្ឋភៀសសឹក ដោយយោងតាមរបាយការណ៍បឋម គិតពីម៉ោង ៦ល្ងាច ថ្ងៃទី១ ដល់ម៉ោង ១រសៀល ថ្ងៃទី២ ខែមករា ឆ្នាំ២០២៦នេះ មានជនភៀសសឹក ១៥ ៦២៤នាក់ បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដែលធ្វើឱ្យជនភៀសសឹក នៅសល់សរុបមានចំនួន ៣៩៣...
ឯកឧត្តម ផាន់ វណ្ណរ័ត្ន អនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានបង្ហាញមោទនភាព ដែលកីឡាករ កីឡាការិនីមកពីសមាគម-ក្លឹបនានាប្រឹងប្រែងហ្វឹកហាត់ និងចូលរួមប្រកួតកីឡាតេក្វាន់ដូ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ។ហើយអ្វីដែលពិសេសគឺការខិតខំលះបង់កម្លាំកាយចិត្ត ការជំរុញលើកទឹកចិត្តយ៉ាងខ្លាំងក្លាពីឯកឧត្តមប្រធាន កែវ រ៉េមី ក្នុងរយៈពេលជាង ១០ឆ្នាំមកនេះ ដែលធ្វើឱ្យប្រភេទកីឡាតេក្វាន់ដូ ITF កម្ពុជាកាន់តែរីកចម្រើន ដោយមិនត្រឹមតែកម្រិតថ្នាក់ជាតិប៉ុណ្ណោះទេ ប៉ុន្តែនៅកម្រិតអន្តរជាតិ និងកម្រិតពិភពលោក ក៏កីឡាកម្ពុជាមួយនេះរីកចម្រើនផងដែរ តាមរយៈការឈ្នះមេដាយជាបន្តបន្ទាប់។...