ភ្នំពេញ ៖ មកទល់រសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបន្តធ្វើសកម្មភាពយ៉ាងឃោរឃៅបាញ់ប្រហារមិនរើសគោលដៅចូលទីប្រជុំជនពលរដ្ឋស៊ីវិល និងសាលារៀនរបស់កុមារ លើដែនអធិបតេយ្យភាពកម្ពុជាជាច្រើនទីតាំង នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៤ និងទី៥ មានខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តបាត់ដំបង។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលនេះថា នៅថ្ងៃទី១០ ខែធ្នូនេះ យោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៤...
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវម៉ាលី សុជាតា បានឲ្យដឹងថា រហូតដល់រសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះមានពលរដ្ឋខ្មែរស្លូតត្រង់ចំនួន៩នាក់ហើយបានស្លាប់ ដោយក្នុងនោះមានទារកម្នាក់ផង ខណៈរងរបួសចំនួនជាង៤០នាក់ ដោយសារតែទាហានឈ្លានពានថៃបានបើកការបាញ់ប្រហារយ៉ាងឃោឃៅ និងអមនុស្សធម៌បំផុតនោះ។ នៅក្នុងសន្និសីទសារព័ត៌មាននេះដែរ លោកជំទាវម៉ាលី សុជាតា ក៏បានឲ្យដឹងផងដែរថា រហូតដល់រសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះបានថ្លែងថា ទាហានឈ្លានពានថៃ បានប្រើប្រាស់អាវុធធុនធ្ងន់ ជាច្រើនប្រភេទ និងយន្តហោះF-16 បាញ់មកលើជនស៊ីវិលកម្ពុជាយ៉ាងព្រៃផ្សៃ និងអមនុស្សធម៌ ដោយ បណ្តាលឲ្យជនស៊ីវិលស្លូតត្រង់កម្ពុជា៩នាក់ស្លាប់...
ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា នៅល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២៥នេះបានអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀត បាញ់ប្រហារសម្លាប់ជនស៊ីវិល កុមារកម្ពុជា និងប្រើប្រាស់អាវុធគ្រប់ប្រភេទរំលោភលើដែនអធិបតេយ្យភាពកម្ពុជា។ ក្រសួងការពារជាតិម្ពុជាបញ្ជាក់ថា សកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់ថៃបានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយគិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ជនស៊ីវិលបានបាត់បង់ជីវិតកើនឡើងរហូតដល់ចំនួន ៩នាក់ (ទារក ១នាក់) និងរងរបួសជនស្លូតត្រង់ចំនួន ៤៦ នាក់។ ក្នុងន័យនេះ កម្ពុជាអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ...
(ហ្សាការតា ឥណ្ឌូណេស៊ី) ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានជួបពិភាក្សាទ្វេភាគីជាមួយ លោក Liang Guotao ប្រធាននាយកដ្ឋានត្រួតពិនិត្យអាវុធ នៃក្រសួងការបរទេសសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចសន្ទនាកម្រិតខ្ពស់ ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការកៀរគរធនធានក្នុងសកម្មភាពមីន ដែលប្រព្រឹត្តិទៅនៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។ ក្នុងជំនួបនោះ ក៏មានការចូលរួមផងដែរពី ឯកឧត្តម យៀប...
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ បានផ្ញើសារជូនបងប្អូនវីរយុទ្ធជន និងវីរយុទ្ធនារីជួរមុខដែលកំពុងលះបង់សាច់ស្រស់ ឈាមស្រស់ដើម្បីការពារប្រជាជន និងមាតុភូមិកម្ពុជា។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានសរសេរថា «បេះដូងអ្នកការពារ៖ លិខិតពីក្រោយ ជូនទៅជួរមុខ»! ជូនចំពោះ វីរយុទ្ធជន និងវីរយុទ្ធនារី នៃកងយោធពលខេមរភូមិន្ទ ជាទីគោរព….។ លោកជំទាវបណ្ឌិត បានបន្តថាក្នុងពេលដែលពួកយើងកំពុងដេកលក់យ៉ាងស្កប់ស្កល់ក្រោមដំបូលផ្ទះដ៏កក់ក្តៅ ពួកយើងដឹងថា...
លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្កោលទោសការវាយប្រហាររបស់ថៃដោយប្រើអាវុធធុនធ្ងន់ រួមមាន រថក្រោះ កាំភ្លើងធំ កាំភ្លើងត្បាល់ យន្តហោះចម្បាំង និងផ្សែងពុលមកលើទីតាំងកម្ពុជាជាច្រើន ដែល បានបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសមួយចំនួន ព្រមទាំងបំផ្លិចបំផ្លាញផ្ទះសម្បែង ហេដ្ឋារចនា- សម្ព័ន្ធសាធារណៈ និងសម្បត្តិបេតិកភណ្ឌជាតិ ដែលត្រូវបានការពារ យ៉ាងដំណំ។ ការថ្កោលទោសនេះ ធ្វើឡើងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥...
ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ឱ្យដឹងថា មកទល់នឹងម៉ោងប្រមាណ ៣៖៤៥ នាទីល្ងាចថ្ងៃទី១០ ខែធ្នូនេះយោធាថៃបានបើកការបាញ់ ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៥:៤៥នាទី យោធាថៃផ្លោងគ្រាប់កាំភ្លើង១៥៥មម ចំនួន ២គ្រាប់ចូលបឋមសិក្សាខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ សកម្មភាពដ៏កំរោលរបស់យោធាថៃនេះ ជាការបើកការបាញ់ប្រហារ ដោយមិនរើសគោលដៅបាញ់ចូលទីប្រជុំជនដែលមានប្រជាពលរដ្ឋស៊ីវិលរស់នៅ ពិសេសជាសាលារៀនរបស់កុមារ។ ក្រសួងការពារជាតិ ក្រកម្ពុជា ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើ អមនុស្សធម៌ដ៏សាហាវឃោរឃៅនេះ...
ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គ្រីស្ទាន អង់ជេឡូ ដេសរ៉ូស (Christian Angelo DesRoches) ឯកអគ្គរដ្ឋទូតប្រទេសកាណាដា ប្រចាំកម្ពុជា បានចូលរួមសម្តែងការសោកស្តាយចំពោះការផ្ទុះសង្រ្គាមនៅតាមព្រំដែនកម្ពុជា-ថៃ ដោយបានអះអាងថា ឯកឧត្ដមមានការបារម្ភ និងបានតាមដានដោយយកចិត្តទុកដាក់បំផុតចំពោះហេតុការនេះ។ ឯកឧត្តមបានបញ្ជាក់ពីកិច្ចខិតខំរួមចំណែករបស់កាណាដាក្នុងការបញ្ចប់ជម្លោះនេះ ដោយសន្តិវិធី ផ្នែកលើច្បាប់អន្តរជាតិ ដើម្បីនាំមកនូវសុខសុវត្ថិភាព...
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលលោក អនុធីន នាយករដ្ឋមន្រ្ដីថៃ ដើម្បីពិភាក្សាអំពីស្ថានភាពជម្លោះព្រំដែនប្រទេសទាំងពីរដែលកំពុងកើតឡើងនៅតំបន់ព្រំដែន។ ឯកឧត្តម អាន់វ៉ា បានបញ្ជាក់ថា ជំនួបតាមទូរស័ព្ទឯកឧត្តមបង្ហាញការកោតសរសើរចំពោះការបើកចំហ និងឆន្ទៈរបស់មេដឹកនាំនៃប្រទេសទាំងពីរ ក្នុងការបន្តចរចាសំដៅបន្ធូរបន្ថយភាពតានតឹង និងបញ្ចៀសការយល់ច្រឡំដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ឡើង។ ឯកឧត្តមបន្តថា ស្របពេលដែលមិនទាន់ដំណោះស្រាយចុងក្រោយណាមួយត្រូវបានឈានដល់ការបន្តកិច្ចប្រឹងប្រែងការទូតបានធានាអាចធានា...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យ គណៈប្រតិភូវិនិយោគិនបារាំង ដឹកនាំដោយ លោក ហ្រ្វង់ស័រ ហ្គេស (FRANÇOIS GUEZ) នាយកប្រតិបត្តិនៃក្រុមហ៊ុន ភីអិល វីស្តា (PL Vista) និង ប៊ីវាយ វីស្តា (BY Vista) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។...