ព្រឹត្តិការណ៍ពិព័រណ៍សៀវភៅកម្ពុជា ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំនៅព្រឹកថ្ងៃទី១១ខែធ្នូនេះ បានប្រកាសបើកដំណើរការជាផ្លូវការ ក្រោមប្រធានបទ៖ “សៀវភៅជាជំនួយបញ្ញា ជាអាហារគំនិត”។ កម្មវិធីនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារិទ្ធ ឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម។ លោក ម៉ុង ម៉ានិត ទូតសុច្ឆន្ទៈពិព័រណ៍សៀវភៅឆ្នាំ២០២៥ បានឱ្យដឹងថា នេះជាលើកទី១២ហើយ ដែលពិព័រណ៍សៀវភៅបន្តរៀបចំឡើង ដើម្បីដាក់តាំងបង្ហាញសៀវភៅដែលចូលរួមពីអ្នកនិពន្ធ គ្រឹះស្ថានបោះពុម្ពផ្សាយ និងបណ្ណាគារនានាក្នុងប្រទេសកម្ពុជា។ ក្រៅពីការតាំងបង្ហាញសៀវភៅ ក៏មានវេទិកាស្តីពីការបោះពុម្ពផ្សាយតាមប្រព័ន្ធអេឡិចត្រូនិក ការធ្វើបទបង្ហាញនានាទាក់ទងនឹងអក្សរសាស្រ្តអក្សរសិល្ប៍ខ្មែរ...
ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ បានប្រកាសទាត់ចោលនូវខ្លឹមសារដែលបានចុះផ្សាយក្នុងសារព័ត៌មានថៃ (សារព័ត៌មាន Amarin News, Thai Tribune និងArmy Military Force) ដែលបានចោទប្រកាន់ថាកម្ពុជា ប្រើប្រាស់ទាហានស៊ីឈ្នួលបរទេសមកជួយបង្ហោះដ្រូនអត្តឃាតក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្រសួងការពារជាតិកម្ពុជា អះអាងថាខ្លឹមសារដែលបានចុះផ្សាយក្នុងសារព័ត៌មានថៃខាងលើនេះ ជាព័ត៌មានភូតកុហុក និងជាព័ត៌មានប្រឌិត ក្លែងក្លាយ និងលាបពណ៌មកលើកម្ពុជាតែប៉ុណ្ណោះ។ កម្ពុជាទាមទារឱ្យ ភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនា ក្នុងគោលដៅបង្វែរការចាប់អារម្មណ៍អំពីការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួនដោយលាបពណ៌កម្ពុជា ដើម្បីយកលេសប្រើប្រាស់អាវុធកាន់តែសាហាវមកលើកម្ពុជា៕
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា ថ្ងៃនេះទាហានឈ្លានបានថៃ បានធ្វើការឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា ហើយប្រសិនបើគ្មានសហគមន៍អន្តរជាតិចាត់វិធានការណាមួយទេ ថៃអាចនឹងធ្វើដូចគ្នាចំពោះប្រទេសដទៃទៀតដែលទន់ខ្សោយ ដោយទង្វើនេះនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសន្តិភាព និងសន្តិសុខក្នុងតំបន់ទាំងមូល។ ក្នុងសន្និសីតសារព័ត៌មាននាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ ស្តីពីស្ថានភាពព្រំដែនក្រោយទាហានឈ្លានពានថៃបាញ់ប្រហារមកលើកម្ពុជា លោកជំទាវម៉ាលី សុជាតា បានលើកឡើងថា កងទ័ពថៃបានប្រព្រឹត្តនូវអំពើដែលរំលោភបំពានលើច្បាប់អន្តរជាតិជាច្រើនរាប់មិនអស់ ក្នុងនោះរួមមានការប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកមកលើទីកន្លែងស៊ីវិល ការប្រើប្រាស់ឧស្ម័នពុល ការបាញ់កម្ទេចទីតាំងប្រវត្តិសាស្ត្រ ដូចជាប្រាសាទព្រះវិហារ និងប្រាសាទតាក្របី...
បន្ទាប់ពីទទួលរងការបាញ់បំផ្លាញយ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាថៃកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ប្រាសាទ តាក្របី ជាទីសក្ការៈរបស់កម្ពុជា បន្តទទួលរងការបាញ់កម្ទេចជាថ្មី បណ្តាលឱ្យរូបរាង និងរចនាសម្ព័ន្ធប្រាសាទត្រូវបាន បំផ្លាញទាំងស្រុង នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ទោះជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអំពាវនាវរួចហើយក៏ដោយ។ នេះបើតាមសេចក្តីថ្លែងការណ៍ថ្កោលទោសយោធាថៃរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជា។ តាមសេចក្ដីថ្លែងការណ៍បានឱ្យដឹងថា ប្រាសាទតាក្របី ត្រូវបានសាងសង់ក្នុងអំឡុងសតវត្សទី១១ គ.ស.ក្នុងសម័យព្រះបាទសូរ្យវរ្ម័នទី១ និង ព្រះបាទឧទ័យទិត្យវរ្ម័នទី២ ស្ថិតនៅភូមិសែនមនោរម្យ១ ឃុំគោកខ្ពស់...
តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) លោក ឌឿក វណ្ណរិទ្ធិ អគ្គទីប្រឹក្សា បានចូលរួមថ្លែងក្នុងកិច្ចពិភាក្សាទូទៅក្រោមរបៀបវារៈ “ពង្រឹងការសម្របសម្រួលជំនួយសង្រ្គោះរបស់អង្គការសហប្រជាជាតិ (អ.ស.ប.) សម្រាប់គ្រោះធម្មជាតិ និងមនុស្សធម៌ រួមទាំងជំនួយសេដ្ឋកិច្ចពិសេស” ដែលត្រូវបានរៀបចំនៅទីស្នាក់ការ អ.ស.ប. នៅទីក្រុងញូវយ៉ក នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។ នៅក្នុងកម្មវិធីខាងលើ លោកអគ្គទីប្រឹក្សា បានជម្រាបជូនមហាសន្និបាត អ.ស.ប. អំពីការឈ្លានពានដោយយោធាថៃមកលើដែនអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា ហើយទទូចឱ្យថៃបញ្ឈប់អារិភាពជាបន្ទាន់...
គណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរនិងសំបូរព្រៃគុក ដែលហៅកាត់ថា អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក បាននឹងកំពុងចាប់ផ្ដើមកិច្ចប្រជុំបច្ចេកទេសលើកទី៤១ នៅក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី១១ខែធ្នូឆ្នាំ២០២៥នេះ។ កិច្ចប្រជុំបច្ចេកទេសនេះ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសុភាចារ្យភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌វិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសម្របសម្រួសពីលោក Pierre VINCENT ជាទីប្រឹក្សាផ្នែកវប្បធម៌អមស្ថានទូតបារាំងនិងលោកNAGASE Kensuke អនុប្រធានក្រុមបេសកកម្មនៃស្ថានទូតជប៉ុន។ កិច្ចប្រជុំបច្ចេកទេស ដែលកំពុងប្រព្រឹត្តិទៅនេះ គឺក្រុមអ្នកជំនាញអន្តរជាតិ កំពុងពិនិត្យមើលទៅលើការអនុវត្តន៍ការងារនានាសម្រាប់ការអភិវឌ្ឍន៍នានា នៅក្នុងរមណីយដ្ឋានអង្គរនិងសំបូរព្រៃគុក។កិច្ចប្រជុំក៏បង្ហាញកង្វល់ជុំវិញការប៉ះពាល់ប្រាសាទដល់បុរាណ ដោយសារតែសង្គ្រាម នៅតាមព្រំដែនកម្ពុជា-ថៃ ដែលកំពុងកើតឡើងផងដែរ។ បន្ថែមលើនេះកិច្ចប្រជុំក៏តាមដានក៏ពិនិត្យតាមដានឡើងវិញ...
នៅម៉ោងប្រមាណម៉ោង១០និង០៦នាទីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបានបើកការបាញ់ប្រហារក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ តំបន់អូរភ្លុកដំរី ខេត្តពោធិ៍សាត់។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិ។ ក្រសួងការពារជាតិបន្តថា កងកម្លាំងកម្ពុជាបាននឹងកំពុងប្រយុទ្ធតតាំងជាមួយសត្រូវឈ្លានពានយ៉ាងស្វិតស្វាញ់ និងយ៉ាងរឹងមាំ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។
ជំនួសមុខឲ្យឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ លោកឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី មេបញ្ជាការរង និងជានាយសេនាធិការ បានបន្តទទួលជំនួយជាបន្តបន្ទាប់ពីសប្បុរសជននានា ដើម្បីផ្តល់ជូនបន្តដល់បងប្អូនវីរកងទ័ពជួរមុខ ដោយជំនួយទាំងនោះមានភេសជ្ជៈ គ្រឿងបរិភោគ រួមទាំងថវិកាជាដើម។ ជំនួយទាំងនោះគឺបានមកពី ឧត្តមសេនីយ៍ឯក ឡាំង អូណា អគ្គលេខាធិការរង ក្រសួងការពារជាតិ ដែលបានឧបត្ថម្ភនំទាហានលេខ៩០០ចំនួន២៤កេស និងបារីចំនួន៥ប៊ិច។ ក្រុមហ៊ុនត្រីក្រហម ឧបត្ថម្ភទឹកសុទ្ធចំនួន២០០យួរ មី១០០កេស ត្រីខ៨យួរ...
“អង្គការយូណេស្កូ (UNESCO) បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងជាថ្មីរវាងកម្ពុជា និងថៃ ជាពិសេសនៅតំបន់ជុំវិញប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ UNESCO អំពាវនាវឱ្យមានការការពារជាបន្ទាន់នូវបេតិកភណ្ឌវប្បធម៌ក្នុងតំបន់ក្នុងគ្រប់ទម្រង់”។ នេះបើតាមការចេញផ្សាយរបស់អង្គការ UNESCO នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ។ ជាមួយគ្នានេះ UNESCO បានរំលឹកភាគីទាំងអស់អំពីកាតព្វកិច្ច និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការគោរពច្បាប់អន្តរជាតិ ជាពិសេស អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ សម្រាប់ការការពារទ្រព្យសម្បត្តិវប្បធម៌នៅក្នុងព្រឹត្តិការណ៍នៃជម្លោះប្រដាប់អាវុធ និងអនុសញ្ញាឆ្នាំ១៩៧២ ទាក់ទងនឹងការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ របស់ពិភពលោក។ សេចក្តីប្រកាសព័ត៌មាន...
នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ជំនួយជាស្បៀងសង្គ្រោះបន្ទាន់ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបាននាំយកមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋកំពុងភៀសសឹកនៅខេត្តព្រះវិហារ។ ប្រជាពលរដ្ឋ ដែលបានភៀសសឹកមកពីតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវបានទទួលការយកចិត្តទុកដាក់បំផុតពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា...