នៅក្នុងកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ ឯកឧត្តមអគ្គលេខាធិការ សៀត វិចិត្រ បានធ្វើបទបង្ហាញពីរបាយការណ៍វឌ្ឍនភាពការងារដែលក្រសួងមុខងារសាធារណៈ និងមន្ទីរមុខងារសាធារណៈទាំងអស់បានអនុវត្ត និងសម្រេចបាននូវលទ្ធផលជាផ្លែផ្កាជាច្រើនគួរជាទីមោទនៈ។ ចំណុចមួយគួរកត់សម្គាល់ តាមរយៈការប្រមូលទិន្នន័យ សម្រង់ព័ត៌មានស្តីពីការពង្រឹងប្រព័ន្ធគ្រប់គ្រងវត្តមាន និងស្ថានភាពមន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា ដែលបម្រើការងារនៅតាមអង្គភាពចំណុះក្រសួង-ស្ថាប័នថ្នាក់ជាតិ សម្រាប់រយៈពេលជាង៥ខែ ក្នុងចំណោម ៣០ក្រសួង-ស្ថាប័ន បានបង្ហាញឱ្យឃើញថាមន្ត្រីរាជការដែលមកបំពេញការងារមានចំនួន៩៥% (ទិន្នន័យនេះគិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦)។ទាំងនេះជាលទ្ធផលដ៏គួរឱ្យកោតសរសើរនិងស្ញប់ស្ញែង ដែលបង្ហាញថាគ្រប់ក្រសួង-ស្ថាប័នថ្នាក់ជាតិទាំងអស់បានចូលរួមយ៉ាងសកម្មក្នុងដំណើរការកែទម្រង់រដ្ឋបាលសាធារណៈ ទៅលើការពង្រឹងអភិបាលកិច្ចដែលជាការងារអាទិភាពក្នុងការគ្រប់គ្រងធនធាន និងស្ថាប័នរបស់ខ្លួនកាន់តែមានភាពប្រសើរឡើង ដែលជួយដល់ការសម្រេចចក្ខុវិស័យរបស់...
គណៈកម្មការជំរឿនមន្ត្រីជាក់ស្តែង សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រមាណ ១,១០០នាក់ ដែលបានចូលរួមសហការ និងបំពេញភារកិច្ចស្របតាមបែបបទ នីតិវិធីតាមការណែនាំរបស់គណៈកម្មការជំរឿន ដើម្បីឱ្យដំណើរការនៃការចុះជំរឿន បានប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក។ សូមជម្រាបថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងទី១១ ដែលបានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់។ ព្រឹកនេះ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង បន្តបេសកកម្មរបស់ខ្លួន ក្នុងការចុះពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រី ដែលកំពុងបំពេញការងារ នៅតាមអង្គភាពចំណុះទីស្តីការក្រសួងទេសចរណ៍៕
ការប្រកួតជម្រើសជើងឯកលីគយុវជនអាយុក្រោម ១៦ឆ្នាំ និង ១៨ឆ្នាំ (U16 & U18) រដូវកាលថ្មី ឆ្នាំ២០២៦ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងត្រឡប់មកវិញ នាថ្ងៃទី២៨ ខែមិថុនាចុងសប្ដាហ៍នេះ ជាមួយការប្រើប្រាស់រូបមន្ដថ្មី ស្រដៀងលីគកំពូលកម្ពុជា ដើម្បីកំណត់ក្រុមជើងឯកប្រចាំឆ្នាំ។ សម្រាប់លីគយុវជនទាំង ២កម្រិតអាយុឆ្នាំនេះ មានការកើនឡើង ១ក្រុមដូចគ្នា និងមានក្រុមចំណូលថ្មីមួយចំនួន បន្ទាប់ពីអវត្តមានក្រុមសាលាតម្រង់ទិសរាជធានីភ្នំពេញ។ ចំពោះលីគយុវជន U16 គឺមានបេក្ខភាពប្រកួតប្រជែង ១១ក្រុម...
បន្ទាប់ពីអញ្ជើញជាអធិបតីក្នុងទិវាអបអរសាទរបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៊ីស្រាអែល ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត អាឡូណា ហ្វីស័រ ខាម (Alona Fisher-Kamm) ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងផ្លាស់ប្តូរទស្សនៈអំពីការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីស្តីពី ការជ្រើសរើសពលករកម្ពុជាសម្រាប់ការងារបណ្តោះអាសន្ននៅក្នុងវិស័យទីផ្សារការងារជាក់លាក់នានានៃរដ្ឋអ៊ីស្រាអែល។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវបណ្ឌិត និងគណៈប្រតិភូ...
បាត់ដំបង៖ សហព័ន្ធខ្មែរកីឡាហែល នាពេលថ្នីៗនេះ អំពាវនាវ និងស្វាគមន៍យ៉ាងកក់ក្ដៅដល់បងប្អូនប្រជាពលរដ្ឋ យុវជន និងសាធារណជនទាំងអស់នៅក្នុងខេត្តបាត់ដំបង មកចូលរួមហាត់រៀន និងលេងកីឡាហែលទឹក ឲ្យបានផុលផុស នៅអាងហែលទឹកក្នុងសាកលវិទ្យាល័យជាតិបាត់ដំបង ឱ្យបានច្រើនកុះករ ដើម្បីរួមចំណែកពង្រីកធនធាន និងស្វែងរកអ្នកមានទេពកោសល្យតំណាងឱ្យខេត្ត សម្រាប់ការប្រកួតនានា។ លោក ហែម គិរី អគ្គលេខាធិកាសហព័ន្ធខ្មែរកីឡាហែល បានគូសបញ្ជាក់ថា ការហាត់ហែលទឹកគឺជារឿងល្អបំផុតសម្រាប់ប្រជាពលរដ្ឋ ព្រោះវាជាបំណិនជីវិតដែលអាចជួយការពារខ្លួនពីការលង់ទឹក ឬហានិភ័យផ្សេងៗដែលមើលមិនឃើញ។ អ្វីដែលជាការពិសេសនោះ គឺនៅទីនោះមានគ្រូជំនាញចាំជួយបង្ហាត់បង្រៀន ហើយសហព័ន្ធក៏បានបញ្ជូនគ្រូបង្គោលបន្ថែមពីភ្នំពេញទៅជួយផងដែរ។...
កម្ពុជាកំពុងហែករបាំងសម្រាប់ប្រសិទ្ធភាពពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ច តាមរយៈការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជាខណៈពិភពលោកបច្ចុប្បន្នកំពុងឆ្លងកាត់ការផ្លាស់ប្តូរទម្រង់នៃការធ្វើពាណិជ្ជកម្មយ៉ាងលឿនរហ័ស ស្របពេលទំនាក់ទំនងពាណិជ្ជកម្ម បានវិវត្តខ្លួនពីបែបប្រពៃណី ទៅជាឌីជីថលូបនីយកម្ម និងពាណិជ្ជកម្មបៃតង។ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំ ការកែទម្រង់ច្បាប់ (គ.ក.ច.) លើកឡើងនៅក្នុងសិក្ខាសាលាស្ដីពីការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៦ថា ការរៀបចំក្រមពាណិជ្ជកម្មនេះ គឺការបោះជំហានថ្មីមួយទៀត ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ដើម្បីរួម គ្នាគិតគូរពី ការរៀបចំ និងបញ្ចូលច្បាប់...
បញ្ហាជម្លោះដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ បានចូលដល់ដៃតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (Permanent Court of Arbitration) នៅឡាអេហើយ។ ដោយក្រឡាបញ្ជីដែលកាន់សំណុំរឿងវិវាទរនេះនឹងជួបជាមួយសមាជិកនៃគណៈកម្មការផ្សះផ្សាចំនួន៤រូប ដែលត្រូវបានជ្រើសតាំង ដើម្បីពិភាក្សាអំពីជំហានបន្ទាប់។ ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានប្រាប់ BTV នៅថ្ងៃទី២៥ ខែមិនានេះថា ក្រឡាបញ្ជីកាន់សំណុំរឿងវិវាទរវាងកម្ពុជា និងថៃ បានធ្វើលិខិតប្រាប់មកភាគីទាំងពីរអំពីបញ្ហាដែលគេត្រូវទាក់ទងជាមួយនឹងអ្នកផ្សះផ្សាទាំងបួនរូបដើម្បីធ្វើការបន្តទៀត។ ចំពោះការជ្រើសអ្នកផ្សះផ្សាចំនួនពីររូបដែលឆ្នើម និងជាអ្នកច្បាប់ល្បីៗ។ ហើយការជ្រើសរើសអ្នកផ្សះផ្សាចំនួនពីររូបនេះ គឺជ្រើសរើសដោយមានការប្រុងប្រយ័ត្នខ្ពស់ និងថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ...
ប៊ីលីស៊ី៖ ក្នុងឱកាសចូលរួមវេទិកាសេវាសាធារណៈរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០២៦ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមជំនួបទ្វេភាគី និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួង-ស្ថាប័នមួយចំនួន រួមមានទី១ ឯកឧត្ដម Faquir Mahbub Anam រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាននៃប្រទេសបង់ក្លាដេស, ទី២ លោកជំទាវ Tashi Pem ប្រធានរាជគណៈកម្មការមុខងារសាធារណៈនៃប្រទេសប៊ុយតង់ និងទី៣ លោក Patrick Duong...
កំពង់ស្ពឺ៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានក្រើនរំលឹក និងជំរុញយ៉ាងទទូចដល់ក្មួយៗសិស្សានុសិស្ស ឱ្យយកចិត្តទុកដាក់ខ្ពស់លើការសិក្សាមេរៀនប្រវត្តិសាស្ត្រ ដោយចាត់ទុកមុខវិជ្ជានេះជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុត ក្នុងការបណ្ដុះស្មារតីស្នេហាជាតិ និងការពារមាតុភូមិទៅថ្ងៃអនាគត។ ការថ្លែងសារដាស់តឿននេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធ «បណ្ណាល័យមរតកក្រមង៉ុយ» ចំនួនពីរទីតាំងក្នុងខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។ ឯកឧត្ដមបានគូសបញ្ជាក់យ៉ាងច្បាស់ ជាពិសេសចំពោះមុខសិស្សានិសិស្សដែលនឹងក្លាយជាបេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិនាពេលខាងមុខថា “ការរៀនមេរៀនប្រវត្តិសាស្ត្រ មិនមែនត្រឹមតែដើម្បីប្រឡងយកសញ្ញាបត្រនោះទេ ប៉ុន្តែវាជាការរៀនដើម្បីឱ្យស្គាល់ច្បាស់ពីអត្តសញ្ញាណ ភូមិសាស្ត្រ និងសាវតារបស់ជាតិយើង”។ “ការយល់ដឹងស៊ីជម្រៅពីប្រវត្តិសាស្ត្រ នឹងជួយឱ្យយុវជនចងចាំនូវការលះបង់...
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានក្រើនរម្លឹកដល់អាជ្ញាធររាជធានី-ខេត្ត ត្រូវចុះធ្វើរដ្ឋបាលជាប់ជាប្រចាំនៅទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២៥ ខែមិថុនា នេះ នៅកោះពេជ្រ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានថ្លែងបន្តថា រដ្ឋបាលរាជធានី-ខេត្ត ត្រូវដោះស្រាយឱ្យទាន់ពេលវេលាក្នុងករណីគ្រឿងញៀនរកឃើញគ្រឿងញៀនដោយផ្ទាល់ ឬតាម App no drug...