ភ្នំពេញ៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦នេះ «កម្មវិធីពិសេសការជំរុញវិនិយោគខេត្តព្រះសីហនុ» បន្តសម្រេចបានលទ្ធផលវិជ្ជមាន ដោយបានផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងវិនិយោគសរុបប្រមាណ ៤៩០គម្រោង ដែលមានទុនវិនិយោគសរុប ៨,៤ប៊ីលានដុល្លារអាមេរិក កើនឡើង ៧៩គម្រោង និងទុនវិនិយោគកើនប្រមាណ ៤៥០លានដុល្លារអាមេរិក បើធៀបនឹងដំណាច់ឆ្នាំ២០២៥។ នេះគឺបានឆ្លុះបញ្ចាំងពីការបន្តកើនឡើងនៃទំនុកចិត្តរបស់វិនិយោគិនចំពោះសក្តានុពលវិនិយោគនៅខេត្តព្រះសីហនុ។ ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានប្រាប់ BTV ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ» ក្នុងគោលដៅទាក់ទាញការបណ្ដាក់ទុនវិនិយោគ,...
បន្ទាយមានជ័យ៖ ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញឱ្យមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ពង្រឹងកិច្ចសហប្រតិបត្តិការ និងកសាងទំនាក់ទំនងល្អជាមួយអ្នកសារព័ត៌មានក្នុងមូលដ្ឋាន ដើម្បីក្លាយជាបង្អែកដ៏រឹងមាំក្នុងការផ្តល់ព័ត៌មានពិត និងប្រកបដោយទំនុកចិត្ត ជាពិសេសពាក់ព័ន្ធនឹងប្រធានបទកិច្ចការយោធា និងការការពារបូរណភាពទឹកដីកម្ពុជា។ ក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មាន និងសាធារណមតិ»ដល់មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យនារសៀលថ្ងៃ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការស្វែងយល់ពីតម្រូវការ...
នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដាក់ឱ្យអនុវត្តគំនិតផ្ដួចផ្ដើម «ការធ្វើឱ្យប្រសើរឡើងស្រូវ-អង្ករនៅកម្ពុជា (BRIC)» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដែលកម្មវិធីនេះបានប្រព្រឹត្តទៅនៅទីស្តីការគណៈរដ្ឋមន្ត្រី។ ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋលេខាធិការ...
ដោយមានការសម្របសម្រួលពីស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) គណៈប្រតិភូកម្ពុជាមកពីក្រសួងផែនការ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួម និងថ្លែងក្នុង “វេទិកានយោបាយកម្រិតខ្ពស់ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព” (High-Level Political Forum – HLPF) និង “កិច្ចប្រជុំកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម អ.ស.ប. (ECOSOC)” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការ អ.ស.ប. នាទីក្រុងញូវយ៉ក។ ថ្លែងក្នុងកិច្ចពិភាក្សាទូទៅនៃកិច្ចប្រជុំកម្រិតខ្ពស់ខាងលើ ឯកឧត្តម...
ភ្នំពេញ៖ សម្រាប់មនុស្សមួយចំនួន ការធ្វើការពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច អាចជារបៀបរស់នៅធម្មតា ប៉ុន្តែសម្រាប់លោក យួស សាវុធ ការធ្វើការពេលយប់ជាសន្តិសុខ ហើយបន្តទៅរៀនជំនាញជាមួយកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) នៅពេលថ្ងៃ គឺជាជម្រើសតែមួយគត់ ដើម្បីផ្លាស់ប្តូរជីវភាពគ្រួសាររបស់លោក។ មុនពេលក្លាយជាម្ចាស់អាជីវកម្ម លោក សាវុធ ធ្លាប់ចាកចេញពីស្រុកកំណើត ទៅធ្វើការជាពលករនៅក្រៅប្រទេស ដោយសង្ឃឹមថា នឹងអាចរកប្រាក់មកជួយគ្រួសារ ប៉ុន្តែជីវិតមិនបានដូចការរំពឹងទុកឡើយ។ ក្រោយត្រឡប់មកប្រទេសកំណើតវិញ ការងារដំបូងដែលលោកចាប់ផ្ដើមនោះ គឺចូលធ្វើជាសន្ដិសុខនៅស្ថាប័នមួយកន្លែង...
ចិន៖ ក្នុងឱកាសដំណើរទស្សនកិច្ចការងារនៅប្រទេសចិន នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយ ឯកឧត្តម Kassym-Jomart K. Tokayev ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ នៅសាធារណរដ្ឋប្រជាមានិតចិន។
តាំងពីថ្ងៃដំបូងនៃដំណើរទស្សនកិច្ចការងារនៅប្រទេសចិន ចាប់ពីថ្ងៃទី១៥ ខែកក្កដា រហូតដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបន្តជួបជាមួយក្រុមហ៊ុនយក្សរបស់ចិនចំនួន ៣ បន្ថែមទៀត បន្ទាប់ពីរបានជួបចំនួន ៩ក្រុមហ៊ុនរួចមកហើយនោះដែលពួកគេសុទ្ធតែចាប់អារម្មណ៍ចង់បណ្ដាក់ទុនវិនិយោគ និងពង្រីកការវិនិយោគថ្មីបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចធិបតី នាយករដ្ឋមន្រ្ដី បានអនុញ្ញាតជូន លោក Shen Bo ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃក្រុមហ៊ុន...
កាលពីថ្ងៃទី១៣-១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន បូរាណ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម ដែលភាគីវៀតណាមដឹកនាំដោយ លោកស្រី ផាន់ ធី ធូ ហៀន អគ្គនាយករង នាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសំណង់វៀតណាម ដើម្បីពិភាក្សា និងផ្លាស់ប្ដូរយោបល់លើនីតិវិធី និងលក្ខខណ្ឌចាំបាច់នានា ក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវគោកកម្ពុជា-វៀតណាម អាចដំណើរការបាននៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ (កម្ពុជា)...
ចិន៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមពិធីបើក និងថ្លែងសុន្ទរកថា ក្នុងសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យសម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា តបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសចិន...
រដ្ឋាភិបាលប្រេស៊ីល ប្តេជ្ញាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា តាមរយៈការបន្តជំរុញការវិនិយោគ ពង្រីកទំហំពាណិជ្ជកម្ម ការផ្សាភ្ជាប់ធុរកិច្ច និងកិច្ចសហប្រតិបត្តិការលើវិស័យឯកជននានា ដើម្បីទាញយកសក្តានុពលសេដ្ឋកិច្ចរវាង ប្រទេសទាំងពីរ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦, បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Vivian Loss Sanmartin ខណៈដែលលោកជំទាវ ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ...