កំពង់ចាម៖ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមក្នុងពិធីបើកវិញ្ញាសា និងត្រួតពិនិត្យដំណើរការប្រឡងជ្រើសរើសសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម កើត...
សមាគមខ្មែរដែលមានមូលដ្ឋាននៅប្រទេសជប៉ុន នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥នេះ បានចេញញត្តិថ្កោលទោសចំពោះសកម្មភាពរបស់កងកម្លាំងសមត្ថកិច្ចថៃ ដែលបានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងរំលោភលើស្មារតីនៃកិច្ចព្រមព្រៀម GBC និង RBC។ ការថ្កោលទោសរបស់សមាគមខ្មែរនៅជប៉ុននាពេលនេះ គឺធ្វើឡើងបន្ទាប់ពី កងកម្លាំងសមត្ថកិច្ចថៃ ប្រដាប់ដោយដំបង និងខែល ព្រមទាំងឧបករណ៍ផ្សេងៗជាច្រើន កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បានធ្វើសកម្មភាពរាវមីន និងប្រើគ្រឿងចក្រឈូសឆាយដីដែលពួកគេបានព័ទ្ធរបងលួស នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានន័យ ដែលជាអំពើឈ្លានពានលើអធិបតេយ្យភាព...
មន្ត្រីជំនាញបានលើកឡើងថា គ្រូពេទ្យមានកិត្តិយស សេចក្តីថ្ងៃថ្នូរ និងសីលធម៌សង្គមខ្ពស់ ក្នុងនោះមានកត្តាសំខាន់ចំនួន ៤ គឺត្រូវ១ គោរពក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្ត្រ ២.គិតផលប្រយោជន៍អ្នកជំងឺជាធំ ៣.មិនបង្កគ្រោះថ្នាក់ដល់អ្នកជំងឺ និង៤.មានភាពយុត្តិធម៌ និងសមធម៌ក្នុងខ្លួន។ ថ្លែងនៅក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១៦ របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប នៅសណ្ឋាគារភាព សុខុម ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញា សុខ ជួរ ទីប្រឹក្សាក្រសួង អគ្គនាយករងបច្ចេកទេសសុខាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិបានលើកឡើងថា គ្រូពេទ្យ...
សហគមន៍ខ្មែរនៅជប៉ុននៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ បានប្រមូលផ្ត៉ំគ្នានៅកណ្តាលទីក្រុងតូក្យូ និងខេត្តក្យូតុ ដើម្បីសម្តែងមតិថ្កោលទោសកងកម្លាំងចម្រុះថៃ ដែលបានបន្តទន្ទ្រាន ឈូសឆាយដី នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។ បន្ថែមពីនេះ ការប្រមូលផ្តុំរបស់សហគមន៍ខ្មែរនេះ ក៏មានការដាក់ញត្តិទៅកាន់ស្ថានទូតសហរដ្ឋអាមេរិក ម៉ាឡេស៊ី និងបារាំងប្រចាំប្រទេសជប៉ុន ដើម្បីអំពាវនាវឱ្យថ្កោលទោសចំពោះអំពើរំលោភបំពានរបស់អាជ្ញាធរថៃ និងចាត់វិធានការបន្ទាន់ និងយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីដាក់សម្ពាធលើប្រទេសនេះបញ្ឈប់សកម្មភាពយ៉ាងគគ្លើននេះ។ អ្នករៀបចំកម្មវិធីបានឱ្យដឹងថា ការប្រមូលផ្តុំនេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗដើម្បីប្រកាសថ្កោលទោសចំពោះអំពើរំលោភបំពានលើដែនអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់កម្ពុជា និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់។...
ភ្នំពេញ៖ គ្រាប់បែកចង្កោម ដែលប្រើប្រាស់ដោយខុសច្បាប់អន្តរជាតិ របស់កងទ័ពថៃ បានបាញ់សាចមកលើទឹកដីកម្ពុជា នៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ រយៈពេល៥ថ្ងៃ កំពុងតែគំរាមកំហែងអាយុជីវីតរបស់ប្រជាពលរដ្ឋកម្ពុជា រួមទាំងបង្កការប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ពួកគាត់ មិនអាចប្រកបរបរចិញ្ចឹមជីវិតបាន ។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) មានប្រសាសន៍ថា បច្ចុប្បន្នមានភូមិចំនួន ៧៧ នៅក្នុងខេត្តឧត្តរមានជ័យ មានចំនួន ៤៣ភូមិ...
ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចុះដល់ទីតាំងជាក់ស្តែង ភូមិជោគជ័យ និងភូមិព្រៃចាន់ ក្រោយពីទទួលព័ត៌មាន មមានការចាក់ធុងបាស់បំពងសំឡេងពីភាគីថៃមកលើប្រជាពលរដ្ឋកម្ពុជា។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅវេលាម៉ោង ១១:០០ នាទីយប់ ថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT)...
ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានផ្ញើ លិខិត ជូនចំពោះ ឯកឧត្តម Volker Türk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ក្នុងកម្មវត្ថុ៖ ញត្តិបន្ទាន់ពាក់ព័ន្ធនឹងការប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្ត នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ពីសំណាក់កងទ័ពថៃ ព្រមទាំងបាន អញ្ជើញឯកឧត្តម ចុះមកសង្កតការណ៍ដោយផ្ទាល់ឱ្យបានឆាប់រហ័សបំផុតនៅតំបន់ព្រំដែនកម្ពុជា-ថៃ។...
ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៦:០០នាទី បានបើកប្រតិបត្តិការចុះត្រួតពិនិត្យទីតាំង01កន្លែង ស្ថិតនៅចំណុចអគារMORGAN ជាន់ទី៣៤ ផ្លូវកោះពេជ្រ សង្កាត់ទន្លបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោយមានការស្រាវជ្រាវសង្ស័យថាមាន ការលួចលាក់ប្រព្រឹត្តការឆបោកអនឡាញ ដែលជាអំពើល្មើសច្បាប់។ ពេលបានចុះដល់ទៅតាំងខាងលើ សមត្ថកិច្ចបានពិនិត្យឃើញមានមនុស្ស កំពុងបម្រើការងារនៅទីនោះ ចំនួន ៨០នាក់ មានស្រ្តី ១៥នាក់ មកពី ៧សញ្ជាតិ។...
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញបើកពិព័រណ៍គម្រោងលោកយាយអប្សរា ដែលជាស្នាដៃរបស់ក្រុម ហ្វៀល ដឹ វើល និងអង្គការមូលនិធិកុមារកម្ពុជា នៅសារមន្ទីរជាតិកម្ពុជា ។ ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មានប្រសាសន៍ថា ការរៀបចំនូវការតាំងពិព័រណ៍នេះ ជាការផ្សាភ្ជាប់នូវវប្បធម៌ដ៏ផូរផង់របស់កម្ពុជាថែមទៀត ដែលយើងដឹងហើយថា សម្លៀកបំពាក់អប្សរានេះ...
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃកម្ពុជា បានចេញមុខថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះអាជ្ញាធរថៃ ដែលប្រដាប់ ដោយអាវុធ បានចូលមកឈូសឆាយធីធ្លី ហ៊ុមព័ទ្ធផ្ទះសម្បែង និងធ្វើទុកបុកម្នេញដល់ពលរដ្ឋខ្មែរ នៅ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ខណៈទង្វើនេះត្រូវបានគេចាត់ទុកថា សុទ្ធតែជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ យោងតាមសេចក្តីថ្លែងការណ៍ថ្កោលទោស សកម្មភាពរដ្ឋបាលដែនដីខេត្តស្រះកែវ និងកងកម្លាំង ប្រដាប់អាវុធថៃ ចូលឈូសឆាយដីធ្លីពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ បាន លើកឡើងថា ទង្វើគឃ្លីនជាបន្តបន្ទាប់ឥតអៀនខ្មាសពីរដ្ឋបាលដែនដីខេត្តស្រះកែវ...