ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ញត្តិបន្ទាន់ជូនចំពោះ ឯកឧត្តម Volker Türk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ពាក់ព័ន្ធនឹងការប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្ត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ពីសំណាក់កងទ័ពថៃ និងបានអញ្ជើញឧត្តមស្នងការអង្គការសហប្រជាជាតិចុះមកសង្កេតការណ៍ដោយផ្ទាល់អំពីការរំលោភសិទ្ធិមនុស្សពីសំណាក់យោធាថៃ។ គ.ស.ម.ក. បានជម្រាបទៅ ឯកឧត្តម Volker Türk ថា នៅថ្ងៃទី១០ ខែតុលា...
ក្រោយពីបានឃើញញត្តិបន្ទាន់របស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ដាក់បណ្តឹងទៅ ឧត្តមស្នងការអង្គការសប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ពាក់ព័ន្ធទៅនឹងការប្រើប្រាស់សំឡេងរំខាន បំភិតបំភ័យ និងយាយីផ្លូវចិត្តដល់ប្រជាជនកម្ពុជានៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែតុលានេះ លោកជំទាវ Angkhana Neelapaijit សមាជិកព្រឹទ្ធសភាថៃ បានជំរុញឱ្យក្រសួងការបរទេសថៃ ពិនិត្យមើលករណីយនេះ។ តាមសេចក្ដីជូនដំណឹងរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.)...
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង និងប្រធានក្រុមការងារ ចុះជួយស្រុក ស្វាយទាប បានជំរុញនឹងណែនាំដល់មន្ត្រីគណបក្ស ត្រូវបន្តឧបត្តម្ភទាំង ស្មារតី គ្រឿងឧបភោគ បរិភោគ ថវិកា ជូនដល់គ្រួសារ ឪពុក ម្តាយ របស់ វីរយុទ្ធជន ដែលរស់នៅតាមមូលដ្ឋានក្នុងស្រុកដើម្បីផ្តល់កម្លាំងចិត្តជូនដល់ វីរយុទ្ធជនដែលកំពុងឈរការពាររក្សាទឹកដីពីចោរឈ្លានពាន។ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ថ្លែងបែបនេះក្នុងឱកាសអញ្ជើញប្រជុំបូកលទ្ធផលសកម្មភាពការងាររបស់គណបក្សចុះជួយស្រុក...
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាគណៈអធិបតី និងក្នុងពិធីបើកសម្ពោធពិព័រណ៍ឧបករណ៍ផ្ទះបាយសម្រាប់ផ្ទះ និងពាណិជ្ជកម្មអន្តរជាតិ រួមនឹងសេវាកម្មទេសចរណ៍នៅសណ្ឋាគារហ៊ីម៉ាវារី នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ នេះ។ កម្មវិធីពិព័រណ៍ដែលផ្តោតលើការបង្ហាញនូវឧបករណ៍ផ្ទះបាយទំនើប និងបច្ចេកវិទ្យាចុងក្រោយសម្រាប់វិស័យសណ្ឋាគារ និង ភោជនីយដ្ឋាន ព្រមទាំងការបង្ហាញពីស្តង់ ដារអាហារហាឡា សម្រាប់ជួយលើសុវត្ថិភាពម្ហូបអាហារ មានការចូលរួមពីសំណាក់ឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពម៉ាឡេស៊ីប្រចាំកម្ពុជា,ឯកឧត្តមបណ្ឌិត Santo...
សកម្មភាពផ្លាសប្តូរទំនិញតាមច្រក ទ្វេភាគី កម្ពុជា-វៀតណាម នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានដំណើរការល្អ តាមរយៈការសម្របសម្រួលពីមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធប្រចាំច្រក ខណៈមន្រ្ដីបន្តការត្រួតពិនិត្យយ៉ាងតឹងរឹង ចំពោះទំនិញខុសច្បាប់ផ្សេងៗមិនឱ្យចររាចឆ្លងកាត់ឡើយ។ លោក ហាស ពណ្ណរិទ្ធិ ប្រធានច្រកទ្វេភាគីដា បានឱ្យដឹងថា បច្ចុប្បន្នប្រជាពលរដ្ឋដឹកកសិផល ពិសេសដំឡូងយកទៅលក់នៅប្រទេសវៀតណាមក្នុងមួយថ្ងៃៗប្រម៉ាណជាង៨០រថយន្ដ ក្នុងនោះកម្ពុជាបានសម្របសម្រួលជាមួយភាគីវៀតណាម ជាប្រចាំដើម្បីបង្ករលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ។ លោក អេង ចាន់ណា នាយប៉ុស្តិ៍នគរបាលច្រកទ្វាទ្វេភាគីដា បានឱ្យដឹងថា មន្រ្ដីនគរបាលច្រក មានតួនាទីសម្របសម្រួល បើកច្រក...
កំពង់ឆ្នាំង៖ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង រួមដំណើរដោយ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ និងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះបានចុះពិនិត្យមើលស្ថានភាពទឹកជំនន់ និងសាកសួរសុខទុក្ខដល់ប្រជាពលរដ្ឋដែលបានរងផលប៉ះពាល់ដោយទឹកជំនន់ នៅឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៕ កាំង ហុងវាស្នា
ដើម្បីលើកកម្ពស់ និងទាកទាញទេសចរឲ្យមកកម្សាន្តនៅខេត្តកំពត រមណីយដ្ឋាន ឌឺ មរកត ម្លេច(The Morokot Mlech Kampot) ដែលទើបបើកដំណើរការថ្មី បានបន្ថែមសេវាកម្មប្លែកៗជាច្រើនលើអ្វីដែលមានស្រាប់ ពិសេសការជិះសត្វសេះកម្សាន្តគយគន់ទេសភាព ភ្នំ វាលស្រែ បឹង ប្រឡាយជាដើមដើម្បីលើកកម្ពស់កីឡាជិះសេះកម្ពុជា និងការអភិរក្សសត្វសេះខ្មែរផង។ នេះបើតាមការបញ្ជាក់របស់តំណាងរមណីយដ្ឋាន។ តំណាងម្ចាស់រមណីយដ្ឋាន ឌឺ មរកត ម្លេច និងជាអ្នកជំនាញខាងបង្ហាត់ និងស្រឡាញ់កីឡាជិះសេះបានប្រាប់ឲ្យដឹងថា ដើម្បីរួមគ្នាលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល...
សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្ដល់រង្វាន់ម៉ូតូដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេស A ឆ្នាំសិក្សា២០២៤-២០២៥ ចំនួន ១៥៥ នាក់នៅទូទាំងខេត្តបាត់ដំបង នៅសាលមហោស្រពស្ទឹងសង្កែ ស្ថិតនៅក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ បើយោងតាមរបាយការណ៍របស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ដល់ទីក្រុងប៉េកំាង នៃសាធារណរដ្ឋប្រជាមានិតចិន ដោយសុខសុវត្ថិភាព ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី ដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នេះ។ អញ្ជើញទទួលដំណើរអញ្ជើញដល់របស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៅអាកាសយានអន្តរជាតិនាទីក្រុងប៉េកំាង មានថ្នាក់ដឹកនាំជាន់ខ្ពស់សភាតំណាងប្រជាជនចិនទូទំាងប្រទេស និងលោកជំទាវបណ្ឌិត សឿង រដ្ឋចាវី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងសហការី។...
មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ កំពុងបន្តនីតិវិធីច្បាប់ ដោយចុះរុះរើសំណង់ខុសច្បាប់ ដែលជនខិលខូចបានលួចឈូសឆាយ ទន្ទ្រានដីព្រៃ និងសាងសង់សំណង់ដោយខុសច្បាប់ លើទីតាំងដីមួយកន្លែង នៃតំបន់ឧទ្យានជាតិព្រះសុរាម្រិត កុសមៈ«គីរីរម្យ» ក្នុងភូមិសាស្ត្រឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ គិតចាប់ពីថ្ងៃទី១១ ខែកញ្ញា រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ មន្រ្តីឧទ្យានុរក្ស បានចុះរុះរើសំណង់បន្ទប់ទឹក១ខ្នង មាន៤បន្ទប់ រោងប្រង់តង់ចំនួនពីរ របងបន្លាលួសព័ទ្ធតំបន់ព្រៃ បង្គោលរបងហ៊ុមព័ទ្ធដីព្រៃបន្ថែមទៀត និងសំណង់ផ្ទះលំហែចំនួន១ខ្នងបន្ថែមទៀត។ ជាមួយគ្នានេះ កាលពីថ្ងៃទី១៩...