កម្មវិធី “បរិច្ចាគឈាម ចងចាំវីរភាព” ជាកម្មវិធីរៀបចំឡើង ដែលមានការផ្សារភ្ជាប់គ្នា រវាងការរំលឹកគុណដល់ខួប ៤៩ឆ្នាំ ចំពោះវីរភាពនៃការលះបង់របស់សម្ដេចតេជោ ហើយក៏ជាការបរិច្ចាគឈាមដើម្បីជួយសង្គ្រោះជីវិតប្រជាពលរដ្ឋដែលត្រូវការឈាមជាចាំបាច់។ “បរិច្ចាគឈាម ចងចាំវីរភាព” ជាកម្មវិធីបរិច្ចាគឈាម ដែលរៀបចំឡើងរយៈពេលពេញមួយថ្ងៃ ដោយចាប់ផ្ដើមនៅម៉ោង ៧.០០ព្រឹក រហូតដល់ម៉ោង ៥.០០ល្ងាច នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៦ នៅទីតាំង មជ្ឈមណ្ឌលពិពណ៍កោះពេជ្រ។ ការបរិច្ចាគឈាមនៅថ្ងៃនេះ មានការចូលរួមជាច្រើនពីសាធារណជន...
នាយកដ្ឋានស៊ើបអង្កេត និងអនុវត្ត នីតិវិធី បានសហកាជាមួយស្ថានទូតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ធ្វើការបណ្តេញជន ជាតិចិនសរុបចំនួន ១៦៤នាក់ ស្រី១០នាក់ ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញ ពីព្រះរាជាណាចក្រកម្ពុជា តាមរយៈយន្តហោះពិសេសនៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។ ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត...
ត្បូងឃ្មុំ៖ ដើម្បីធានានិរន្តរភាពដំណើរការកសាងតំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជានេះ និងបន្តសម្រេចបានតាមចក្ខុវិស័យ ជាទិសដៅ ផែនការកម្មវិធីសកម្មភាពការងារ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានដាក់ចេញនូវការណែនាំមួយចំនួន ដល់ស្ថាប័នពាក់ព័ន្ធសំដៅបន្ដអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ដ្រមួយនេះ ឲ្យសាកសមជាមួយការតស៊ូ លះបង់របស់សម្ដេចតេជោ ហ៊ុន សែន រួមជាមួយយុទ្ធមិត្តដើម្បីស្វែងរកការរំដោះជាតិ។ ការណែនាំរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៩ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០...
សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជានាយឧត្តមសេនីយ៍ផ្កាយមាស៥ អញ្ជើញជាអធិបតី ពិធីអបអរសាទរពិធីខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៦) និងខួបលើកទី៤៨ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា (១២ ឧសភា ១៩៧៨ – ១២ ឧសភា...
ដោយអនុវត្តន៍តាមការណែនាំនឹងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធិ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងការយកចិត្តទុកយ៉ាងម៉ឺងម៉ាត់របស់លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋអធិការនគរបាលក្រុងប៉ោយប៉ែតបានបញ្ជាកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនដឹកនាំដោយលោកវរសេនីយ៍ទោ កែវ ដុលអធិការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការរដ្ឋានគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញបញ្ជាផ្ទាល់ចុះធ្វើការស្រាវជ្រាវបង្រ្កាបបទល្មើសគ្រឿងញៀនដូចភ្លៀងរលឹមចុះបង្រ្កាបនៅចំណុចស្តារវីហ្កាស ចំនួន១៤១នាក់ មានជនជាតិចិន ឥណ្ឌូនេស៊ី ថៃ វៀតណាម និងខ្មែរ។ ធ្វើតេស្តរកសារធាតុញៀន ធ្វើការអប់រំចំនួន ៥៩នាក់ កម្លាំងជំនាញបានធ្វើការស្នើសុំកសាងសំណុំរឿងបញ្ជូនជនល្មើសប្រុស/ស្រីចំនួន៨២នាក់ទៅកាន់ស្នងការរដ្ឋានគរបាលខេត្តបន្ទាយមានជ័យអនុវត្តបន្តតាមនិតិវិធីច្បាប់។ លោកវរសេនីយ៍ទោ កែវ ដុល អធិការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការរដ្ឋានគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា ៖...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបក្រោផ្លូវការជាមួយ ឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ ដោយបានជជែក លើ ៤ចំណុចសំខាន់ ពាក់ព័ន្ធនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។ តាមរយៈសារបង្ហោះលើបណ្ដាញសង្គមផ្លូវការ នៅល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា សម្ដេចបានឆ្លៀតជជែកគ្នាក្រៅផ្លូវការជាមួយ ឯកឧត្តម Anutin...
នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិសេដ្ឋកិច្ចសង្គមសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) បានអញ្ជើញចូលរួមវេទិកា «កម្ពុជាក្នុងបរិបទផ្លាស់ប្តូរ៖ ឱកាសថ្មីក្នុងវិស័យសេដ្ឋកិច្ច ឧស្សាហកម្ម និងទីផ្សារមូលធន» ដែលរៀបចំឡើងនៅផ្សារមូលបត្រកម្ពុជា ដោយ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ភីអិលស៊ី សហការជាមួយផ្សារមូលបត្រកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តមក៏បានអញ្ជើញជាសាក្សីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងវិស័យឯកជនជាច្រើន សំដៅជំរុញការវិនិយោគ...
ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រសាសន៍ណែនាំផ្ទាល់របស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងក្រោមការដឹកនាំបញ្ជាយ៉ាងម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង២៣:៣០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ...
(កំពង់ឆ្នាំង)៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននាំយកឱកាសការងារចំនួន ១១ ៩៧០ កន្លែង ព្រមទាំងព័ត៌មានអំពីអត្ថប្រយោជន៍បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងកម្មវិធីបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋដល់មូលដ្ឋាន តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ដែលរៀបចំឡើងនៅបរិវេណសាលាស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីប្រជាពលរដ្ឋជិត ៥០០...
(ភ្នំពេញ)៖ នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានក្រាបបង្គុំទូលថ្វាយនូវសារលិខិតអបអរសាទរ ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គត្រូវបានសហគមន៍ Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award”...