ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើក « វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជាឆ្នាំ២០២៥ ក្រោមមូលបទ៖ អាស់សាឡាមូអាឡៃគុមកម្ពុជា៖ គោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្ដៅ សុវត្ថិភាព និងទំនុកចិត្ត» នៅព្រះវិហារអាល់សារកាល់ (វិហារឥស្លាមបឹងកក់) នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។ តាមរយៈវេទិកា និងពិព័រណ៌ទេសចរមូស្លីមនៅថ្ងៃនេះ បានបង្ហាញឱ្យឃើញពីកាលានុវត្តភាពកាន់តែប្រសើរឡើងសម្រាប់កម្ពុជាក្នុងការច្បាមយកឱកាស និងធ្វើពិពិធកម្មទីផ្សារទេសចរណ៍ ដើម្បីពង្រឹង និងពង្រីកសក្ដានុពលវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយ ការចាប់យកទីផ្សារទេសចរណ៍មូស្លីម មកបំពេញបន្ថែមទីផ្សារអន្តរជាតិដែលមានស្រាប់សំដៅជំរុញការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព...
គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (NRRPCP) ទទួលបានហិរញ្ញប្បទានសប្បទានពីធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) សម្រាប់អនុវត្តរយៈពេល ៥ឆ្នាំ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២១ ដល់ខែធ្នូ ឆ្នាំ២០២៥ ហើយគិតមកដល់ពេលនេះ គម្រោងសម្រេចបានវឌ្ឍនភាព ៩៦,៤៦%។ នារសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ...
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំកម្លាំងទ័ព១០០នាក់ ធ្វើការហ្វឹកហ្វឺនជំនាញបើកបរអូរប័រ និងការសង្គ្រោះបឋម ដើម្បីឲ្យកងទ័ពមានសមត្ថភាពគ្រប់គ្រាន់ ត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ក្នុងហេតុការគ្រោះទឹកជំនន់ដែលអាចកើតមានជាយថាហេតុ។ ការហ្វឹកហ្វឺននេះ គឺស្ថិតនៅទំនប់អូរតាមម៉ា ភូមិត្រពាំងប្រិយ៍ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។
នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ “ទិវាប្រៃសណីយ៍ពិភពលោក – World Post Day” ក្រោមប្រធានបទ “ប្រៃសណីយ៍សម្រាប់ប្រជាជន៖ សេវាពីមូលដ្ឋានទៅកាន់សកលលោក” នៅមជ្ឈមណ្ឌលនវានុវត្តន៍ (បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក.ប.ទ. មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត មន្រ្តីរាជការ ក.ប.ទ. នៃប្រតិបត្តិករវិស័យប្រៃសណីយ៍ វិស័យឯកជន...
ក្រោមកិច្ចសហការ រវាងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម និងក្រុមហ៊ុនឯកជន យុវជនរៀនជំនាញផ្នែកវិស្វកម្មរថយន្តចំនួន ៣០នាក់ នឹងទទួលបានអាហាររូបករណ៍ដើម្បីបន្តការសិក្សាជំនាញផ្នែកយានយន្ត។ ក្នុងនោះ យុវជនក៏នឹងអាចមានឱកាសបន្ថែមទៀត ដើម្បីទៅធ្វើការនៅអូស្រ្តាលី និងក្រុមហ៊ុនល្អៗនៅក្នុងស្រុកផងដែរ ក្រោយបញ្ចប់ការសិក្សា។ លោក សយ សុឃាង នាយករង នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ហៅកាត់ភាសាអង់គ្លេស ITI នៅក្រោយចប់សិក្ខាសាលាតម្រង់ទិសផ្តល់ព័ត៌មានដល់និស្សិតមជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា (ACE) កាលពីព្រឹកថ្ងៃទី៩ តុលា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវីឱ្យដឹងថា អាហាររូបករណ៍ទាំងនេះ...
ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតស្វីស ប្រចាំប្រទេសកម្ពុជា ដែលដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក បានសម្តែង នូវការសោកស្តាយផងដែរចំពោះការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធរវាងកម្ពុជា និងថៃ នាពេលកន្លងមក ហើយឯកឧត្តមសង្ឃឹមថាស្ថានភាពនេះ នឹងឆាប់វិលត្រឡប់ទៅមានភាពប្រក្រតីឡើងវិញនាពេលខាងមុខ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានទទួល ជួបឯកឧត្តម ផេត្រូ ហ្ស្វាលែន (Pedro ZWAHLEN) ឯកអគ្គរដ្ឋទូតស្វីសប្រចាំកម្ពុជា ដែលមាននិវេសន ដ្ឋាននៅទីក្រុងបាងកកចូលជួបសម្តែងការគួរសម...
កំពង់ឆ្នាំង ៖ សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ៣ឆ្នាំរំកិល (២០២៦-២០២៨)នៅរដ្ឋបាលស្រុកជលគិរី បានធ្វើឡើងនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ កែ ចន្ទមុនី តំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ព្រមទាំងអាជ្ញាធរស្រុក ថ្នាក់ដឹកនាំមន្រ្តីរាជការមន្ទីរអង្គភាពពាក់ព័ន្ធ និងអង្គការ សមាគម ដៃគូអភិវឌ្ឍន៍នានាផងដែរា ។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា: សិក្ខាសាលាដែលបានរៀបចំឡើងនាពេលនេះពិតជាមានសារៈសំខាន់បំផុតសម្រាប់រដ្ឋបាលស្រុកជលគិរី...
ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ សរុបចំនួន ២៥៩គ្រួសារ នៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ មានចិត្តរំភើបសប្បាយរីក ពេលទទួលបានភាពកក់ក្តៅ និងការយកចិត្តពីទុកដាក់ចំពោះជីវភាពរស់នៅ គ្រាមានទឹកជំនន់ ពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់។ ជាក់ស្តែង នាថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០២៥ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ នាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ សរុបចំនួន...
កម្ពុជាបាននាំចេញកសិផលទៅទីផ្សារក្រៅប្រទេស នៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥, មានបរិមាណសរុបជាង ១១,១ លានតោន គិតជាទំហំទឹកប្រាក់ត្រូវប្រមាណជាង ៣.៨៨៨ លានដុល្លារអាម៉េរិក ដោយគាំទ្រដោយកសិផលជាច្រើនប្រភេទ ជំរុញដល់ ការនាំចេញមានកំណើនខ្ពស់។ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញរបាយការណ៍ នៃការនាំចេញកសិផលរបស់ កម្ពុជា ក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៥, ក្នុងនោះសម្រាប់ការនាំចេញកសិផលរបស់កម្ពុជាទៅក្រៅប្រទេស មានបរិមាណសរុបជាង ១១,១...
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥នេះ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើកិច្ចការងារដោះមីនមនុស្សធម៌ បានជួបប្រជុំលើកទី២ តាមប្រព័ន្ធ VTC ដោយទទួលបានលទ្ធផលផ្លែផ្កាជាវិជ្ជមានគួរឱ្យកត់សម្គាល់។ ភាគីទាំងពីរបានឯកភាពលើចំណុចជាច្រើននៅលើសេចក្ដីព្រាងនិយាមនីតិវិធីប្រតិបត្តិ (SOP) របស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ។ ចំពោះចំណុចនៅសេសសល់មួយចំនួនទៀត ភាគីទាំងពីរឯកភាពនឹងបន្តពិភាក្សាគ្នាបន្ថែមទៀត ដើម្បីឈានទៅដល់ការសម្រេចនិយាមនីតិវិធីប្រតិបត្តិ (SOP)។...