នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មានផ្សព្វផ្សាយរបស់ សមាគមអតីតយុទ្ធជនកម្ពុជា (C.V.A) នៅវិមាន៧មករា រាជធានីភ្នំពេញ។ បើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បានឱ្យដឹងក្រោយកិច្ចប្រជុំនេះថា នៅក្នុងកិច្ចប្រជុំនេះ គោលដៅសំខាន់គឺដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់ សមាគមអតីតយុទ្ធជនកម្ពុជា ដែលបានកើតឡើងនាពេលកន្លងមក និងដាក់ទិសដៅការងារបន្តទៀតសម្រាប់សមាគមអនុវត្ត។ ឯកឧត្តមបន្តថា បញ្ហាប្រឈមដែលបានលើកឡើង ហើយរកដំណោះស្រាយនោះ...
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ផ្សព្វផ្សាយអំពីស្តង់ដានីតិវិធីប្រតិបត្តិ ស្ដីពីការបណ្តុះបណ្តាលបុគ្គលិក ពិសេសកាស៊ីណូ ក្នុងការបណ្តុះបណ្តាល និងទទួលស្គាល់គុណវុឌ្ឍរបស់បុគ្គលិកពិសេសកាស៊ីណូ និងជំរុញឱ្យប្រតិបត្តិករ និងកម្មសិទ្ធិករ កាស៊ីណូយល់ដឹងពីកាតព្វកិច្ចផ្សេងៗមួយចំនួនបន្ថែម។ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ថ្លែងលើកឡើងក្នុងកម្មវិធីផ្សព្វផ្សាយ ស្ដីពី “ស្តង់ដានីតិវិធីប្រតិបត្តិស្ដីពីការបណ្តុះបណ្តាលបុគ្គលិកពិសេសកាស៊ីណូ សម្រាប់ឆ្នាំ២០២៥-២០២៧” នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នេះថា កម្មវិធីដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្នុងបំណងផ្សព្វផ្សាយអំពី ”ស្តង់ដានីតិវិធីប្រតិបត្តិស្ដីពីការ បណ្តុះបណ្តាលបុគ្គលិកពិសេសកាស៊ីណូសម្រាប់ឆ្នាំ២០២៥-២០២៧”...
កម្ពុជាកំពុងរៀបចំសេចក្តីព្រាង ស្តីពីការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ ដោយសេចក្តីព្រាងប្រកាសនេះកំណត់ អំពីលក្ខខណ្ឌ នីតិវិធីនៃការបោះផ្សាយ និងកាតព្វកិច្ចក្រោយការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ ក្នុងគោលបំណងអភិវឌ្ឍ វិស័យហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នេះ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សា អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារលើកទី២៤ អាណត្តិទី១ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន ក្នុងនោះក្រុមប្រឹក្សា...
បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី២១ឧសភា ម្សិលមិញនេះ លោក យឹម សំណាង អភិបាលរងខេត្តតំណាងឲ្យឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីនីតិវិធី និងវិធីសាស្រ្ត នៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងផ្សព្វផ្សាយវគ្គជំនាញខ្លីៗរបស់ វិទ្យាស្ថានពហុបច្ចេកទេសខេត្ត ដើម្បីបានចូលរៀនជំនាញទាំង១២ ដល់នាយក នាយិកា សាលាបឋមសិក្សា និង អនុវិទ្យាល័យ ទូទាំងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ លោកស្រី...
សហភាពអារ៉ាប់រួម គ្រោងរៀបចំដំណើរទស្សនកិច្ចគណៈប្រតិភូធុរកិច្ច មកកាន់កម្ពុជា ដើម្បីសិក្សាស្វែងយល់ និងការស្វែងរក ឱកាសវិនិយោគ ជាពិសេសជំរុញពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីនៅក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញនេះ បានទទួលជួបឯកឧត្តម Obaid Saeed Obaid Bintaresh...
ក្រសួងបរិស្ថានបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីរដ្ឋបាលឌីជីថល (E-Admin) ជំហានទី២ កម្មវិធី CHAKRA STEM APP នាព្រឹកថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍ជាច្រើននាក់។ នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៃការរៀបចំ មេផ្ទះឌីជីថលរបស់ក្រសួងបរិស្ថាន ដើម្បីពន្លឿនការចរាចរណ៍ឯកសាររដ្ឋបាល ឱ្យកាន់តែលឿនរហ័ស និងមានប្រសិទ្ធភាពការងារខ្ពស់ សមស្របតាមគោលនយោបាយយុទ្ធសាស្រ្តអាទិភាពគន្លឹះទាំង៥...
បន្ទាយមានជ័យ៖ កម្លាំងនគរបាលជំនាញ នៅតាមបណ្តាអធិការដ្ឋាននគរបាលក្រុង ស្រុក ឃុំ សង្កាត់ កំពុងខិតខំពន្លឿនការផ្តល់សេវាធ្វើអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋតាមមូលដ្ឋានយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីឱ្យពួកគេយកទៅប្រើប្រាស់ និងពិសេសគឺការចុះឈ្មោះបោះឆ្នោត ។ ទន្ទឹមគ្នានេះ កម្លាំងនគរបាលគ្រប់អង្គភាពចំណុះ បានពង្រឹងការប្រចាំការ និងការយាមល្បាត ២៤ម៉ោងលើ២៤ម៉ោងដើម្បីទ្រោលសភាពការណ៍តាមភូមិសាស្ត្រក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីរក្សា ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងត្រៀមបង្ការបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ ដូចជា បទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង ជាដើម។ ក្នុងនោះដែរកម្លាំងមួយចំនួនត្រូវបានត្រៀម អន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានគ្រោះអគ្គិភ័យ...
ស្វាយរៀង ៖ លោកសុច ពិសី អភិបាលស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវចាក់បេតុង នៅឃុំត្នោតថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញនេះ បានចលនាពលរដ្ឋនៅក្នុងឃុំ ត្រូវដឹកនាំគ្នាទៅចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗគ្នាបន្ថែមទៀត ដើម្បីបង្ការចម្លងជំងឺ covid១៩ ខណៈដែលជម្ងឺមួយនេះបានផ្ទុះសារជាថ្មីនៅប្រទេសជិតខាងយើង ។ លោកបានបញ្ជាក់ថាជំងឺ covid ១៩ គឺជាជំងឺថ្មីដែលពលរដ្ឋនៅក្នុងសកលលោក បានរងឥទ្ធិពលជំងឺឈឺស្លាប់មនុស្សអស់រាប់សិបពាន់ ម៉ឺននាក់ ហើយជំងឺនេះបច្ចប្បន្នបានកើតសារជាថ្មីនៅប្រទេសជិតខាង ដូច្នេះបងប្អូនត្រូវរៀបចំសំអាតបរិស្ថាន...
កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ បានជំរុញអោយមេឃុំ ក្រុមប្រឹក្សាឃុំ ត្រូវដឹងអោយច្បាស់ពីសុខទុក្ខ តំរូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន និងដោះស្រាយអោយបានឆាប់មានតម្លាភាព កុំធ្វើអោយប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ចំពោះថ្នាក់នាំភូមិឃុំ នាំអោយមានផលលំបាកនៅពេលឃោសនារកសំឡេងឆ្នោត។ ពិធីនេះ មានការចូលរួមពីក្រុមការងារថ្នាក់កណ្តាលចុះខេត្តកំពង់ឆ្នាំង អាជ្ញាធរខេត្តកំពង់ឆ្នាំង អាជ្ញាធរស្រុករលាប្អៀរ ក្រុមប្រឹក្សាស្រុក ឃុំ និងក្រុមប្រឹក្សាឃុំទាំង១៤ផងដែរ។ បន្ទាប់ពីលោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ...
ព្រះសីហនុ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី អបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ និងសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតក្នុងសង្កាត់បិតត្រាង ក្រុងកំពង់សោម ខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បត៍ ទី២២ ខែឧសភា ឆ្នាំ២០២៥ថា សម្តេចបវរធិបតីសូមអរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់បងប្អូនកម្មករ កម្មការនី និយោជកទាំងអស់ និងបានសម្តែងនូវសេចក្ដីសោមនស្សរីករាយដែលបានជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការនី នៅទីនេះ ហើយការជួបជុំបងប្អូនកម្មករនិយោជិត លើកនេះ គឺជាកំណត់ត្រាថ្មីក្នុងបរិមាណដ៏ច្រើនរហូតដល់ជាង...