(ហ្សឺណែវ ស្វីស) ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងបញ្ជាក់ប្រាប់ លោកស្រី Pamela Moraga នាយកអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ក្នុងជំនួបទ្វេភាគីនៅទីក្រុងហ្សឺណែវ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ថា “ទោះបីប្រទេសនោះមិនមែនជារដ្ឋភាគីនៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ការប្រើប្រាស់គ្រាប់បែកចង្កោម ជាពិសេសលេីប្រជាជនស៊ីវិល គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរចំពោះច្បាប់អន្តរជាតិ គោលការណ៍មនុស្សធម៌ និងត្រូវតែធ្វើសេចក្តីថ្កោលទោស” ។ ឯកឧត្តមទេសរដ្ឋមន្រ្តី...
“ការលើកស្ទួយធុរកិច្ចស្រ្តីឲ្យកើនឡើង នឹងធ្វើឲ្យសេដ្ឋកិច្ចជាតិកើនឡើងផងដែរ ព្រោះស្រ្តីជាកម្លាំងចលករដ៏សំខាន់មួយនៅក្នុងសង្គម។” នេះគឺជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី ១ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ «មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្រ្តី» នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា “ស្ត្រីគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការរួមចំណែកលើកកម្ពស់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច...
ភ្នំពេញ៖ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិកម្ពុជា ប្រកាសបដិសេធ និងច្រានចោលទាំងស្រុងការចោទប្រកាន់ជាថ្មីរបស់ភាគីថៃថាកម្ពុជាដាក់មីនថ្មី ខណៈ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ព្រឹកមិញនេះ នៅក្នុងផេកផ្លូវការរបស់កងទ័ពភូមិភាគទី២ថៃ បានចេញផ្សាយថា “មានករណីផ្ទុះមីនចំនួនមួយគ្រាប់នៅតំបន់ហួយតាម៉ារៀ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង ១៤:២០នាទីរសៀល និងបានចោទប្រកាន់ថាជាមីនដែលបានដាក់ដោយកម្ពុជា”។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។ ក្រសួងការពារជាតិ កម្ពុជាប្រកាសបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់កងទ័ពភូមិភាគទី២ថៃមកលើកម្ពុជា ក្នុងគោលបំណងបំភ័ន្តសហគមន៍អន្តរជាតិ និងលាក់កំបាំងនូវមហិច្ឆតារំលោភបំពានខុសច្បាប់របស់ខ្លួនចូលមកដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា។...
ភ្នំពេញ ៖ ក្មេងទំនើង ០៥នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្ដាមូលដ្ឋានខណ្ឌ ឃាត់ខ្លួនយកមកអប់រំណែនាំជាបន្តបន្ទាប់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូលើផ្លូវសាធារណៈ និងកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូ បង្កសំឡេងរំខានដល់ពលរដ្ឋ និងបាត់បង់សណ្ដាប់ធ្នាប់សាធារណ: ពាក់ព័ន្ធ០២ករណី ។ ករណីទី១ ៖ កាលពីវេលាម៉ោង ២២ និង០០នាទី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ បានធ្វើការឃាត់ម្ចាស់ ០៣នាក់ និងម៉ូតូ...
ការប្រកួតកីឡាទាញព្រ័ត្រក្នុងសាល ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ និងការប្រកួតកីឡាទាញព្រ័ត្រមិត្តភាពជាតិ-អន្តរជាតិ លើកទី១ ឆ្នាំ២០២៥ ដែលរៀបចំនៅខេត្តព្រះសីហនុ ក្រោមការគាំទ្រថវិការបស់ក្រសួងអប់រំយុវជននិងកីឡា បានដំណើរការប្រកួតផ្លូវការហើយ នាថ្ងៃទី០២ ខែ ធ្នូ ដោយមានកីឡាករកីឡាការិនី មកពី១៤ សមាគមក្លឹបទូទាំងប្រទេស សរុបចំនួន២៤៨នាក់។ ឯកឧត្តម យូសុះ សូឡៃម៉ាន អភិបាលរងខេត្ត ខេត្តព្រះសីហនុ បានថ្លែងថា ព្រឹត្តិការណ៍ការប្រកួតកីឡាទាញព្រ័ត្រក្នុងសាល ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ និងការប្រកួតកីឡាទាញព្រ័ត្រមិត្តភាពជាតិ-អន្តរជាតិខាងលើនេះ ជាការបំផុសឱ្យពលរដ្ឋក្នុងខេត្ត បានចូលរួមលេងកីឡាដើម្បីមកសុខភាព ហើយក្លាយជាការលើកទឹកចិត្តដល់ប្រជាជនកម្ពុជា...
ភ្នំពេញ៖ និស្សិតកម្ពុជា ដែលមកពីសាកលវិទ្យាល័យមួយចំនួន រួមទាំងនិស្សិតមកពីប្រទេស តំបន់អាស៊ានផ្សេងទៀត និងក្រៅតំបន់ បានជួបគ្នាប្រកួតប្រជែងលើគំនិតច្នៃប្រឌិតថ្មី (The University Incubator Consortium -UNIIC Demo Day 2025) នៅទីតាំងសាកលវិទ្យាល័យខេមតិច ដោយមានការគាំទ្រនិងឧបត្ថម្ភពីសហគ្រិនខ្មែរ និងធនាគាកាណាឌីយ៉ា ។ កម្មវិធីប្រកួត UNIIC Demo Day មានការចូលរួមពីថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងនិសិ្សតចំនួន១៥០នាក់...
មនុស្សវ័យចាស់អាយុចាប់ពីអាយុ ៦០ឆ្នាំឡើងទៅ ក៏ដូចជាជនមានពិការភាព ដែលរស់នៅក្នុងគ្រួសារក្រីក្រ មានបណ្ណសមធម៌ បានបន្តទៅធ្វើបច្ចុប្បន្នភាព នៅតាមឃុំ-សង្កាត់ដែលជិតកន្លែងខ្លួនស្នាក់នៅ។ ការធ្វើបច្ចុប្បន្នភាពនេះ ជាភាពចាំបាច់ ដើម្បីអាចបន្តបើកសាច់ប្រាក់ជាប្រចាំខែនៅឆ្នាំ ២០២៦ ខាងមុខ។ ឈានចូលចុងឆ្នាំ ២០២៥នេះ មូលនិធិជាតិជំនួយសង្គម បានតម្រូវឱ្យមានការធ្វើបច្ចុប្បន្នភាពជនមានពិការភាព ក៏ដូចជាមនុស្សវ័យចាស់ ចាប់ពីអាយុ ៦០ឡើងទៅ រស់នៅក្នុងគ្រួសារមានបណ្ណក្រីក្រ ត្រូវទៅធ្វើបច្ចុប្បន្នភាពនៅតាមឃុំ-សង្កាត់ណាក៏បានដែលជិតកន្លែងរស់នៅ។ ការធ្វើបច្ចុប្បន្ននេះ គឺកំណត់រយៈពេលពេញមួយខែ នៃខែធ្នូ ដែលតម្រូវឱ្យក្រុមគោលដៅទាំងពីរ ត្រូវទៅឃុំ-សង្កាត់ដោយផ្ទាល់...
នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរគណៈកម្មការនានារបស់ព្រឹទ្ធសភា ជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមពីអាជ្ញាធរសវនកម្មជាតិ ដើម្បីពិនិត្យសិក្សាលើ៖ ១.សេចក្តីព្រាងច្បាប់ ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។ ២.សេចក្តីព្រាងច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។
ភ្នំពេញ៖ ពីមួយអាណត្តិទៅមួយអាណត្តិ ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រែក្លាយផ្លូវក្រាលក្រួសល្បាយដី ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង បានជាច្រើនខ្សែ នៅទូទាំងប្រទេស ដែលកិច្ចខិតខំកសាងនូវហេដ្ឋារចនាសម្ព័ន្ធនេះ បាននឹងកំពុងដើរស្របទៅនឹងគន្លឹះអាទិភាព នៃយុទ្ធសស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពពលរដ្ឋ ជាពិសេសនៅទីជនបទ ។ ក្នុងឱកាសតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យវាយតម្លៃលើការងារថែទាំប្រចាំ និងការងារថែទាំខួបផ្លូវចំនួន២គម្រោង នៅក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង នៅថ្ងៃទី៣...
ភ្នំពេញ៖ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌទាំង១៤បានចាត់ចែងឱ្យក្រុមបាញ់ថ្នាំមូស របស់មន្ទីរពេទ្យបង្អែកនិងមណ្ឌលសុខភាពនៅតាមខណ្ឌសហការជាមួយកម្លាំងអាជ្ញាធរខណ្ឌបានចុះបាញ់ថ្នាំមូស នៅតាមសង្កាត់តាមភូមិនានា និងតាមសាលារៀនក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋទូទាំងរាជធានីដើម្បីសុខមាលភាពប្រជាពលរដ្ឋ ពិសេសបង្ការទប់ស្កាត់ជម្ងឺគ្រុនឈាម។ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានឲ្យដឹងនៅព្រឹកថ្ងៃទី៣ធ្នូនេះថា ដោយមានការយកចិត្តទុកដាក់និងការចង្អុលបង្ហាញពីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញចុះបាញ់ថ្នាំមូសក្នុងមូលដ្ឋានភូមិ សង្កាត់ក្នុងខណ្ឌទាំង១៤និងនៅតាមសាលារៀន។ លោកប្រធានបន្តថាសកម្មភាពនេះបានធ្វើឡើងជាប់ជាប្រចាំតាំងពីដើមខែមករាឆ្នាំ២០២៥មក ហើយគ្រោងបញ្ចប់នៅចុងខែធ្នូឆ្នាំ២០២៥នេះ ។ ការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ឃួង ស្រេង ចំពោះសុខមាលភាពប្រជាពលរដ្ឋនេះ បានធ្វើឱ្យ...